សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រោងចក្រ​កាត់ដេរ «​អ៊ី​ហ្វា ហ្គា​មិន​» ត្រូវ​ចោរ​១​ក្រុម​ចូល​គាស់​ទូ​ដែក​យកលុយ​

​រោងចក្រ​កាត់ដេរ «​អ៊ី​ហ្វា ហ្គា​មិន​» ត្រូវ​ចោរ​១​ក្រុម​ចូល​គាស់​ទូ​ដែក​យកលុយ​

​រាជធានី​ភ្នំពេញ ៖ លុយ​រាប់​ម៉ឺន​ដុល្លារ​រួមជាមួយ ឯកសារ​សំខាន់ៗ​មួយចំនួនទៀត ដែល​ទុក​នៅ​ក្នុង បន្ទប់​អគ្គនាយក​រោងចក្រ​កាត់ដេរ «​អ៊ី​ហ្វា ហ្គា​មិន​» ត្រូវ​ក្រុមចោរ​មួយ​ក្រុម​ចូល​លួច គ្មាន​សល់ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅក្នុង​រោងចក្រ​កាត់ដេរ​យីហោ «​អ៊ី​ហ្វា​ហ្គា​មិន​» ស្ថិតនៅក្នុង​ភូមិ ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែ ន​ជ័យ​។​

​តាម​ការរៀបរាប់​ពី ស្ត្រី​ឈ្មោះ អ៊ូ ចាន់​ដាវី ហៅ​មីង អាយុ​៣៩​ឆ្នាំ មាន​ស្រុកកំណើត នៅក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត និង​ស្នាក់នៅ​ក្នុង​ភូមិ ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​និយាយថា ទូរ​ដែក​ខាងលើ​នោះ មាន​ដាក់​លុយ​របស់​ក្រុម ហ៊ុន​រាប់ម៉ឺន​ដុល្លារ ក្នុងនោះ​ក៏​មាន​លុយ​ផ្ទាល់ខ្លួន​របស់​លោក​អគ្គ​នាយក​ក្រុមហ៊ុន ចំនួន​៩​ពាន់​ដុល្លារ​ផងដែរ ក្រៅពីនេះ​នៅ​មាន​ឯកសារ​សំខាន់ៗ មានដូចជា​ឯកសារ​រោ ង​ចក្រ​ឯកសា​រធនាគារ​ជាដើម ត្រូវបាន​ចោរលួច​យក​ទៅ​បាត់​អស់​។​

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ​ទូក​ដែក​នោះ ត្រូវ​បាន​ទុក​នៅ​ក្នុង​បន្ទប់ របស់​លោក​អគ្គនាយក​រោងចក្រ ហើយ​នៅ​វេលា​យប់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ក៏ដូចជា​នៅ​យប់​កន្លង​មក​ដែរ នៅក្នុង​រោងចក្រ មាន​ក្រុម​សន្តិសុខ​យាម​ចំនួន​៤​នាក់ ដែល​សន្តិសុខ​នោះ ត្រូវបាន​ក្រុមហ៊ុន​ជួល​ពី​ក្រុមហ៊ុន​សន្តិសុខ​យីហោ ឆេង ជែម (CJS)​។​

​ចំណែក​កម្មករ​ធ្វើការ​ថែម​ម៉ោង ដល់​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ទើប​ចេញ​ហើយ​ខាង​បុគ្គលិក​គ្រប់ ផ្នែក​ក៏​បាន​ចេញ​ទៅ​ផ្ទះ សម្រាក​រៀងៗ​ខ្លួន​ដែរ មិន​មាន​អ្នកស្នាក់នៅ​ក្នុង​នោះ​ក្រៅពី ក្រុម​សន្តិសុខ​ទាំង​៤​នាក់​នោះ​ឡើយ ហើយក៏​មិន បានដឹង​ថា​ក្រុម​ចោរ ចូល​ទៅ​ធ្វើ​សកម្មភាព​តាំងពី​ពេលណា​ដែរ​។​

​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា ក្រុមចោរ​បាន​កាត់​លួស​បន្លារ​របង​រោងចក្រ​ផ្នែក ខាងក្រោយ ចូល​ទៅ​ធ្វើ​សកម្មភាព ហើយ​បើ​តាម​ការ​ឆែក​មើល កាមេរ៉ា​សុវត្ថិភាព គឺ​ក្រុម​ចោរ​មួយក្រុម មាន គ្នា​ច្រើន​នាក់​ពាក់អាវ មាន មួក​ឃ្លុម​បិទមុខ​ថែមទៀត និង​បាន​ចូល​ទៅ​ធ្វើ​សកម្ម ភាព​នៅវេលា​ម៉ោង​ប្រហែល​០២​និង​៤២​នាទី ទាបភ្លឺ​ឈាន​ចូល​ថ្ងៃទី​២៨ ខែ​ធ្នូ ហើយ​ក្រុម​ចោរ បាន​ប្រើ​ម៉ូទ័​រ កាត់​ទម្លុះទម្លាយ​ទូដែក នោះ​បើក​យក​លុយ​និង​ឯកសារ​នៅក្នុង​នោះ បន្ទាប់មក​បាន​នាំ គ្នា​គេចខ្លួន​បាត់​អស់​។​

​បច្ចុប្បនុ្ន​កម្លាំង​ជំនាញ​របស់​អធិការ​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​កំណត់​មុខសញ្ញា និង​ស្រាវជ្រាវ​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

 

Filed in: ព័ត៌មានជាតិ