សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ម្នាក់​លួង​ក្មេងស្រី​ពីរ​នាក់​ស៊ី​ពង​ក្រហម​ហើយ​សង​ជាង​១​ម៉ឺន​ដុល្លារ​បញ្ចប់រឿង​?!

​នគរបាល​ម្នាក់​លួង​ក្មេងស្រី​ពីរ​នាក់​ស៊ី​ពង​ក្រហម​ហើយ​សង​ជាង​១​ម៉ឺន​ដុល្លារ​បញ្ចប់រឿង​?!

រតនគិរី ៖ ក្មេង​ស្រី​ជា​អនីតិជន​ជនជាតិភាគតិច​២​នាក់ ត្រូវ​មន្ត្រី​នគរបាល​ម្នាក់​លួងលោម​យក​ទៅ​ផ្ទះសំណាក់​បាន​សម្រេច​កាល​ពី​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ តែ​ក្រោយ​ពេល​បែកការណ៍​សម្រេច​សង​ជាង​១​ម៉ឺន​ដុល្លារ​បិទ​រឿង​។​ក្មេងស្រី​ទាំង​២​នាក់​ដែល​ត្រូវ​គេ​លួងលោម​ទៅ​ផ្ទះសំណាក់​នោះ​រួមមាន​ទី​១- ឈ្មោះ ព ច ន អាយុ ១៣​ឆ្នាំ ជនជាតិ​ច្រាយ និង​ទី​២- ឈ្មោះ សល់ លីន អាយុ​១២​ឆ្នាំ ជនជាតិ​ច្រាយ​ដូចគ្នា ក្មេងស្រី​ទាំង​២ មាន​លំនៅ​ភូមិ​ឡំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ ចំណែក​មន្ត្រី​នគរបាល រំលោភ​នោះ មានឈ្មោះ មាស សូ​ភ័ណ្ណ មាន​លំនៅ​ភូមិ ឃុំ ជាមួយ​ក្មេងស្រី​ខាងលើ ជា​មន្ត្រី​នគរបាល​អធិកា​រ​ស្រុក​អូរយ៉ាដាវ​។​

​ប្រភព​ពី​ក្មេងស្រី​រង្គ្រោះ​ទាំង​២​នាក់​ខាងលើា​បន​ឲ្យដឹងថា ពួក​នាង​តែងតែ​ទៅ​ផ្ទះ​លោក មាស សូ​ភ័ណ្ណ ដែល​នៅ​ជិត​គ្នា​និង​ជួយ​ធ្វើ​ការងារ​ផ្ទះ​ស្ទើរ​រៀងរាល់ថ្ងៃ ដោយ​ទទួលបាន​ប្រាក់​ក្នុង​១​ខែ​៥​ម៉ឺន​រៀល​។​នៅ​ថ្ងៃកើតហេតុ​នោះ លោក មាស សូ​ភ័ណ្ណ បាន​លួងលោម​នាង​ថា ទៅ​ខេត្ត​(​ក្រុង​បាន​លុង​)​ជាមួយគ្នា លោក​នឹង​ទិញ​ខ្សែ​ក​ឲ្យ​ម្នាក់​មួយ​ខ្សែ និង​ទូរស័ព្ទ​ដៃ​ឲ្យ​ម្នាក់​មួយ​។   ក្រោយពី​បាន​ដឹក​នាង​ទៅ​ដល់​ក្រុង​បាន​លុង​លោក ភ័ណ្ណ ក៏​នាំ​ពួក​នាង​ចូល​ផ្ទះសំណាក់ ក៏​ប៉​ន្តែ​នាង​មិន​ស្គាល់​យីហោ​ផ្ទះសំណាក់​នោះទេ​។​

​នារី​រងគ្រោះ​បាន​បញ្ជាក់ទៀតថា ក្រោយពី​រំលោភ​បាន​សម្រេច​ទាំង​២​នាក់​ហើយ លោក មាស សូ​ភ័ណ្ណ បាន​នាំ​នាង​ទៅ​ផ្សារ ទិញ​ទូរស័ព្ទ​ដៃ​ឲ្យ​ម្នាក់​មួយ លុះ​ជិះ​ឡាន​ត្រឡប់មកវិញ​ដល់​ភូមិ​ប៉ក់​តូច ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ មិនទាន់​ដល់​ភូមិឡំ​ផង លោក ភ័ណ្ណ នេះ​ទំលាក់​ពួក​នាង​ចោល ហើយ​ដក​យក​ទូរស័ព្ទ​ដែល​ទិញ​ឲ្យ​ម្នាក់​មួយ​នោះ យក​វិញ​ទាំងអស់​។​

​លោក ពូ​យ ស្រា​ក់ ជា​ឪពុក​ក្មេងស្រី​ឈ្មោះ ពូ​យ ចន្ទ្រា បាន​រាបរាប់​ថា ដោយ​បាត់​កូន​ដល់​យប់ មិន​ឃើញ​កូន​មក​ផ្ទះ ក៏​ផ្អើលឆោឡោ​នាំគ្នា​ដើ​រក​កូនស្រី រហូតដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ទើប​រក​ឃើញ​ក្មេងស្រី​ទាំង​២​នាក់​នៅ​ភូមិ​ប៉ក់​តូច ដែល​នៅ​ចម្ងាយ​ប្រមាណ​ជាជាង ២​គីឡូម៉ែត្រ ពី​ភូមិ​ឡំ​។ ក្រោយពី​បាន​សាកសួរ​កូនស្រី​អំពី​ដំណើររឿង​រួច គាត់​ក៏​បាន​ដាក់​ពាក្យបណ្ដឹង ទៅ​ភូមិ ឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ប៉ក់​ធំ ក៏​ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ចាប់ខ្លួន​ជន​ប្រព្រឹទ្ធ​ទេ​។​
​ខាង​ភូមិ ឃុំ និង​ប៉ុស្តិ៍ បាន​ឲ្យ​ក្រុម​គ្រួសារ​គាត់​ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​ប្រពន្ធ​លោក មាស សូ​ភ័ណ្ណ ជា​ជនល្មើស ដោយ​ពួកគាត់​ទាំង​២​គ្រួសារ​ជា​អា​ព្យាបាល​ក្មេង​ទាំង​ពី ទាមទារ​ក្នុង​ម្នាក់​៦​ពាន់​ដុល្លា ស្មើ​និង​១​ម៉ឺន​២​ពាន់​ដុល្លា​។ ក្រោយមក នៅ​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៨  ពួកគាត់​ទាំង​ពី​គ្រួសារ បាន​ទទួល​ប្រាក់​សំណង​ចំនួន​៦​ពាន់​ដុល្លា ក្នុង​ក្មេងស្រី​ម្នាក់​គ្រប់​ចំនួន​ហើយ​។​

​លោកស្រី​ឧត្ដមសេនីយ៍ត្រី កែវ ដាវី ស្នងការរង​ខេត្ត​រតនគិរី ទទួលបន្ទុក​ផ្នែក​ជួញដូរ និង​ការពារ​អ​និតិ​ជន​(​យេនឌ័រ​)​បាន​ឲ្យ​កាសែតដឹងថា ករណី​ខាងលើ​នេះ បើទោះជា​មាន​ការសម្របសម្រួល​គ្នា​យ៉ាងណា​ក៏ដោយ ជន​ប្រព្រឹទ្ធ​ខុសច្បាប់​ទៅ​លើ​ក្មេងស្រី ដែល​មិន​គ្រប់​អាយុ (​អ​និតិ​ជន​)​ត្រូវតែ​មាន​ទោស លោក​ស្រី​នឹង​ស្រាវជ្រាវ កសាង​សំណុំរឿង​នេះ​បញ្ជូនទៅ​តុលាការ​។​

​ក្រោយមក  លោកស្រី​បាន​ប្រាប់ថា ករណី​លួង​រំលោភ​លើ​ក្មេងស្រី ២​នាក់​ខាងលើ បាន​បញ្ជូន​សំណុំ​រៀង​ទៅ​តុលាការ​ហើយ គឺ​ផុតពី​ដៃ​លោក​ស្រី​ហើយ​?!​។ លោកស្រី​បាន​បញ្ជាក់ថា​៖ ករណី​ខាងលើ​នេះ ឃើញថា​មិន​ពិត​ដូច​ការចោទប្រកាន់​ទេ គ្រាន់តែ​អាណាព្យាបាល បាន​បាត់​កូន​ហើយ​ធ្វើ​ការចោទប្រកាន់​តែ​ប៉ុណ្ណោះ​(​ស៊ិក​)​។​

​ករណី​ខាងលើ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​ងឿងឆ្ងល់​ថា ហាក់ដូចជា​មាន​អាថ​កំបាំង បន្ទាប់​ពី​ជនសង្ស័យ​បាន​បង់​ថ្លៃ​ខូចខាត​ឲ្យ​ជនរងគ្រោះ​រួច​ហើយ បែរជា​សមត្ថកិច្ច​ថា​រឿង​មិន​ពិត​ទៅ​វិញ​?​។ ចំណែក​លោក មាស សូ​ភ័ណ្ណ មន្ត្រី​នគរបាល​ស្រុក​អូរយ៉ាដាវ អ្នកសារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​បានទេ ។​

 

Filed in: ព័ត៌មានជាតិ