សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ម៉េង​ប៊ូ​គាង​ថៅកែ​ជីក​យក​អាចម៍ដី​លក់​មាន​រណ្តៅ​ដី ជិត​ដល់​ក្បាល​ប្រែ​ត​មន្ត្រី​ជំនាញ​គេច​មិន​ទទួលខុសត្រូវ​!

លោក​ម៉េង​ប៊ូ​គាង​ថៅកែ​ជីក​យក​អាចម៍ដី​លក់​មាន​រណ្តៅ​ដី ជិត​ដល់​ក្បាល​ប្រែ​ត​មន្ត្រី​ជំនាញ​គេច​មិន​ទទួលខុសត្រូវ​!

សៀមរាប ៖ វា​ជា​រឿង​ធម្មតា​ទេ​ស្រុក​ខ្មែរ ឲ្យតែ​មាន​ប្រាក់ មាន​អំណាច​ធ្វើ​អ្វី​ក៏​សំ​ដែរ​។​ជាក់ស្ដែង មាន​ឈ្មួញ ឈ្មោះ​គាង​បាន​ជីក​យក​អាចម៍ដី​លក់​ថ្វើ​មានជិត​១០​ឆ្នាំ​ហើយ​ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់​ដល​ប្រជាជន​ឡើយ​។
​លោក​យាយយិ​មគៀត អាយុ​៦២ រស់​ភូមិ​អន្លង់ ២ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​ដែល​រងគ្រោះ​ដោយសារ​សកម្មភាព​ជីកដី​លក់​នេះ​រាប  ឲ្យដឹងថា​៖​កាល​ពី​វស្សា​មិញ​ឡាន​ថៅកែ​ដី​ឈ្មោះ​គាង ដឹក​ដី​ធ្វើ​ផ្លូវ មិន​បាន​ដាក់លូ បង្ហូ​ទឹក​បណ្ដាល​ឲ្យ ទឹក​ជន​លិច​ផ្ទះ​ប្រជាពលរដ្ឋ កំពស់​ទឹក​ជិត​ត្រឹម​ជង្គង់ រាប​ខែ​អ្នកស្រុក​ពិបាក​រស់នៅ​ដោយ​ល​សា​ទឹក​លិច​និង​ព្រួយបារម្ភ​គោ​ក្របី​ថ្លាក់​ចូលរ​ណ្តៅ​ដី​។​

​ក្រៅ​ពី​លិច​ទឹក​ខែវស្សា  ដល់​ពេល​ខែប្រាំង រក​ទឹក​ប្រើ​គ្មាន គឺ​ដោយសារ លោក​ម៉េង​ប៊ូ​គាង ជីកដី​ជុំរៅ ២០ ទៅ ៣០​ម៉ែត្រ ទំហ៊ំ​រាប់​ហិកតា​ជម្រៅ​ជ្រៅ​ខុស​បច្ចេកទេស  ដូច្នេះ​ទឹក​ដែល​សល់ ហូ​ចូល​រណ្តៅ​អស់​ទៅ  ពួក​អ្នកស្រុក​រក​ទឹក​ប្រើ​គ្មាន​។ មិនតែប៉ុណ្ណោះ ថៅកែ​ដី​ឈ្មោះ​គាង ធ្វើ​របង​ព័ទ្ធ​មិន​ឲ្យ​អ្នកស្រុក​ទៅ​ជិត​បាន​ឡើយ  ថែម​ទាំង​ចិញ្ចឹម​ឆ្កែ​កាច​ជិត​១០​ក្បាល​គម្រាម​។​ជាក់ស្តែង កាលពី​ប៉ុន្មាន​ខែ​មុខ ឆ្កែ​ខាំ​គោ​ប្រជាពលរដ្ឋ​របួសធ្ងន់ គ្មាន​អ្នក​ទទួលខុសត្រូវ​ទេ​។​

​ប្រជាពលរដ្ឋ​តាម​សា​ព័ត៌មាន​មាតុភូមិ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក​ប្រា​សា​បាគង​មេត្តា​បើកភ្នែក​មើល​កូនចៅ​និង​ឲ្យ​លោកគាង  ដាក់លូ​ឲ្យ​ទឹក​ហូ​ដូចដើម​វិញ  និង​កុំ​ជីកដី​ជ្រៅៗ​ពេក ដើម្បី​ឲ្យ​អ្នកស្រុក​បាន​ទឹក​ប្រើ រស់នៅ​បាន​ស្រួល​ផង​។​
​សូមបញ្ជាក់​ថា ទី​តាំ​កន្លែង​លោក​ម៉េង​ប៊ូ​គាង​ជីកដី​នោះ ក្មេងស្រី​ម្នាក់​ឲ្យដឹងថា  នាង​ចាំ​ហែក​សំបុត្រ​ឲ្យ​ឡាន​ដឹក​ដី ជិត​២០០​ឡាន និង​ជាង​២០០​ឡាន មួយថ្ងៃៗ​ហើយ​មេ​ខ្ញុំ មិន​អនុញ្ញាត​ឲ្យ​ប្រជា​ពល​ចូល​ទៅ​ទីកន្លែង​ជីកដី គឺ​ហាម​ដាច់ខាត  សូម្បី​អ្នក​យក​ព័ត៍មាន ៣​នាក់​កាលពី​ថ្ងៃ​ទី​៤​ខែ​មករា ២០១៨ គេ​មិនឲ្យ​ចូល​ទៅ​ដែរ  មិនដឹង​ថា​ទីតាំង​នោះ​មាន​លាក់​អាថ​កំបាំង​អ្វី​នោះឡើយ ។ ចំណែក​ឡាន​ដឹក​ដី​គ្រប​ខ្លះ​អត់​ខ្លះ បណ្ដាល​ឲ្យ​ហុយ​ដី​ដាក់ អ្នកដើរ ជិះ​ម៉ូតូ ធ្វើឲ្យ​ខូច​បរិស្ថាន យ៉ាង​ធ្ងន់ធ្ងូ ។​

​ករណីនេះ លោក សយ សីហា មេឃុំ​ត្រពាំង​ធំ​ឲ្យដឹង​តាម​ទូស័​ព្ទ​ថា តាម​គាត់​ដឹង​ច្បាប់​គេ​ឲ្យ​ជី​កមិន​ឲ្យដល់​៥​ម៉ែត្រ​ទេ តែ ជី​ដឹង​ហួស​ពេក​ហើយ​!​។ សុំទោស​ជាប់​ប្រជុំ​រួច​លោក​មេឃុំ​ក៏​ចុច​ផ្ដាច់​ទូរ​សព្ទ​ទៅ​។​

​ឆ្លើយតប ពី​លោក​ម៉េង​ប៊ូ​គាង តាម​ទូ​ស័ព្ទ​ពេល​សួរថា ៖ លោក​មាន​ច្បាប់​ជីកដី​នោះ តើ​គេ​ឲ្យ​លោក​ដី រាក​ឬ​ជីក​ជ្រៅ​? ។ លោក​គាង​ឆ្លើយថា​៖ ខ្ញុំ​សុំ​ច្បាប់​ជីក​ជ្រៅ​យក​ទឹក​ទុក​ប្រើ ហើយ​ថា​ជាប់រវល់​ក៏​ចុច​ផ្ដាច់​ទូរ​សព្ទ​បាត់ទៅ ។ ឆ្ងល់​ថា អាណាចក្រ​ខេត្ត​សៀមរាប​សម្បូរ​វត្ថុ​បុរាណ​ម៉េច​ក៏​អនុញ្ញាតឲ្យ​គេ​ជីកដី​ជ្រៅៗ​ចឹង​?​។​

​ខណៈ​ពេល​សុំ​ការពន្យល់​ពី​លោក មាស​ជូ​រា​នី ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​តាម​ទូរស័ព្ទ លោក​ទទួល​ហើយ រ​យល់​ប្រជុំ​ចុច​ផ្ដាច់ ។ បើ​យោង​តាម​សកម្មភាប​ខាងលើ​នេះ អាច​ធ្វើឲ្យ​គេ​យល់​បាន​យ៉ាង​ងាយ​ថា សមត្ថកិច្ច ក៏​ដូច​មន្ត្រី​ជំនាញ​មិន​ខ្វល់​ពី​ជីវភាព​ប្រជាពលរដ្ឋ​អ្វី​ឡើយ គឺ​ពួក​គិតតែ​ប្រយោជន៍​ពួក​គេ​តែ​ប៉ុណ្ណោះ ។ ស្រុក​ខ្មែ​រចឹង​ហ្ម​ង បើ​តេជោ​សែន​មិន​ស្រែក គ្មាន​អា​ណាមួយ​ធើ​អី​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់