សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាលា​រាជធានី​ភ្នំពេញ ប្រគល់ «​សួនច្បារ​វិមានឯករាជ្យ និង​សួនច្បារ​ខាងលិច​វិមានឯករាជ្យ​» ជូន​សាលាខណ្ឌ​ដូនពេញ ដើម្បី​គ្រប់គ្រង​

សាលា​រាជធានី​ភ្នំពេញ ប្រគល់ «​សួនច្បារ​វិមានឯករាជ្យ និង​សួនច្បារ​ខាងលិច​វិមានឯករាជ្យ​» ជូន​សាលាខណ្ឌ​ដូនពេញ ដើម្បី​គ្រប់គ្រង​

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន បានបញ្ជាក់​ថា​៖​តាមរយៈ ពិធី​សំពះគ្រូ និង​ការតាំង​ពិ​ព័​រណ៏​គ្រឿងអលង្ការ​ខ្មែរ​បុរាណ រយៈពេល​១​ខែ ពិព័រណ៍​នេះ តាំង​បង្ហាញ គ្រឿងអលង្ការ មាស​សម្រាប់​បំពាក់ ព្រះ​បដិមា​សម័យអង្គរ ដែល​ព្រះ រាជាណាចក្រ​កម្ពុជា​ទើប​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៧​នេះ វ​ប្បធ​ម៏​កម្ពុជា​កាន់តែ​ល្បី​រន្ទឺ នៅ​ឆាក​អន្ដរជាតិ ។​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​តំណាង​សម្ដេច​អគ្គម ហា​សេនាបតី​តេជោ​ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ ក្នុង​ឱកាស​ពិធី​សំពះ​គ្រូ និង ការតាំង​ពិ​ព័​រណ៏​គ្រឿងអលង្ការ​ខ្មែរ​បុរាណ ជាច្រើន​មុខ នៅ​សារមន្ទីរ​ជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៏ ៣​រោច ខែ​បុស្ស នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ៤ មករា ឆ្នាំ​២០១៨ ។

​លោកស្រី ម៉ែន  សំអន បានបញ្ជាក់​ថា​៖  ពិព័រណ៍​នេះ បាន​បង្ហាញ​ឲ្យឃើញ​នូវ​វត្ថុ​ពិចិត្រៗ ជា​គ្រឿងអលង្ការ និង​គ្រឿង​លំអ ធ្វើ​ពី​មាស និង​ប្រាក់ ដែល​ជា​ស្នាដៃ​សិល្បៈ​ខ្មែរ បុរាណ​ដ៏​វិចិត្រ និង​គំនិត​ឆ្នៃប្រឌិត​នៃ​គ្រូ និង សិល្បករ​ខ្មែរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ ខ្ញុំ​ជឿជាក់​ថា​ឯកឧត្ដម  អស់ លោក លោកស្រី នាង​កញ្ញា ក្មួយៗ​សិស្ស និស្សិត ប្រជា ពលរដ្ឋ នឹង​រីករាយ និង​ទទួលបាន​ចំណេះដឹង បន្ថែម​ពី​ពិព័រណ៍​នេះ​។ ពិព័រណ៍​នេះ​ក៏​តាំង​បង្ហាញ គ្រឿងអលង្កា​រមាស សម្រាប់​បំពាក់ ព្រះ​បដិមា​សម័យអង្គរ ដែល​ព្រះ រាជាណាចក្រ​កម្ពុជា​ទើប​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។  ពិ​ព័​រណ៏​នេះ គឺ​មាន​គោលបំណង​ដ៏​ធំ​មួយ​ដែល ក្រសួង​វ​ប្បធ​ម៏ និង​វិចិត្រសិល្បៈ មាន​មោទនភាព បាន​វត្ថុ​ដែល​មាន​តម្លៃ​មិន​អាច​កាត់ផ្លៃ របស់​ខ្មែរ ពី​បរទេស មក​ដាក់​តាំង ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​ទស្សនា នៅពេលនេះ ដូច​ជា​គ្រឿង អលង្ការ​ដ៏​កម្រ និង​ប្រណិត​ធ្វើ​អំពី​មាស ដែល​ដូនតា ខ្មែរ បាន​រចនា ដើម្បី​ពាក់​លំអ​ដល់​ព្រះ​បដិមា​ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា​។ វត្ថុ​បុរាណ​ទាំងនេះ​ពិតជា​គូសបញ្ជាក់​ពី​អ​រី យ​ធម៌​ដ៏​រុងរឿង និង​យូរអង្វែង​របស់​កម្ពុជា ដែល​ធ្លាប់​ជា​អតីត​អធិ​រាជាណាចក្រ​មួយ​នៅ​អាស៊ី​។

​លោកស្រី ភឿង សកុណា  រដ្ឋមន្ដ្រី​កនរ​សួង​វប្បធម៌​និង​វិចិត្រសិល្បៈ  បានបញ្ជាក់​ថា​៖ នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា មាន​មោទនភាព ទទួល វត្ថុ​ដែល​មាន​តម្លៃ​មិន​អាច​កាត់ផ្លៃ​បាន​ពី​បរទេស ហើយ​បាន​មក​ដាក់​តាំង​បង្ហាញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​យល់ដឹង និង​ស្វែងយល់​កាន់តែច្បាស់ ពី​តម្លៃ​វ​ប្បធ​ម៏​របស់​ខ្មែរ​នា​សម័យ​បុរាណ​។
លោកស្រី​ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ សូមមេត្តា​ចូលរួម​ថែ រក្សា និង​ការពារ​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ដែល​តាំង​នៅ​ទីនេះ ក៏ដូចជា​វត្ថុ​បុរាណ​ជាតិ ទាំងអស់​ឱ្យបាន​គង់វង្ស ព្រោះ​វត្ថុ​ទាំងនេះ សុទ្ធតែ​មាន​ប្រវត្តិ​ដ៏​យូរលង់ និង​មាន​បារមី​សក្តិ​សិទ្ធ​ជួយ​ប្រោះព្រំ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ឱ្យបាន សុខក្សេមក្សាន្ត ត្រជាក់ត្រជុំ និង​មាន​ការ​អភិ​វ​ឌ​ន្ឍ​ន៍​តរៀង​ទៅ​៕

 

Filed in: ព័ត៌មានជាតិ