សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឃួង ស្រេង​៖ ប្រមាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ និង​មាន បញ្ហា​ជាមួយគ្នា​ប្រសិនបើ​នូវតែ​បណ្ដោយ​ឲ្យ​ឡានធំ​ចូល​ដឹក​ដី ឆ្លងកាត់​ក្រុង​យ៉ាង​អនាធិបតេយ្យ​ទៀត​

លោក​ឃួង ស្រេង​៖ ប្រមាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ និង​មាន បញ្ហា​ជាមួយគ្នា​ប្រសិនបើ​នូវតែ​បណ្ដោយ​ឲ្យ​ឡានធំ​ចូល​ដឹក​ដី ឆ្លងកាត់​ក្រុង​យ៉ាង​អនាធិបតេយ្យ​ទៀត​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង បាន​ប្រមាន​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ថា​យើង​និង​មាន បញ្ហា​ជាមួយគ្នា​ប្រសិនបើ​នូវតែ បណ្ដោយ ឲ្យ​ឡានធំ​ចូល​ដឹក​ដី ឆ្លងកាត់​ក្រុង​យ៉ាង​អ​នាធិ បតេ​យ្យ​បែបនេះ ទៀត ។ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់ ឲ្យដឹង​បែប​នេះ នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​អង្គា ១​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វស័ក​ព​.​ស​២៥៦១ ត្រូវ​និង​ថ្ងៃ ទី​០២ មករា ឆ្នាំ​២០១៨​។

​លោក​ឃួង ស្រេង អភិបាល​បាន លើកយក​ករណី​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ដែល​មិន​យកចិត្តទុកដាក់​ទៅលើ​វិធានការ ទប់ស្កាត់​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​គំ​ពុប​ធ្លាក់​លើ​ផ្លូវ​ប៉ះពាល់​ខ្លាំង​ដល់​សណ្តាប់ធ្នាប់ និង​បរិស្ថាន​ក៏​ដូច​សុខ ភាព​q​អ្នកធ្វើ​ដំណើរ​ទូទៅ​។  បើ​នូវតែ​បន្ដសកម្មភាព​ឡានធំ​ចូល និង​បើក​ឆ្លងកាត់​ក្រុង យ៉ាង​អ​នាធិ​តេ​យ្យ​បែប​នេះ​ទៀត យើង​មានវិការ​ក្ដៅ​ជាមួយគ្នា ទៅ​ថ្ងៃក្រោយ ។

​លោក​អភិបាល​ថា​៖ រឿង​ដដែលៗ​បាន​កើតមាន​ឡើង​និង​មិនបាន​អនុវត្ត​តាម​ការណែនាំ​ដោយ​បណ្តោយ​ឲ្យ​កើត​មាន​ការដឹកដី​យ៉ាង​គគ្រឹកគគ្រេង​គំ​ពុប​ហៀរហូរ​លើផ្លូវ​គ្មាន​ការទប់ស្កាត់ ពិសេស​លើ​ផ្លូវ​លេខ​៥៩៨ និង​កំណាត់​ផ្លូវជាតិ​លេខ​៥​។   លោក​បញ្ជាក់ថា​៖ បើ អស់លោក​ធ្វើ​មិន​បាន​ប្រាប់​ឲ្យបាន​ច្បាស់​មក ព្រោះ​មន្ត្រី​ខណ្ឌ​ឬ​ស្សី​កែវ​នេះ​និយាយ​ដដែលៗ​ច្រើនដង​ពេក​ហើយ​ហត់​ពេក​ហើយ ។ សុំ​អស់លោក​កុំ​អាង​អាវ​គ្រោះ អាវ​គ្រោះ​មិន​អាច​ការពារ​អស់លោក​បាន​ទេ​ពេល​ជ្រមុជ​ក្នុង​ទឹក​។​ក្រុមហ៊ុន​ដឹក​ដី​ដឹក​ខ្សាច់​មិន​មាន​ច្រើន​ទេ​ក្នុង​មូលដ្ឋាន​អស់លោក​ទទួលខុសត្រូវ ចុះ​ហេតុអ្វី​ក៏​ទប់ស្កាត់ ឬ​ណែនាំ​ឲ្យ​អនុវត្ត​តាម​សេចក្តីជូនដំណឹ​ង​មិនបាន​។​អស់លោក​ត្រូវ​ចេះ​ទាស់ភ្នែក​រាល់​ចំណុច​ខុសឆ្គង​ដែល​មាន​ក្នុង​មូលដ្ឋាន និង​មាន​ឆន្ទះ​ទទួលខុសត្រូវ​ពិតប្រាក​ដ​។

​លោក ឃួ​ង ស្រេង មាន​ប្រសា​ស​ន៏​ថា​៖​ពាក្យ​ថា​ត្រូវ​ចុះ​មើលផ្លូវ គឺ​មានន័យ​ណាស់​។​ពេល​មើល​ផ្លូវ​គឺ​បាន​ឃើញ​អ្វីៗ​ច្រើន​រឿង ឃើញ​ពី​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​ជាមួយគ្នានេះ លោ​ល​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​ពង្រឹង​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ទាំង​១១​ខ្សែ​សំខាន់ៗ​ក្នុង​ក្រុង​ដែល​មាន​ស្រាប់ ក៏​ដូច​ជា​ការ​ត្រូតពិនិត្យ​ទីតាំង​ហាង​បញ្ចាំ​ដែល​មាន​ក្នុង​ភូមិ សាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​ឲ្យបាន​ជាប់​ជាប្រចាំ  ៕

 

Filed in: ព័ត៌មានជាតិ