រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា វិសម្ពាធដែលបានកើតឡើងនៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីន បានវិវត្តខ្លួនទៅជាកូនព្យុះទី១ ប្រចាំឆ្នាំ ២០១៨ ឈ្មោះ បូឡាវិន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។
លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីកូនព្យុះ បូឡាវិន ហើយអាកាសធាតុមានស្ថានភាពដូចខាងក្រោម៖
– ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមករា ផ្ទៃមេឃមានពពកច្រើន មានភ្លៀវធ្លាក់ពីតិចទៅបង្គួរ ពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្ដាល(ភ្លៀងពេលថ្ងៃ) ។
-ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមករា ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅមធ្យមក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស(ភ្លៀងពេលយប់)៕