សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​កណ្តាលស្ទឹង​របស់លោក​សេង​ស៊ុង​យក​តម្លៃក្រៅ​ប្រពន្ធ័​ច្រើន​!

ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្រុក​កណ្តាលស្ទឹង​របស់លោក​សេង​ស៊ុង​យក​តម្លៃក្រៅ​ប្រពន្ធ័​ច្រើន​!

ខេត្ត​កណ្ដាល ៖ ទោះបី​ក្រសួងមហាផ្ទៃ​ចេញ​ប្រកាស​លុបចោល​កុងត្រូលជជុះ​ក៏ដោយ​ក៏​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ក្រោម​ការគ្រប់គ្រង របស់លោក សេង ស៊ុង ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ផ្លូវ​ជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រះពុទ្ទ ឃុំ​ព្រះពុទ្ទ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល​ត្រូវ​បាន​ម្ចាស់​រថយន្តរ​មួយចំនួនរ​អ៊ូ​ថា​នៅតែ​យកលុយ​ក្រៅ​ប្រពន្ធ័​។​

​ប្រជាពលរដ្ឋ ក៍​ដូច​អាជ្ញាធរ​មូលដ្ឋាន នឹង​ម្ចាស់​រថយន្ត ធ្វើ​អាជីវកម្ម​តូចតាច ដឹក​អីវ៉ាន់​តាម​ផ្លូវជាតិ​លេខ​២ សម្រាប់​ដោះស្រាយ ជីវភាព​គ្រួសារ បាន​សម្ដែង​ការ​មិន​ពេញចិត្ត ទៅលើ​មន្ត្រី​ខិលខូច មួយចំនួន ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ព្រះពុទ្ធ ឃុំ​ព្រះពុទ្ធ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ដោយ​ធ្វើ​ការរិះគន់ យ៉ាងខ្លាំងៗ​ថា លោក សេង ស៊ុង ប្រធាន​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ជា​អ្នក​បើកដៃ ឲ្យ​មន្ត្រីក្រោមឱវាទ ជំរិត​យកលុយ ពី​ក្រុម​ឈ្មួញ​តូចតាច​បើ ទោះ​រថយន្ត​ពួកគាត់ ដឹក​ត្រឹមត្រូវ តាម​ច្បាប់​ក៍ដោយ ។​

រី​ឯ​ចំណែក​រថយន្ត របស់​មេ​ឈ្មួញ​ធំៗ មាន​លុយ មានអំណាច ដឹក​ស្ទើ​ស្រុត​អស់​ផ្លូវ​ស្ពាន ក៍​មន្ត្រី​ទាំងនោះ មិន​ដែល​ហ៊ាន​បើកភ្នែក​មើល​ទេ​។​មហាជន រិះគន់ថា បុគ្គល សេង ស៊ុង ខ្លួន​ជា​មន្ត្រី ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ស៊ីប្រាក់ខែ​រដ្ឋ មិន​ខំ​អនុវត្តន៍ ទៅ​តាម​តួនាទី​ខ្ល​ទ​ឯួ​ន​ទេ បែ​ជា​នាំគ្នា​ខំ​ប្រឹង​រក​លុយ តាមរបៀប​ពុករលួយ ដោ​ច្របាច់ករ ប្រជាពលរដ្ឋ អាជីវករ​តូចតាច យកលុយ​ដាក់​ហោប៉ៅ ចែកគ្នា ធ្វើ​មាន​ធ្វើ​បាន​ទៅ​វិញ​?​។​

ប្រភព​ពី​អ្នក​ធ្លាប់​រកស៊ី ដឹក​ទ​និ​ញ បាន​ប្រាប់​ឲ្យ​បណ្ដាញ​ព័ត៌មាន យើង បានដឹងថា​៖ ប្រសិនបើ ជា​រថយន្ត​របស់ ឈ្មួញ​ធំៗ មាន​លុយ​មាន​អំណាច​វិញ ទោះ​រថយន្ត​ទាំងនោះ ដឹក​អាច៌​ដី ដឹក​ខ្សាច់ ដឹក​ថ្ម ធ្វើ​អាជីវកម្ម ពេញ​ហៀរហូរ ខុស​លខ​ណៈ​បច្ចេកទេស នៃ​ស្តង់ដារ ច្បាប់កំណត នឹង​ដឹកទំនិញ​លើស​ទម្ងន់ រាប់រយ​តោន ក៍​គេ​មិនដែល​ឃើញ រថយន្ត​ទាំងនោះ ចូល​ថ្លឹង​សោះ ឃើញ​តែ​រត់​ចូល​បង់លុយ ហើយ​រត់​ឡើង​ឡើង​ឡាន​វិញ ហើយ​ដំណើការ ទៅ​បាន​យ៉ាង​រលូន ទាំងនេះ បាន​សបញ្ជាក់ ឲ្យឃើញថា ជា​កន្លែង​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​លុយ​ពិតៗ មិនមែន​កន្លែង​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត​ទេ​។​
​ដោយ​ឡែក​ប្រភព ពី​មជ្ឈដ្ឋាន​នានា បាន​រិះគន់​ខ្លាំៗ​ថា ដោយសារតែ មាន​ការធូរលុង ឬ​អាច​មាន​ការ​បើកដៃ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ នឹង​ដឹកជញ្ជូន នឹង​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ នឹង​ដឹកជញ្ជូន ខេត្ត​កណ្ដាល ទើប​លោក សេង ស៊ុង ប្រធាន​ស្ថានីយ៍ ថ្លឹង​រថយន្ត​ខាងលើ​នេះ ហ៊ាន​ប្រព្រិត្ត​អំពើរ​ពុករលួយ យ៉ាង​ចំហរ ដោយ​គ្មាន​ញញើត ច្បាប់ ប្រឆាំង​អំពើរ​ពុករលួយ បន្តិច​ណា​សោះ​។​

​ទាក់ទង​សេចក្តីរាយការណយ៍​នេះ​លោក សេង ស៊ុង ប្រើ​ពាក្យសម្ដី​យ៉ាង​អសុរោះ មកកាន់​អ្នកព័ត៌មាន​ថា បើ​ឃើញ​ហើយ លោក​ថត​ធ្វើ​ការផ្សាយ​ទៅ​។ ពាក់ព័ន្ធ​ករណី​ខាងលើ អ្នកសារព័ត៌មាន​យើង មិនអាច ស្វែងរក​សុំ​ការបំភ្លឺ ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ សាធារណៈការ នឹង​ដឹកជញ្ជូន ខេត្ត​កណ្ដាល បានទេ មកដល់​ថ្ងៃនេះ ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ ធ្វើ​ការទំនាក់ទំនង​។​

Filed in: ព័ត៌មានជាតិ