សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក វេង សាខុន​មាន​ដឹង​រឿង លោកនាយខ័​ណ្ឌ​ជលផល​កំពង់ធំ និង​បក្ខពួក​ឃុបឃិត​ប្រ​ម៉ូ​ល​លុយ​រាប់សិប​ម៉ឺន​ដុល្លារ​ពី​ក្រុម​ឈ្មួញ​នេសាទ​នៅក្នុង​បឹង​ទន្លេ​សាទ​អត់​?

លោក វេង សាខុន​មាន​ដឹង​រឿង លោកនាយខ័​ណ្ឌ​ជលផល​កំពង់ធំ និង​បក្ខពួក​ឃុបឃិត​ប្រ​ម៉ូ​ល​លុយ​រាប់សិប​ម៉ឺន​ដុល្លារ​ពី​ក្រុម​ឈ្មួញ​នេសាទ​នៅក្នុង​បឹង​ទន្លេ​សាទ​អត់​?

​កំពង់ធំ​៖​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​រស់នៅ​លើ​ផ្ទៃ​ទឹក បឹង​ទន្លេសាប​ខេត្ត​កំពង់ធំ មិន​សប្បាយចិត្ត​ចំពោះ​លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល កំពង់ធំ និង​លោក យ៉ាន់ វិសាក់ ហៅ សែ នាយ​ផ្នែក​ជលផល​ផាត់​សណ្តាយ​ដែល​បើកដៃ​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​យក​ឧបករណ៍​ទំនើបៗ​ប្រព្រឹត្ត​ល្មើស​ច្បាប់​នេសាទ​ក្នុង​ប្រយោជន៍​ជា​ថ្នូរ ប្រមូល​លុយ​រាប់សិប​ម៉ឺន​ដុល្លា ។​

​ប្រភព​ដដែល​អះអាង​បន្តថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ ទាំង​ក្នុង​រដូវ​បិទ​នេសាទ និង​រដូវ​បើក​នេសាទ ដោយ​មាន​ឈ្មោះ វៀង យ៉ាំង​ឡាំង ហៅ ជា ឡាំង ជនជាតិ​វៀតណាម​នៅ​បាឡត ក្នុង​ការប្រមូល​លុយ​ពី​អ្នក​ប្រើ​ឧបករណ៍​ឆ្នុក​ប្រើ​ភ្លើង ។​

​ក្នុងនោះ​កំណត់​ក្នុង​មួយ​ឆ្នុក​ភ្លើង​អំពូល​ចំនួន​១​លាន​២​សែន​រៀល​ដែល​ចំនួន​នេះ​សរុប​មាន​ដល់​ទៅ​១០០០​អំពូល​ភ្លើង​ឆ្នុក​បើ គិត​ចាប់ពី​ចំណុច​ព្រំប្រទល់​ភូមិ​មាត់​ខ្លា ឃំ​ុ​អន្លុង​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប មក​ដល់​ព្រំប្រទល់ ខេត្ត​កំពង់ឆ្នាំង ។​តើ​គេ​យក​តៅ​ណា​?​ដោយសារតែ​បទល្មើស​គ្មាន​ការបង្ក្រាប​ប្រជាពលរដ្ឋ​ជឿថា​លោក​ប៉ែន វណ្ណ​រិទ្ធ និង​កូនចៅ​ជំនិត លោក យ៉ាន់ វិសាក់ ហៅ សែ អាច​ប្រមូល​លុយ​របៀប​ពុករលួយ​បាន​ដល់​ខ្ទង់​រាប់រយ​លាន​រៀល​គឺ​រាប់សិប​ម៉ឺន​ដុល្លា ចែក​គ្នា​ចូល​ហោប៉ៅ​ធ្វើ​មាន​បាន​យ៉ាង​រំភើយ​។​

​មន្ត្រី​តូច​ចាច​ដែល​មិន​បាន​ទទួល​ផល​ម្នាក់​នៅ​ឃុំ​ផាត់​សណ្តា​យ បាន​បង្ហើប​ឲ្យដឹងថា​៖ បច្ចុប្បន្ន​ក្រៅពី​ប្រមូល​លុយ​ឧបករណ៍​ភ្លើង​ឆ្នុក​រាប់សិប​ម៉ឺន​ដុល្លា​នោះ​មក គេ​សង្កេតឃើញថា លោក ប៉ែន វណ្ណ​រិទ្ធ និង​លោក យ៉ាន់ វិសាក់ ហៅ សែ បាន​បើកដៃ​អោយ​កើតមាន​បទល្មើស​នេសាទ​កើនឡើង​ខាប់ទឹកខាប់ដី នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ខេត្ត​កំពង់ធំ មានដូចជា​ឧបករណ៍​នេសាទ​យ៉ាំង​កាវ​ជាច្រើន​វង់ ។​

​ក្នុង​មួយ​វង់​មេការ​ក្រុម​ឈ្មួញ​ត្រូវ​ចំណាយ​លុយ​យក​បង់​ជូន​លោក​ម្ចាស់​មន្ត្រី​ជំនាញ​ខាងលើ​ចាប់ពី​៣​លាន​រៀល ទៅ​៥​លាន​រៀល និង​ទូក​នេសាទ​ឧបករណ៍ កាវ លៀ​ស ក្នុង​មួយ​គ្រឿង​ចាប់ពី​៤០ ម៉ឺន​រៀល​ឡើងទៅ សំរាប់តែ​លោក​យ៉ាន់ វិសាក់ ហៅ​សែ នាយ​ផ្នែក​ជលផល​ផាត់​សណ្តាយ​មិន​រាប់​បញ្ជូល​ការឲ្យ​ទៅ​មន្ត្រី​ផ្សេងៗ​ឡើយ ហើយ​ទូក​អូស​លៀស​នេះ​ប្រសេចប្រសាច​ពេញ​ផ្ទៃ​ទន្លេ​តែ​ម្តង​មាន​ចំនួន​រាប់រយ​ទូក​។​

​ក្នុង​នោះ​ប្រសិនបើ​មាន​ទូ​កលៀស​ណា​មិន​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជីរ​តាម​ការកំណត់​របស់​លោក​នាយ​ផ្នែក​ជលផល​ឈ្មោះ សែ​នោះទេ បើ​គេ​ចាប់​បាន​ត្រូវ​បង់​ពិន័យ​ជា​ប្រាប់​លើ​បូ​បេមាត់​ជំនាញ​ចំនួន ពី​១​លាន ៥០​ម៉ឺន​រៀល​ទៅ​២​លាន​រៀល ទើប​ប្រគល់​ទូក​ទៅឲ្យ​ម្ចាស់​វិញ​ដើម្បី​ធ្វើ​ការនេសាទ​បន្ត ជា​ថ្នូរ​និង​ការដោះលែង មិន​ចាប់​បង្ក្រាប​តទៅទៀត​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់