សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កាស៊ីណូ​អត់​មានច្បាប់​ពីរ​កន្លែង​បើក​ល្បែងស៊ីសង​យ៉ាង​រលូន អាជ្ញាធរ​មើលមិនឃើញ​

កាស៊ីណូ​អត់​មានច្បាប់​ពីរ​កន្លែង​បើក​ល្បែងស៊ីសង​យ៉ាង​រលូន អាជ្ញាធរ​មើលមិនឃើញ​

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋ​បាន​និយាយថា កាស៊ីណូ​ពីរ​កន្លែង​ស្ថិតនៅ​ភូមិ​កោះ​រកា ឃុំ​កោះ​រកា ស្រុក​ពាម​រក៍ អត់​មាន​ប៉ាយ​ឡូហ្គោ ឈ្មោះ​កាស៊ីណូ​អី​បន្តិច​បាន​និង​កំពុង​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស​ល្បែង​បញ្ជល់មាន់ ដោយ​មាន​ការ​ភ្នាល់​ ​ចាក់​លុយ​រាប់ពាន់​ដុល្លារ និង​មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ចូល​ទៅ​លេង​នៅ​ក្នុង​កាស៊ីណូ​ទាំង​ពីរ​នោះ​ផងដែរ​។​

​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នោះ​បាន​និយាយថា ច្បាប់​កាស៊ីណូ​អនុញ្ញាតឲ្យ​តែ​ភ្ញៀវ​បរទេស​ចូល​លេង​តែប៉ុណ្ណោះ ចុះ​ហេតុអ្វី​កាស៊ីណូ​ទាំងពីរ​នេះ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​បាន​យ៉ាង​រលូន តើ​ខាង​អាជ្ញាធរ​សមត្តកិច្ច​ពាក់ពន្ធ័​នៅ​ទឹក​ដី​នោះ​បាន​បើក​ភ្នែក​មើល​អត់​។​

​ប្រភព​បន្តថា ពួកគាត់​ទាំងអស់​គ្នា​មានការ​ព្រួយ​បា​រម្ម​ម្ភ​យ៉ាង​ខ្លាំងខ្លាច​ប្ដី ខ្លាច​ប្រពន្ធ ខ្លាច​ឪពុក និង​ខ្លាច​កូនៗ​របស់​ពួកគាត់​ចូល​ទៅ​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ​នោះ ហើយ​ពួកគាត់​ខ្លាច​កើត​មាន​អំពើហិង្សា​ក្នុង​ក្រុមគ្រួសារ​របស់​ពួកគាត់​។ ទន្ទឹម​នោះ​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ឯណា​សុវត្ថិភាព​ភូមិ​ឃុំ​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល តើ​ខាង​អាជ្ញាធរ និង​សមត្តកិច្ច​នៅ​ទឹក​ដី​នោះ​បាន​បំពេញ​ភារកិច្ច​ជូន​ពលរដ្ឋ​បាន​ហើយ​ឬ​នៅ​។

​ជុំវិញ​ការលើកឡើង​ខាងលើ​នេះ​ភ្នាក់ងារ​ព័ត៌មាន​យើង​បានខ​ល​តាម​ទូរស័ព្ទ​ទៅ​លោក​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ពាម​រក៍​សុំ​ការបំភ្លឺ ដោយ​លោក​បាន​ឆ្លើយថា កំពុង​ជាប់រវល់​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។ ចំណែក​លោក​ឧត្ដមសេនីយ៍ ស្រេង ជា ស្នងការ​ខេត្ត​ព្រៃវែង បាន​ទូរស័ព្ទ​ដើម្បី​រាយការណ៍​ជូន​លោក នៅពេល​នោះ​លោក​បាន​និយាយថា តេ​មក​អត់​ដឹង​ម៉ោង​ពេល​ទេ​។​

​ទោះបី​យ៉ាងណា​នៅក្នុង​រឿង​កាស៊ីណូ​ខាងលើ​នេះ​ភ្នាក់ងារ​យើង​នឹង​ធ្វើ​ការស៊ើបអង្កេត​បន្ត​ទៀត​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ហើយ​ក្នុង​រឿង​នេះ​ដែល​ភ្នាក់ងារ​យើង​រង់ចាំ​ការបកស្រាយ​ពី​ខាង​សាមីជន​ណាមួយ​ដែល​បាន​ពាក់ព័ន្ធ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់