សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ​៖​ត្រូវ​រួមគ្នា​ការពារ​សមិទ្ធិផល​៧​មករា​

សម្តេច​តេជោ​៖​ត្រូវ​រួមគ្នា​ការពារ​សមិទ្ធិផល​៧​មករា​

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា នាយករដ្ឋមន្ដ្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​មី​ទ្ទិញ​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក ទី​៣៩ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) នា​ព្រឹក​ថ្ងៃអាទិត្យ ៦​រោច ខែ​បុស្ស       ឆ្នាំ​រកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៨ នៅ​មជ្ឍមណ្ឌល​កោះ​ពេជ្រ​ថា​៖ ៧​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បញ្ចប់​សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៅ​កម្ពុជា ដែល បាន​កាប់សម្លាប់ និង​ធ្វើឱ្យ​ប្រជា​ពល រដ្ឋ​ខ្មែរ​ស្លាប់​ជិត​៣​លាន​នាក់​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា ៧ មករា ១៩៧៩ គឺជា​ថ្ងៃ បើក​ឡើង​វិញ​នូវ​ទំព័រ​សករាជ​ថ្មី​នៃ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​

​បច្ចុប្បន្ន​កម្ពុជា​បាន​រើខ្លួន​ចេញ​រួច​ផុត​ពី​ប្រទេស​ក្រីក្រ ប្រទេស​គ្មាន​អ្វី​សោះ​មកជា ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រម​ទាំង​កំពុង​ប្រឹងប្រែង អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ទន្ទឹម​នេះ​កម្ពុជា កំពុង​ប្រែក្លាយ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ទាំង​ស្រុង​ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​ទៅលើ វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​។​

​សម្ដេច​បាន​អះអាង​ថា នេះ​ជា​កត្តា​ធំៗ​នៃ​ជ័យជម្នះ និង​ជា​មេរៀន​ពិសោធន៍​ជា​ប្រវត្តិ សាស្ត្រ​ដែល​ទាំងអស់គ្នា គប្បី​យល់​ដឹង​ឱ្យ​ច្បាស់ និង​ចងចាំ​ជា​រៀង​ដរាប ដើម្បី​កុំឱ្យ​ប្រវត្តិ សាស្ត្រ​ដ៏​ជូរ​ចត់ អាច​កើតឡើង​ជា​ថ្មី​វិញ បាន​នៅ​លើ​មាតុភូមិ​ដ៏​កំសត់​របស់​យើង​។ ដូច្នេះ​យើង ត្រូវ​រួមគ្នា​ការពារ​ដាច់ខាត​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​រដ្ឋធម្មនុញ្ញ របបរាជានិយម និង​រាល់​សមិទ្ធផល​របស់​សង្គម​ជាតិ ជា​ពិសេស​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ ឱ្យបាន​រឹងមាំ ដែល​ជា​កត្តា​សារ​វ័ន្ត ដើម្បី​ធានា​ដល់​ដំណើរការ​រីកចម្រើន នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ធានា​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព និង​សមធម៌ និង​ធានា​នូវ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ដ្រី​បាន​បង្ហាញ​នូវ​ស្មារតី​ចងចាំ​ជានិច្ច​នូវ​គុណូបក្ការៈ​ដ៏​ឧត្តង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ធ្វើការ លះបង់​យ៉ាង​ធំធេង​ក្នុង​ការប្រយុទ្ធ ដើម្បី​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ការពារ​ការ​រស់​ឡើង វិញ​របស់​កម្ពុជា​។​

​សម្ដេច​តេជោ​បាន​បន្ថែម​ទៀតថា គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​នូវ​ជំនឿ​ដ៏​មុតមាំ​ថា បងប្អូន​ជនរួមជាតិ​នៅ​គ្រប់ទិសទី​នូវតែ​បន្ត​គាំទ្រ​ចំពោះ​ការដឹកនាំ របស់​គណបក្ស​ប្រជាជន កម្ពុជា ដើម្បី​សម្រេច​ទាំងស្រុង​នូវ​បំណងប្រាថ្នា​របស់​ជនរួមជាតិ​គឺ​កសាង​ប្រទេស​កម្ពុជា​មួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម ។​

​មី​ទ្ទីង​អបអរ​ទិវា​ថ្ងៃ​រំដោះ​៧​មករា​ខួប​ឆ្នាំ​ទី​៣៩​បាន​ប្រា​រព​ឡើង​ក្រោ​អធិបតីភាព​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោកជំទាវ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​ត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមាន ការចូលរួម​ផង​ដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័ន​តាម​ក្រសួង​នានា ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រី​អង្គទូត សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០.០០០​នាក់​។​

 

Filed in: ព័ត៌មានជាតិ