សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តារាចម្រៀង​ម៉េង កែវពេជ្ជតា និង​តារា​សម្តែង​នាង​ច​ន ច័ន្ទ​លក្ខិណា​ប៉ះ​គ្នា​ជា​ថ្មី​ម្តងនេះ​រំលឹក​ប្រវត្តិ​យ៉ាប់ៗ​

តារាចម្រៀង​ម៉េង កែវពេជ្ជតា និង​តារា​សម្តែង​នាង​ច​ន ច័ន្ទ​លក្ខិណា​ប៉ះ​គ្នា​ជា​ថ្មី​ម្តងនេះ​រំលឹក​ប្រវត្តិ​យ៉ាប់ៗ​

ភ្នំពេញ​៖ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា​តារា​សម្តែង និង តារាចម្រៀង​ម៉េង កែវពេជ្ជតា​បាន​ផ្ទុះ​ពាក្យសម្តី​ហែកហួរ​រលឹក​កេរ្តិ៍​កាលប្រវត្តិ​គ្នា​ទៀត​ហើយ​ក្រោយ​ស្ងប់ស្ងាត់​ពាក្យ​សម្តី​ឌឺដង​ផ្លែផ្កា​ឲ្យ​មួយ​រយៈពេល​ខ្លី​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ អ្នកនាង​ម៉េង កែវពេជ្ជតា​បាន​បង្ហោះ​សា​ថា​«…​មិនមែន​ខ្ញុំ​ខុស​មិនមែន​ខ្ញុំ​ខ្លាច​តែ​នេះ​ព្រោះ​តែ​ខ្ញុំ​គោរព​ពួកគាត់​ជា​ថ្នាក់​ដឹកនាំ​ជា​រៀមច្បង​ជា​​គ្រូ​ជា​គ្រួសារ​ជា​មិត្ត​និង ជា​ទស្សនិកជន​របស់​ខ្ញុំ​។ ប៉ុន្តែ​យើង​ឈប់​ដើរក៍​មិន​ប្រាកដ​ថា​ឆ្កែ​ឈប់​ព្រុស​ដែរ ! នាង​នៅ​តែ​តាម​ខាំ​អង្គា​ម​ចំអក​មិន​ដក​មាត់​ចោទ​ដាក់​កំហុស​អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​ទាំង​គ្មាន​ត្រូវ​អី​បន្តិច​។ រោគ​រមាស់​ក្នុង​របស់​នាង​មិន​អាច​ជួយ​ទប់ចិត្ត​ច្រណែនឈ្នានីស​ដែល​នាង​ធ្លាប់​មាន​ជា​យូរ​មក​បាន​ទេ​។ នាង​ជា​មនុស្ស​ទំពារ​បណ្តើរ​និយាយ​បណ្តើរ​។ មាត់​ស្រែកថា គ្មាន​ពេល​ឈ្លោះ​តែបើ​ខឹង​នឹង​អ្នកណា​ឃើញ​សរសេរ​ផង​Live ផង​រាប់​ម៉ោង​។​

​នាង​ថា មិនចេះ​ជេរ​តែ​ភាសារ​ដែល​បង្ហោះ​ពិរោះល​ក្ខណៈជំនាញ​បញ្ចោរ​9 និង ចូលចិត្ត​បង្ករ​សង្គ្រាម​ច្បាស់​ចែស​។ នាង​ថា​យើង​ពូកែ​ជេរ​យើង​ទទួល​ក៍​បាន​ព្រោះ​យើង​ជេរ​ត្រូវ​មាន​គេ​គាំទ្រ​ច្រើន​។ តែ​ភាសារ​ជេរ​ម៉ា​រៀល​ម៉ា​រៀល​របស់​នាង​វិញ គឺមាន​តែ​មនុស្ស​ចរិត​ម៉ា​រៀល​ម៉ា​រៀល​ដូចគ្នា​ទេ​ដែល​អបអរ​នោះ ព្រោះ​គ្រាន់តែ​ហារ​មាត់​ជេរ​រួច​គេ​ចង់​ក្របួច​សក់​វ៉ៃខ្នោះ​អូស​ក្បាល​ញាត់​គុគ​ភ្លាម​។​

​ទាំង​សាហាវ​ទាំង​ស្អុយរលួយ​ថោកទាប​បាន​មួយ​ចប់​មើល​ទៅ​ល្អ​លើស​ឋានៈ​ប្រធាន​សមាគមន៍​ទៅទៀត​តែ​អន់​ជាង​ស្រីពេស្យា​ទៅវិញ​?​។ នាង​អផ្សុក​ហើយ​ព្រោះ​មិនសូវ​មាន​ការងារ​ល្អ​ហើយ​ឮ​ថា​ពេល​លែងលះ​ប្តី​មុន​នាង​មិន​យក​កូន​ទេ​គឺ​ទុក​អោយ​អតីត​ប្តី​ដែល​ជា​មនុស្ស​ប្រុស​ទទួល​មើល​កូនស្រី​ឯ​នាង​ជា​ម្តាយ​បែ​ជា​មិន​រវល់​ពី​អារម្មណ៍​កូន​គិតតែ​សប្បាយ​ខ្លួនឯង ! ? …»​។​

​ឯ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​វិញ​លើក​ឡើង​លើ​គេហទំព័រ​ហ្វេ​សប៊ុក​របស់អ្នក​នាងថា “…​បង​ដៀល​ថា​ខ្ញុំ​រៀន​បាន​តិច​អ្នក​បង​ដៀល​ដល់​ក្រុមគ្រួសារ​ខ្ញុំ​ទៀត​នេះ​ជា​សណ្តាន​របស់​អ្នក​បង​បើ​ខឹង​អ្នកណា​គឺ​រាល​ដល់​ពូជពង្ស​គេ​ដូច​កាល​ខឹង​ខាត់​សុ​ឃីម បែរ​ជា​ទៅ​ចង្អុលមុខ​ម្តាយ​របស់​គាត់​។​បង​និយាយ​ត្រូវ​ខ្ញុំ​រៀន​បាន​តិច​មែន​គិត​ទៅ​បង​មើលងាយ​អ្នក​ដែល​រៀន​បាន​តិច​ណាស់​អ្នក​បង​ថា​ខ្ញុំ​លូក​ដៃ​រឿង​អ្នកសិល្បៈ​ទាំង​រឿង​តូចតាច​គឺ​បានន័យថា បង​ជា​មនុស្ស​អាត្មានិយម​។​

​អញ្ចឹង​តើ​ទើប​បង​មិន​សូវ​មាន​ទង្វើ​មនុស្សធម៌​ទៅលើ​អ្នកសិល្បៈ​ក្រីក្រ​មាន​តែ​ព័ត​មាន​តាម​កាសែត​បទ​ស្សនា​វ​ដ្តី​រឿង​ពាក់ព័ន្ធ​ស្នេហា​ជាមួយ​ប្រុស​នេះ​ប្រុស​នោះ​ទាំង​ក្មេង​ទាំង​ចាស់​និង ព័ត​មាន​អំពើ​ប្រទូស្សរ៉ាយ​ដាក់​ខាត់​សុ​ឃីម​និង ម្តាយ​របស់​គាត់​។​ព័ត​មាន​ប្តឹងផ្តល់​ជាមួយ​អ្នក​រៀបចំ​កម្មវិធី​នានា​រួម​ទាំង​ព័ត​មាន​អំពើ​អសិលធ័​មដាក់​អ្នកកាសែត​ព័តមាន​ជេរ​បញ្ចោរប​ង​ស្រី​និង កាត់កាល់​បងប្អូន​រឿង​ស្នេហា​ត្រីកោណ​រវាង​បងប្អូន​បង្កើត​រួមទាំង​ព័ត៌មាន​ជេរ​បញ្ចោរ​ជា​សម្លេង​តាម​YouTube ។​

​ហើយ​កាលនោះ​បង​ខឹង​អ្នកកាសែត​យក​បង​មក​ប្រៀបធៀប​និង ខ្ញុំ​គឺ​អ្នក​បង​ថែមទាំង​មិន​ស្តីរក​ខ្ញុំ​ដែល​មិន​ដឹង​រឿង​ទាំងនោះ​ហើយ​ក៏​មិន​នៅ​កន្លែងកើតហេតុ​ទៀតផង​តែ​ខ្ញុំ​មុខ​ក្រាស់​តាម​ជម្រាបសួរ​អ្នក​បង​ទាំង​គេ​មិន​ពេញចិត្ត​ភ្លេច​ឬ​នៅ​អ្នក​បងកា​លបង​ជះ​ទឹកត្រី​ដាក់​គាត់​ហើយ​និយាយ​ថា​កុំ​យក​អ្នក​បង​ដែល​មាន​ថា នៈ​ជា​ជំទាវ​វ​មក​ប្រៀបធៀប​ជាមួយ​ខ្ញុំ​ដែល​ជា​អ្នកសិល្បៈ​។​

​ហេតុតែ​បង​មាន​ងារ​ជា​ជំទាវ​ចង់​ធ្វើ​អ្វី​ដាក់​អ្នកណា​ជេរ​អ្នកណា​គឺ​គ្មាន​ក្រែង​ទេ​សូម្បី​តែ​ពេល​សម្តែង​លើ​ឆាក​ជាមួយ​ខាត់​សុ​ឃីម​អ្នក​បង​ដើរតួរ​នាង​ទាវ​ខាត់​សុ​ឃីម​ដើរតួរ​យាយ​ផាន់​អ្នក​បងហា​ម​និង បញ្ជារ​មិនអោយ​យាយ​ផាន់​លេង​ចង្អុលមុខ​ឡើយ​តើ​ងារ​ជា​ជំទាវ​របស់​អ្នក​បង​អស្ចារ្យ​ម្ល៉េះ​ពេល​អ្នក​បង​មាន​ថា​នះ​ខ្ពង់ខ្ពស់​គឺ​អ្នក​បង​មើលងាយ​អ្នកសិល្បៈ​តូចតាច​ណាស់ ។​

​ទោះ​ខ្ញុំ​រៀន​បាន​តិច​មាន​ថា​នះ​ទាបតែ​ពេល​ខ្ញុំ​លែងលះគ្នា​ក៏​លែង​ដោយ​គ្មាន​ជំលោះ​លែង​ដោយ​មិត្ត​ភាពមិន​លែង​ដោយ​បញ្ចោរ​គ្នា​ផ្អើល​ពិភពលោក​ដូច​អ្នក​បង​ដែល​រៀន​បាន​ខ្ពស់​ដែរ​…”​។​

 

Filed in: ព័ត៌មានជាតិ