សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកនាំពាក្យ CPP អស់សំណើច​នឹង​លោក សម រង្ស៊ី តាំងខ្លួន​ជា​មេដឹកនាំ​បក្សប្រឆាំង​ខ្មោច​

អ្នកនាំពាក្យ CPP អស់សំណើច​នឹង​លោក សម រង្ស៊ី តាំងខ្លួន​ជា​មេដឹកនាំ​បក្សប្រឆាំង​ខ្មោច​

​រាជធានី​ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​សុក្រ​នេះ បាន​សរសេរ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា “​ជា​ការចង់ឲ្យ​អស់សំណើច​ណាស់​ដែល​ទណ្ឌិត សម រង្ស៊ី តាំង​ខ្លួនឯង​ជា​មេ​ដឹក នាំ​បក្ស ប្រឆាំង​ខ្មោច នឹង​បើក​ការប្រជុំ​ ជាមួយ​សហការី​របស់​ខ្លួន​នៅ​ទីក្រុង​ហ៊ូស្តុន រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក នាពេលខាងមុខ​”​។ ប៉ុន្តែ​លោក​ថា បើ​មាន​ការប្រជុំ​មែន​ក៏​អត់​បាន​ការ​ដែរ ព្រោះ​ប្រជុំ​គ្មាន​ឥទ្ធិពល​អ្វី​ដល់​ការដឹកនាំ​គ្រប់គ្រង​ក្នុង​ប្រទេស​ឡើយ ។​

​លោក សុខ ឥសាន បញ្ជាក់ថា ការប្រជុំ​នេះ គ្រាន់តែ​ជា​ការ​ប្រកាច់​ត្រដរខ្យល់ ចង់​រស់​ឡើង​វិញ ដែល​មិន អាច​រស់​បាន​ជាដាច់ខាត​។ ជាមួយគ្នា​នោះ​ដែរ លោក សុខ ឥសាន បាន​ហៅ​ការប្រជុំ​របស់ ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការប្រជុំ​គ្រាន់តែ​ចង់​បោកប្រាស់​សាធារណៈ​មតិ​ថា​ខ្លួន​នៅ​មាន​ដង្ហើម​តែប៉ុណ្ណោះ ដែល​ដង្ហើម​នេះ​គ្មាន​ខ្យល់​ដក​ផង​។​

​អ្នកនាំពាក្យ​រូប​នោះ​បន្តថា ការប្រជុំ​គ្រាន់តែ​ឲ្យគេ​មើលឃើញ ពី​សកម្មភាព​អត់​បាន​ការ ដើម្បី​បោក បញ្ឆោត​ស្វែងរក​ជំនួយ​គ្រាន់​បាន​បន្ត​ដង្ហើម​របស់ខ្លួន ទាំង​អស់​សង្ឃឹម​ប៉ុណ្ណោះ​។ គ្មានទេ អតីត​បក្សប្រឆាំង នៅ​កម្ពុជា​ចប់​ជា​ស្ថាពរ​ហើយ ចាប់ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ២០១៧ លែងមាន បក្ស​សង្គ្រោះ​ជាតិ​ស្អី​ទៀតហើយ​”​។​

​លោក​បន្ថែម​ទៀត​ថា រាល់​ការសុំ​អង្វរ​ឲ្យ​បរទេសដាក់​គំនាប​លើ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការគាបសង្កត់​ដាក់ទណ្ឌកម្ម​ខាង​នយោបាយ និង​សេដ្ឋកិច្ច សាប​ដូច​ទឹកទន្លេ បាន​តែ​មួយ​ភ្លែត ដំបូង​ប៉ុណ្ណោះ​៕

Filed in: ព័ត៌មានជាតិ