សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​បើក​បុក​មនុស្ស​ថ្មើរជើង​បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែង​ភ្លាម​ស្រុក​ចិត្រ​បុរី​

រថយន្ត​បើក​បុក​មនុស្ស​ថ្មើរជើង​បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែង​ភ្លាម​ស្រុក​ចិត្រ​បុរី​

ក្រចេះ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដោយសារ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​បុក​អ្នក ថ្មើរជើង​ទិសដៅ​ស្របគ្នា​ពី​លិច​ទៅ​កើត​បណ្តាលឲ​មនុស្ស​ស្លាប់​ម្នាក់​នៅ​កន្លែង ។ ហេតុ​កាណ៏​នេះ​បាន​កើតឡើង​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧​ត្រង់​ចំណុច​ភូមិ​ខ្សារ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ កាលពី​វេលា​ម៉ោងជាង​១០​កណ្តាល​អធ្រាត្រ​ថ្ងៃ​ទី​០៣​ខែ​មករា​ឆ្នាំ​២០១៨​នេះ​។​

​មន្ត្រី​ផ្នែក​ចរាចរណ៏​ស្រុកចិត្រ​បុរី​បានឲ្យដឹង​ថា ជនរងគ្រោះ​ជា​អ្នក​ថ្មើរជើង ឈ្មោះ ធឿន ញ៉េ​ង ភេទ​ប្រុស​ប្រុស​អាយុ​៣៥​ឆ្នាំ​បាន​ស្លាប់​រស់​នៅក្នុង​ភូមិ​សេរីភាព ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដោយឡែក​រថយន្ត​បង្កហេតុ​បាន​បើក​រត់​គេចខ្លួន​បាត់​ស្រមោល​។​

​មន្ត្រី​ផ្នែក​ចរាចរណ៏​ស្រុក​ចិត្របុ​រី​បាន​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត បើក​ក្នុង​ល្បឿន​លឿន​ក៏​បុក​មនុស្ស​ថ្មើរជើង​ទិសដៅ​គ្នា​បណ្តាល​មនុស្ស​ស្លាប់​ម្នាក់​នៅ​កន្លែងកើតហេតុ​។​

​បន្ទាប់​មក​កម្លាំង​ជំនាញ​ចរាចរណ៍ ស្រុក​ចិត្រ​បុរី​បាន​យក​សាកសព ប្រគល់​ឲ​ក្រុមគ្រួសារ​នៃ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​បង្កហេតុ​កម្លាំង​ជំនាញ​នគរបាល​ចរាច​រណ៍​កំពុង​ស្រាវជ្រាវ​បន្ត ៕
​ដោយ ៖ កិះ​ខន​

 

Filed in: គ្រោះថ្នាក់ចរាចរណ៍