សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ម​ការ​នី​២​នាក់​ដែល​សំរាលកូន​ចូលក្នុង​ឆ្នាំ​២០១៨ ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​គាំពារ​សុខភាព​ពី​រាជរដ្ឋាភិបាល​ជា​លើក​ដំបូង​ក្នុង​ខេត្ត​ក្រចេះ​​កម្ម​ការ​នី​២​នាក់​ដែល​សំរាលកូន​ចូលក្នុង​ឆ្នាំ​២០១៨ ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​គាំពារ​សុខភាព​ពី​រាជរដ្ឋាភិបាល​ជា​លើក​ដំបូង​ក្នុង​ខេត្ត​ក្រចេះ​

​កម្ម​ការ​នី​២​នាក់​ដែល​សំរាលកូន​ចូលក្នុង​ឆ្នាំ​២០១៨  ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​គាំពារ​សុខភាព​ពី​រាជរដ្ឋាភិបាល​ជា​លើក​ដំបូង​ក្នុង​ខេត្ត​ក្រចេះ​​កម្ម​ការ​នី​២​នាក់​ដែល​សំរាលកូន​ចូលក្នុង​ឆ្នាំ​២០១៨  ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​គាំពារ​សុខភាព​ពី​រាជរដ្ឋាភិបាល​ជា​លើក​ដំបូង​ក្នុង​ខេត្ត​ក្រចេះ​

ក្រចេះ​៖ នៅ​ល្ងាច​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ស ចំ​រុង អភិបាលខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត រួម​នឹង​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​យក​ថវិការ​របស់​រាជ​រដ្ឋាភិបាល ទៅ​ផ្តល់ជូន​ក​ម្មការ​នី​ដែល​បាន​សំរាលកូន​ចូល​ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន​២​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​ចំនួន​៤០​ម៉ឺន​រៀល​។​

​ឯកឧត្តម ស ចំ​រុង បាន​មានប្រសាសន៍ថា​៖ គិត​ចាប់ពី​ម៉ោង​០០​ឈានចូល​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨ មក​ដល់​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០១៨ នៅក្នុង​ខេត្ត​ក្រចេះ មានកម្ម​ការ​នី​ចំនួន​២​នាក់​បាន​សំរាលកូន​នៅក្នុង​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ ហើយ​ពួកគាត់​ទាំង​២​នាក់ បាន​ទទួល​រួច​ហើយ នូវ​ប្រាក់​ឧបត្ថម្ភ​ផ្នែក​សុខភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ម្នាក់ៗ​ចំនួន​៤០​ម៉ឺន​រៀល តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ប្រចាំ​ខេត្ត​ក្រចេះ ដែល​ថវិការ​ទាំងនោះ​បាន​ផ្តល់ជូន​ដល់​ដៃ​ពួកគាត់​ទាំង​២​នាក់​ហើយ​។ លើសពីនេះ ថ្មីៗ​កន្លងមក​នេះ​ដែរ មន្ត្រី​អង្គភាព​សុខាភិបាល​ក្នុង​ខេត្តក្រចេះ​ទាំងអស់ ក៍​ត្រូវបាន​អញ្ជើញ​គាត់​មក​ប្រជុំ​ផ្សព្វផ្សាយ​អោយបាន​ដឹង​ច្បាស់​ពី​សេវា​នេះ​ផង​ដែរ​។​

​ដោយឡែក នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​ក្នុងថ្ងៃនេះ ក្រោយពី​ទទួលបាន​ប្រាក់​ឧបត្ថម​គាំទ្រ​សុខភាព​របស់​រាជរដ្ឋាភិបាល តាមរយៈ ប ស ស ហើយ​នោះ កម្ម​ការ​នី​ទាំង​ពីរ​នាក់​ដែល​ទើប​សំរាលកូន​ក្នុង​ឆ្នាំ​២០១៨​នេះ បាន​សំដែង​ទឹកចិត្ត​រំភើព​ខ្លាំង និង​អរគុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ពី​សុខទុក្ខ​កម្មករ​កម្ម​ការ​នី​ទាំងអស់​។​(​មាន​សម្ភា​សកម្ម​ការ​នី​២​នាក់​)

​នេះ​ជាការ​លើកកម្ពស់​ការផ្តល់​សេវា​សុខាភិបាល ប្រកបដោយ​គុណភាព​អោយ​កាន់តែ​ប្រសើរឡើង ជូន​ដល់​ប្រជាពលរដ្ឋ នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក ក្នុង​ការផ្តល់​សេវា​ថែទាំ និង​ព្យាបាល​ជម្ងឺ​ប្រកបដោយ​គុណភាព ស្រប​តាម​គោលការណ៍​គោលនយោបាយ​អភិវឌ្ឍន៍ និង​កំណែរ​ទំរង់​ប្រព័ន្ធ​ថែទាំ​សុខភាព​សង្គម ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦​ដល់​២០២៥ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕         ដោយ ៖ កិះ ខន​

 

Filed in: ព័ត៌មានជាតិ