សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ពោធ​សាលាបឋមសិក្សា​ស៊ីម៉ាក់​មរតក​តេជោ​អាមិ​មាយ៉ា​

សម្ពោធ​សាលាបឋមសិក្សា​ស៊ីម៉ាក់​មរតក​តេជោ​អាមិ​មាយ៉ា​

​ខេត្ត​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥ មាន​ប្រារព្ធ​ពិធី​សម្ពោធ​សាលាបឋមសិក្សា​ស៊ីម៉ាក់​មរតក​តេជោ​អាមិ​មាយ៉ា ស្ថិតនៅ​ភូមិ​ធម្មជាតិ ស៊ីម៉ាក់​មរតក​តេជោ ឃុំ​ឆ្នាស់​មាន់ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព​ឯកឧត្តម ហេង រតនា ទី​ព្រឹក្សា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ជា​អគ្គ​ន​យក​ស៊ីម៉ាក់ និង​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី សម្ពោធ​កាន់​ខ្សែបូរ​សាលាបឋមសិក្សា​ស៊ីម៉ាក់​មរតក តេ​ជោ អាមិ​មាយ៉ា សម្រាប់​ឲ្យ​កូន​សិស្ស​បាន​ចូលរៀន​ចាប់ពី​ពេលនេះ​តទៅ​។​

​ឯកឧត្តម ហេង រតនា អគ្គ​យក​ស៊ីម៉ាក​បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​នោះ​ថា ការ​ពិធី​គោរព ដាក់ឲ្យ​ប្រើប្រាស់​បឋមសិក្សា​ស៊ីម៉ាក់​មណ្ឌល​ស៊ីម៉ាក់​មរតក​តេជោ និង​សមិត ផល​នានា ក្នុងនោះ​មាន​អាគារ​មួយ​ខ្នង មាន​៦​បន្ទប់​របង​ខ្លោងទ្វា បន្ទប់ទឹក ផ្លូវ នៅ​ជុំវិញ​សាលា​បឋម​សិក្សា​ជា​ច្រើន​ទៀតផង ក្នុង​នោះ​ផង​ដែរ ឯកឧត្តម បាន​អញ្ជើញ​កាត់​ខ្សែបូរ និង​បាន​ជូន​ថវិការ ដល់​សិស្ស​មាន​ចំនួន​១៥០​នាក់ ក្នុង​១​នាក់​ថវិការ​១​ម៉ឺន​រៀល លោកគ្រូ អ្នកគ្រូ ៦ នាក់ ក្នុង​១​នាក់ ថវិការ ២​ម៉ឺន​រៀល លោកតា​លោកយាយ ១០​នាក់ ១​នាក់ ក្រណាត់ ១​ដុំ ថវិការ ១​ម៉ឺន​រៀល នគរបាល​កងរាជអាវុធហត្ថ យោធា​អង្គភាព​សើ​ប​ការ​៣​អង្គភាព ក្នុង ១​អង្គភាព​ជូន​ថវិការ​ចំនួន ២០​ម៉ឺន​រៀល ៕

 

2015_12_24a (2)

2015_12_24a (1)

2015_12_24a (3)

2015_12_24a (4)

Filed in: ព័ត៌មានជាតិ