សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេខ្លោង​បាញ់ប្រហារ​នៅ​មណ្ឌល​កម្សាន្ត Rock ត្រូវ​នគរបាល​ក្រសួង​មហាផ្ទៃ​ចាប់បាន​ហើយ​

មេខ្លោង​បាញ់ប្រហារ​នៅ​មណ្ឌល​កម្សាន្ត Rock ត្រូវ​នគរបាល​ក្រសួង​មហាផ្ទៃ​ចាប់បាន​ហើយ​

រាជធានី​ភ្នំពេញ ៖ យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ផ្សាយ​ថា មេខ្លោង​ដែល​បាញ់ប្រហារ នៅ​មណ្ឌល​កម្សាន្ត Rock កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ បណ្តាល​ឲ្យ DJ ម្នាក់​របួសធ្ងន់​នោះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បាន​ហើយ នៅ​យប់​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៨ នៅ​ខេត្ត​ឧត្តរមានជ័យ​។​

​ប្រភព​ដដែល​បន្តថា មេខ្លោង​ដែល​បើក​ការបាញ់ប្រហារ នៅ​កណ្តាល​ក្រុងភ្នំពេញ​នេះ ត្រូវបាន​សមត្ថកិច្ច​អះអាង​ថា មានឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត (​ហៅ រិទ្ធ​ញាញ់​) ជា​កូនប្រុស​របស់ លោក ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។​

​ប្រភព​ខាងលើ​បញ្ជាក់ថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កំពុង​បញ្ជូន​ពី​ខេត្ត​ឧត្តរមានជ័យ មក​កាន់​ក្រសួង​មហាផ្ទៃ ដើម្បី​បន្ត​សួរនាំ មុននឹង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

 

Filed in: ព័ត៌មានជាតិ