សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ូលីស​ឃាត់ខ្លួន​មនុស្ស ៤​នាក់​សង្សយ័​សេព​គ្រឿងញៀន​និង​លាក់​អាវុធ​ខុសច្បាប់​

ប៉ូលីស​ឃាត់ខ្លួន​មនុស្ស ៤​នាក់​សង្សយ័​សេព​គ្រឿងញៀន​និង​លាក់​អាវុធ​ខុសច្បាប់​

ខេត្ត​មណ្ឌល​គី​រី​៖ ប្រលប់​ថ្ងៃទី​២៩​ធ្នូ ២០១៥ កំលាំង​ល្បាត​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក ដឹកនាំ​ដោយ​លោក កាន់ ពេញ អធិការ​ស្រុក​និង​មាន​ការចង្អុលបង្ហាញ​ពី​លោក តូច យ៉ុន​ស្នងការ​នគរបាល​ខេត្ត បាន​ធ្វេី​ឃាត់ខ្លួន​បុរស់ ៤​នាក់ នៅ​ចំណុច​ស្រែ​ជ្រេស​ក្នុង​ភូមិ​ក្បាល​កោះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី​។​

​ជនសង្ស័យ​ខាងលើ ទី​១ ឈ្មោះ យន់ ឌី អាយុ​២៧​ឆ្នាំ​ស្រុកកំណើត ភូមិ សាម៉ ឃុំ គង​ជយ័ ស្រុក អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ទី​២​ឈ្មោះ​ម៉ា ម៉ី​អ​យុ​១៦​ឆ្នាំ ស្រុកកំណើត ភូមិ​ក្បាល​កោះ​ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ទី​៣​ឈ្មោះ​ឆាន់ ឈន់​អាយុ​២៥​ឆ្នាំ​ស្រុកកំណើត ភូមិ​ចង្វារ ឃុំ​គង​ជយ័​ស្រុក​អូរាំងឪ ខេត្ត​ត្បូងឃ្មុំ ទី​៤​ឈ្មោះ ឆុំ វិបុល អាយុ​៣០​ឆ្នាំ​ស្រុកកំណើត​ភូមិ ស្ពាន មាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ  និង​ដកហូត​បាន​វត្ថុតាង​ដូចជា ៖ ម៉ូតូ​ម៉ាក​ស៊ី​រុស ០១​គ្រឿង កាំភ្លើង AK បត់​មួយ​ដើម គ្រាប់​២​គ្រាប់ និង​សំភារ​:​សេព​គ្រឿងញៀន​មួយចំនួនទៀត​។

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំ​បែបបទ​ដើម្បី​បញ្ជូន​មនុស្ស​និង​វត្ថុតាង​ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត​មណ្ឌល​គី​រី​ចាត់ការ​បន្ត​៕

 

2015_12_31v1 (1) 2015_12_31v1 (2) 2015_12_31v1 (3) 2015_12_31v1 (4) 2015_12_31v1 (5)

Filed in: ព័ត៌មានជាតិ