សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ៖ នយោបាយ ឈ្នះ​-​ឈ្នះ ២៩​ធ្នូ គឺ​ខ្មែរ​ទាំងអស់​គ្នា​ឈ្នះ​

សម្តេច​តេជោ ៖ នយោបាយ ឈ្នះ​-​ឈ្នះ ២៩​ធ្នូ គឺ​ខ្មែរ​ទាំងអស់​គ្នា​ឈ្នះ​

រាជធានី​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​សារ​នៅលើ​បណ្តាញ​សង្គម facebook របស់​សម្តេច​ផ្ទាល់​ថា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​នេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ “​ឈ្នះ​ទាំងអស់គ្នា​” គឺ​ខ្មែរ​ទាំងអស់​គ្នា​ឈ្នះ​ កម្ពុជា​ទាំងមូល​មាន​សុខសន្តិភាព ហើយ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មាន​ឱកាស​ច្រើន​ឡើង​ក្នុង​ការកសាង​សង្គម​គ្រួសារ និង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា នៅពេលនោះ ទោះបី​យើង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅ​បន្ត​គ្រប់គ្រង​តំបន់​មួយចំនួន​ដែល​ពួកគេ​កាន់កាប់​ជាមួយនឹង​គ្រឿង​អាវុធ​យុទ្ឋភ័ណ្ឌ​យ៉ាង​ច្រើនសន្ឋឹក​សន្ឋាប់​។ នៅពេល​នោះ​ពួកគេ​ក៏​នៅ​បន្ត​បង្ក​សកម្មភាព​គ្រោះថ្នាក់​ជា​ច្រើន​ដល់​ប្រទេស ជាតិ និង​បង្ក​ការភ័យខ្លាច​ដល់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​។​

​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង និង​ដើម្បី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ​ទាំងមូល ទើប​នៅ​ថ្ងៃទី ២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់​ចេញ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ធានា​ដល់​អាយុជីវិត និង​កម្ម​សិទ្ឋិ​នានា​របស់​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅ​ពេល​ពួកគេ​ទម្លាក់​អាវុធ​វិល​មក​រួមរស់​នៅក្នុង​សង្គម​ជាតិ​ក្រោម​ដំបូល​នៃ​រាជរដ្ឋាភិបាល​តែមួយ និង​នាយករដ្ឋមន្ត្រី​តែមួយ ទើបបាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ​រហូតមក​ទល់​សព្វថ្ងៃនេះ​៕

 

Filed in: ព័ត៌មានជាតិ