សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​៖ ថ្ងៃ​ជ័យជម្នះ ៧ មករា ជា​កម្លាំង​ដ៏​រឹងមាំ និង​ស្ថិតស្ថេរ​ក្នុង​ការកសាង និង​ការពារ​ជាតិ​មាតុភូមិ​

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន​៖ ថ្ងៃ​ជ័យជម្នះ ៧ មករា ជា​កម្លាំង​ដ៏​រឹងមាំ និង​ស្ថិតស្ថេរ​ក្នុង​ការកសាង និង​ការពារ​ជាតិ​មាតុភូមិ​

​ស្វាយរៀង ៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល នៃ​គណបក្ស ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​លើកឡើង​ថា ដោយសារ​ស្មារតី​ចងចាំ​គុណបំណាច់​ដ៏​ធំធេង នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា នេះហើយ បាន​ប្រែក្លាយ​ជា​ស្មារតី​ប្រវត្តិសាស្ត្រ នៃ​ការ​រំដោះជាតិ ទៅ​ជា​កម្លាំង​ដ៏​រឹងមាំ ស្ថិតស្ថេរ​ក្នុង​ការកសាង និង​ការពារ​ជាតិ​មាតុភូមិ​។​

​ការ​ថ្លែង​បែបនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ ទិវា​ជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០១៨ ដែល​មាន​ការចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជាង​៤,០០០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតក្នុង​សាលាខេត្ត​ស្វាយរៀង​។​

​មានប្រសាសន៍​នៅក្នុង​មិ​ទ្ទិញ​នេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​អាន​សន្ទរកថា​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បាន​រំលឹកថា «​ដោយសារ​ស្មារតី​ចងចាំ​គុណបំណាច់​ដ៏​ធំធេង នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា នេះហើយ បាន​ប្រែក្លាយ​ជា​ស្មារតី​ប្រវត្តិសាស្ត្រ នៃ​ការ​រំដោះជាតិ​នេះ ទៅ​ជា​កម្លាំង​ដ៏​រឹងមាំ ស្ថិតស្ថេរ​ក្នុង​ការកសាង និង​ការពារ​ជាតិ​មាតុភូមិ​»​។​

​លោកស្រី​បន្ត​ថា ផ្អែក​ទៅ​លើ​មូលដ្ឋាន​មហា​ជ័យជម្នះ​នេះហើយ ទើប​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​មាន​អ្វីៗ​នៅថ្ងៃនេះ និង​មាន​អនាគត​ប្រកបដោយ​ក្តីសង្ឃឹម​។​

​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា ទោះបី​រយៈពេល​ជាង​៣៩​ឆ្នាំ បាន​កន្លងផុត​ទៅ​ហើយ​ក្តី ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​ចងចាំ​មិនអាច​បំភ្លេច​បាន​ឡើយ នូវ​មហា​សោកនាដកម្ម និង​គ្រោះមហន្តរាយ​របស់​ប្រជាជាតិ នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ក៏​ដូច​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​។​

​លោកស្រី​បាន​បន្ថែមថា ថ្ងៃ​ជ័យជម្នះ ៧​មករា ជា​ថ្ងៃកំណើត​ទី​២ និង​បានប្រែក្លាយ​ប្រទេស​ពី​ចំណុច​សូន្យ ឲ្យមាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​មាន​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ