សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមហ៊ុន​យូ​នីគ្រី​ន​កំពុង​ប្រមូល​ទិញ​ឈើ​ប្រណិត​ខុសច្បាប់​កាប់​ពី​ព្រៃ​អភិរក្ស​ភ្នំ​ព្រិច​ដើម្បី​នាំចេញ​!

ក្រុមហ៊ុន​យូ​នីគ្រី​ន​កំពុង​ប្រមូល​ទិញ​ឈើ​ប្រណិត​ខុសច្បាប់​កាប់​ពី​ព្រៃ​អភិរក្ស​ភ្នំ​ព្រិច​ដើម្បី​នាំចេញ​!

មណ្ឌល​គី​រី ៖ តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច​នឹងត្រូវ​វិនាស​ហិនហោច​ដ៏​ខ្លី​បំផុត​ខាងមុខនេះ​ដោយសារ​កម្សោយ​ឬ​ភាពពុករលួយ​របស់​មន្ត្រី​មាន​សមត្តកិច្ច​ខេត្តមណ្ឌលគីរី​ក៏ដូចជា​ក្រសួងបរិស្ថា​ន ។​ព្រោះ​តំបន់​ព្រៃ​អភិរក្ស​នេះ ក្នុង​នោះ​មិន​ត្រឹម​តែ​ក្រុមហ៊ុន ម៉ា​ស្ទ័រ​ឃេ​សាន់​របស់​ឧកញ៉ា ស៊ឹង សំអុល​ដែល​ជា​មន្ត្រី​ប៉េអឹម ដែល ចាំ​ទទួល​ទិញ​ឈើ​ពី​ឧកញ៉ា អ៊ឹង ប៊ុន​ចិន​ឈ្មួញ​សាន ច​យ និង​ឈ្មួញ ស្រឿង ម៉េង ហៅ​ម៉េង ៣​ពូថៅ ដើម្បី​អូស​ចូល​ក្រុម ហ៊ុន​ឲ្យទៅ​ជា​ឈើ​ស្របច្បាប់ ប៉ុណ្ណោះ​ទេ អា​ឡូ​វ​នេះ​មាន​ក្រុមហ៊ុន​មួយទឿ​តដែល​គេ​ស្គាល់​ថា ក្រុមហ៊ុន​យូ​នី​គ្រិន ក៏​មាន​សកម្មភាំព ចាំ​ទទួល​ទិញ​ឈើ​ពី ឈ្មូញ​និង​ពី​ពលរដ្ឋ ផ្ទាល់​យ៉ាង​គគ្រឹក​គ្រេង​ពី​គ្រប់ទិសទី​នាំចូល​ទីតាំង​ក្រុមហ៊ុន​ផងដែរ​។​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​គេ​បាន​ឃើញ​ពី​សកម្មភាព​លើ​ក​និង​ស្ទូច​ឈើ ក្នុង​ក្រុមហ៊ុន​យូ​នី​គ្រិន​ដាក់ លើ​រថយន្ត​យី​ឌុប​បម្រុង​នាំចេញ​ទៅ​ក្រៅ ។​

​តែ​លោក អ៊ុំ​វណ្ណ សុភ័គ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​បាន​បដិសេធ​ប្រាប់​កាសែត​តាម​ទូរស័ព្ទ ថា ក្រុមហ៊ុន​ខាងលើ​នេះ​មាន​ច្បាប់​ត្រឹមត្រូវ មិន​ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​ចោទ ប្រកាន់​នោះទេ ។ លោកនាយ​ខណ្ឌ​បាន​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន គួរ​ចូលទៅ​មើល​ក្នុង​ក្រុម ហ៊ុន​ដោយ​ខ្លួនឯង​ផ្ទាល់ ក្នុងពេល​ដែល​ដឹង​ថា​អ្នកសារព័ត៌មាន​គ្មាន​តួនាទី​ជា​អ្នក បង្ក្រាប​ចុះ​ធ្វើការ​រឿងនេះ​ក៏ដោយ ។​ទោះជា​យ៉ាងណា​មេព្រៃ​រូបនេះ​មិន​បាន​បញ្ជាក់​ថា​ពី​ទីតាំង​ដែល​ក្រុមហ៊ុន​ត្រូវ​កាប់​ឈើ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ​នោះ​ឡើយ​។​ព្រោះ​ឈើ​ចាស់​ជាង​៧​ម៉ឺន​ម៉ែត្រ​គីប​ដែល​បង្ក្រាប​កាលពីដើមឆ្នាំ​២០១៦​ត្រូវ​ក្រុមហ៊ុន​ដេញថ្លៃ​យក​អស់​ទៅហើយ​រាប់​ទាំង​ឈើ​ដែល​ចាប់ពី​ក្រុមហ៊ុន​យូ​នីគ្រី​ន​ផង​តើ​។​

​ជាងនេះទៅទៀត ទោះជា​ក្រុមហ៊ុន​យូ​នី​គ្រិន​មានច្បាប់​ក៏ដោយ ប៉ុន្តែ​សព្វមួយដង កាត់​ប៉េសេ​ក្នុង មួយ​ឡាន​១៧​ទៅ​១៨​ម៉ែត្រគូប ចុះ​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​មួយ​នេះ​ផ្ទុក​យ៉ាង​តិច​មូយ​ឡាន ពី​៥០​ទៅ​៦០​ម៉ែត្រគូប​? ហើយ​ក្រុមហ៊ុន​បាន​បើកចំហរ​ទទួល ទិញ​ឈើ​ពី​ខាងក្រៅ​អូស​ចូល​ក្រុមហ៊ុន​របស់​ខ្លួន និង​ឲ្យ​ឈ្មួញ ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ ហ៊ុប​មក​លក់​ឲ្យ​ខ្លូន​ដោយផ្ទាល់​នៅក្នុង​ក្រុមហ៊ុន​ក៏​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​មិន​ដែល​ខ្វល់​ដែរ​។​បើ​ចឹង​ជឿ​ទេ​ថា​មេព្រៃ​អត់​ទទួល​លាភសក្ការៈ​នោះ​?

​ឯ គណៈកម្មការ​ដែល​បង្កើត​ដោយ​អភិបាលខេត្ត​មណ្ឌលគិរី ដើម្បី​ចុះ​ពិនិត្យ​បង្ក្រាប​បទល្មើស​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ក៏​មិនដែល​ឃើញ​ចុះ​ត្រួតពិនិត្យ សកម្មភាព​បំពាន​ច្បាប់​តាម​រយៈ​ប្រមូល​ទិញ​ឈើ​ពី តំបន់​ព្រៃ​សហគមន៍ តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច​អូស​ចូល​ក្រុមហ៊ុន​រួច​កាត់​ប៉េសេ ឲ្យទៅ​ជា​ឈើ​ស្របច្បាប់​នាំចេញ​ទៅ​ក្រៅប្រទេស​ផងដែរ ។​

​សូម​បញ្ជាក់​ដែរ​ថា​៖ កន្លងមក​មាន​ប្អូន​របស់​លោក ស្វាយ សំ​អ៊ាង​ដែល​ជា​សមត្ថកិច្ច​នគរ​បាល​វិរៈ​ព្រំដែនគោគ​621 ឈ្មោះ គួ​យ ឃុន ក៏​ត្រូវបាន​រកឃើញ​ថា​ជាប់​ពាក់​ពន្ធ៏​ជា​មេ​ឈ្មួញ​ឈើ​មួយ​ដ៏​ធំ​ប្រចាំ ខេត្ត​នេះ​ម្នាក់​ដែរ​។​

​ដោយឡែក កូនប្រសា​របស់​លោក​ស្វាយ​សំ​អ៊ាង​ក៏មាន​សេចក្តីរាយការណ៍​ថា​មាន​ពាក់ព័ន្ធ​បញ្ហា​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​តំបន់​អូរ​ហ៊ុច ស្រុក​កែវ​សីមា​កន្លងទៅ​ផង​ដែរ ហើយ​បច្ចុប្បន្ន ត្រូវបាន​គេ​ខ្សឹបខ្សៀវ​ថា គាត់​នៅ​តែ​ជា​អ្នក​រត់ការ​ដ៏​សកម្ម​ឲ្យ​ឈ្មួញ​វៀតណាម​ចាំ​ទទួល​ទិញ​ឈើ​ពី​ទឹកដី​ខេត្ត មណ្ឌលគិរី ទៀតផង​៕

 

Filed in: ព័ត៌មានជាតិ