រាជធានីភ្នំពេញ ៖ យោងតាមអនុក្រឹត្យស្តីការដំឡើងប្រាក់កម្រៃប្រចាំខែរបស់រាជរដ្ឋាភិបាលបានឲ្យដឹងថា មន្ត្រីជាប់កិច្ចមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងទទួលបានការដំឡើង ប្រាក់កម្រៃប្រចាំខែពី៥០ម៉ឺនរៀល ទៅចំនួន ៦០ម៉ឺនរៀល។
ការសម្រេចដំឡើងប្រាក់កម្រៃប្រចាំខែរបស់មន្ត្រីជាប់កិច្ចសន្យានេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ខែទាបបំផុតរបស់មន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ឲ្យកើនដល់ជាង ១លានរៀល ចាប់ពីដើមឆ្នាំ២០១៨នេះ៕