ខេត្តរតន:គីរី: បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីឃុំភ្នំកុក ស្រុកវ៉ើនសៃ ខេត្តរតនគិរីត្រូវបានគេរាយការណ៍ថា៖ បាននិងកំពុងកើតឡើងពេញបន្ទុកតែគ្មានមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ករណីយ៍នេះប្រជាពលរដ្ឋរស់នៅទីតាំងខាងលើបានចោទប្រកានថា៖លោក ជា គុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំ៣ស្រុក គឺស្រុកវ៉ើនសៃ ស្រុកអូរជំន និងស្រុកតាវែង ច្បាស់ជាប្រមូលលុយពីបទល្មើសព្រៃឈើហើយបានជាមិនបង្ក្រាបចឹង នោះ។ ព្រោះបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ជា គុណារ៉ា ទេនោះគឺគ្មានឈ្មួញខ្មែរនិងឈ្មួញយួនប្រមូលទិញឈើដឹកជញ្ជូនឈើចេញពីស្រុកទាំង៣ខាងលើនេះយ៉ាងរលូនបានទេ។
ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកវ៉ើនសៃ បានឲ្យដឹងថា មានឈ្មួញឈ្មោះ ប៊ុន វិសាលដែលគេស្កាល់ថាជា មេការក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរីបាននិងកំពុង ប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវ៉ើនសៃ ដែលប្រជាពលរដ្ឋនិងបក្ខពួកឈ្មួញចូលកាប់។
មានសំនួរថា៖ តើលោក ជា គុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំ៣ស្រុក គឺស្រុកវ៉ើនសៃ ស្រុកអូរជុំ និងស្រុកតាវែង អាចពុករលួយតែម្នាក់ឯងបានទេ?។គេជឿថាស្រុកខ្មែរយើង បើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរីក៏ដូចជាមេដឹកនាំអាជ្ញាធរខេត្ត ទេគឺលោក ជា គុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកវ៉ើនសៃ ស្រុកអូរជុំ និងស្រុកតាវែង មិនហ៊ានឃុបឃិតឲ្យឈ្មួញយួនចូលមកទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ស្រេចតែអំពើចិត្តបានឡើយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តរតនគិរី បានឲ្យដឹងថា ឈ្មួញយួនមួយចំនួនរួមទាំងម្សៀសាលមេការឧកញ៉ាទ្រីភាពផងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីជាន់ខ្ពស់ក្នុងខេត្តរតនគិរី ដែលក្នុងនោះមានទាំងមន្ត្រីនគរបាលជាន់ខ្ពស់ មន្ត្រីអាវុធហត្ថជាន់ខ្ពស់ និងមន្ត្រីធំៗក្នុងសាលាខេត្តរតនគិរី ហើយជាងនេះទៅទៀតគឺមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។ ដូច្នេះហើយទើបឈ្មួញយួនអាចឆ្លងដែនចូលមកប្រមូលទិញឈើដល់ឃុំភ្នំកុក ស្រុកវ៉ើនសៃ សម្រាប់ដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនគ្មានការរំខានណាមួយឡើយ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកអ៊ុងសំអាតមេព្រៃស្រយុកខ្មែរថ្មីបានដឹងថាលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ជា គុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកវ៉ើនសៃ ស្រុកអូរជុំ និងស្រុកតាវែង កំពុងឃុបឃិតឲ្យឈ្មួញយួននិងឈ្មួញខ្មែរជាច្រើននាក់ប្រមូលទិញឈើដឹកជញ្ជូនទៅស្រុកយួនយ៉ាងពេញបន្ទុកដែឬឬទេ?។