សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចេះ​តែ​ទៅ​រួច​! បងប្រុស​បង្កើត​រំលោភ​ប្អូនស្រី​អាយុ​១៥ ឆ្នាំ​ដល់​ទៅ​២​ដង​

​ចេះ​តែ​ទៅ​រួច​! បងប្រុស​បង្កើត​រំលោភ​ប្អូនស្រី​អាយុ​១៥ ឆ្នាំ​ដល់​ទៅ​២​ដង​

ខេត្ត​ក្រចេះ ៖ បងប្រុស​តិរច្ឆាន​ម្នាក់​ហ៊ាន​ប្រព្រឹត្ត​អំពើ​អសិលធ៌ម​មកលើ​ប្អូនស្រី​បង្កើត​របស់ខ្លួន ដោយ​ចាប់​រំលោភ​ប្អូនស្រី​ម្តង​ហើយ ម្តងទៀត រហូត​នាង​ទ្រាំ​លែង​បាន​ក៏​ប្តឹង​ឱ្យ​នគរបាល​ចាប់ខ្លួន​តែម្តង ខណៈ​ដែល​ករណី​រំលោភ​នេះ​កើតឡើង​កាល​ថ្ងៃទី​៣មករា ឆ្នាំ​២០១៨ នៅក្នុង​ខ្ទម​ចាំ​ចម្ការ​មួយ​កន្លែង​នៅក្នុង ភូមិ​សំរិត ឃុំ​គោ​លាប់​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ដែល​បង​បង្កើត​រូបនោះ​ត្រូវបាន​នគរបាល​ចាប់ខ្លួនៅ ថ្ងៃទី ៤ ខែ​មករា ឆ្នាំ​២០១៨ ។ ប្រភព​បញ្ជាក់ថា ជនសង្ស័យ​មាន​ឈ្មោះ អ៊ឹម ស៊ី ភេទ​ប្រុស អាយុ​២១ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ​។ ចំណែក​នារី​ជនរងគ្រោះ​ឈ្មោះ អ ព ភេទ​ស្រី អាយុ​១៥ ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ ។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ប្អូនស្រី​ចំនួន​២​ដង​រួចមកហើយ ចង់​ចាប់​រំលោភ​ម្តង​ទៀត​ក៏​ត្រូវ​ប្អូនស្រីរ​ត់​ទៅ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។  បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាមច្បាប់ ៕

 

Filed in: សន្តិសុខសង្គម