សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គ្រាន់តែ​ដីកា​កោះហៅ​របស់​តុលាការ​ក៏​អាច​ធ្វើឱ្យ​ស្ត្រី​ដែល​ជា​ភរិយា​គាំងបេះដូង​ស្លាប់​

គ្រាន់តែ​ដីកា​កោះហៅ​របស់​តុលាការ​ក៏​អាច​ធ្វើឱ្យ​ស្ត្រី​ដែល​ជា​ភរិយា​គាំងបេះដូង​ស្លាប់​

បន្ទាប់ពី​ទទួល​ដំណឹង​ថា តុលាការ​កោះហៅ​ស្វាមី​របស់​ខ្លួន​ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ ទី ១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ លោកស្រី ឆឹង ស្រី ត្រូវជា​ភរិយា​របស់​លោក សួន គឹម​សុង ក៏​បាន​ទទួល​មរណៈភាព​នៅ​ល្ងាច​ថ្ងៃ​ទី ១៣ ខែ​ធ្នូ ឆ្នាំ​២០១៥ មុន​ពេល​ប្តី​ឡើង​តុលាការ ៣​ថ្ងៃ ។​

​តាម​ប្រសាសន៍​របស់​លោក សួន គឹម​សុង បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នា​ឱកាស​កំពុង​បូជាសព​ភរិយា របស់លោក គឺ​លោកស្រី ឆឹង ស្រី នា​ព្រឹក​ថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅក្នុង​បរិវេណ​វត្ត​ច្បារអំពៅ ទាំង​ទឹកភ្នែក​រលីងរលោង ថា ភរិយា​របស់​លោក​ទើបតែ​មាន​អាយុ ៥៣​ឆ្នាំ​ប៉ុណ្ណោះ មិនគួរណា​ឆាប់​ស្លាប់​យ៉ាង​នេះ​នោះ​ទេ ។ ទាំងនេះ​គឺ​ដោយសារ​គាត់ បាន​ទទួលដំណឹង​ថា តុលា​ការកោះហៅ​ឱ្យ​រូប​លោក​ចូលទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​ប្រពន្ធ​របស់​គាត់​ក៏​បាន​ទទូច​សួរ​មក​រូបលោក ( សួន គឹម​សុង )​ថា តុលាការ​ហៅ​ប៉ា​ឯង​រឿង​អី ? លោក​ក៏ បាន​ប្រាប់​ទៅ​ប្រពន្ធ​ថា គ្មាន​រឿង​អ្វី​ក្រៅពី​រឿង សេង ចាយ និង​សេង ញ៉ក់ នោះទេ គ្រាន់​តែ​ប៉ុណ្ណឹង​ប្រពន្ធ​របស់​គាត់​ក៏​មាន សភាព​ថប់ដង្ហើម ហើយ​ក៏​គាំងបេះដូង​ស្លាប់​ភ្លាមៗ​តែម្តង ។​

​លោក សួន គឹម​សុង បាន​រៀបរាប់​បន្ថែមថា រឿង សេង ចាយ និង​សេង ញ៉ក់ នោះ គឺ​អញ្ចោះ​ទេ គឺថា ឈ្មោះ សេង ចាយ ហ្នឹង​គឺ​ជា​ឪពុក​របស់​ឈ្មោះ សេង ញ៉ក់ និង​ឈ្មោះ សេង លាង ពី​ដើម​គឺ​រកស៊ី​ជាមួយ​រូបលោក ដោយ​ភាគី​ឈ្មោះ សេង ចាយ គេ​ជា​អ្នក​មាន​ប្រាក់ ហើយ​រូបលោក​ជា​អ្នក​ចេញ​កម្លាំង​ចុះ​រៀប​ដី​ទិញ​ដី​ទុក​លក់​យក​ចំណេញ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ដូចជា ដី​នៅ​ខេត្តសៀមរាប​, នៅ​កំពង់សោម​, ភ្នំពេញ​ថ្មី​កប់​ស្រូវ​ជាដើម ។ ពេល​ដែល​រូបលោក​ចុះ​ទៅ​រៀប​ដី​ទិញ​ពី​ប្រជា​ពល រដ្ឋ​នោះ គឺ​លោក​ត្រូវ​យក​លុយ​ពី​ឈ្មោះ សេង ចាយ និង​សេង ញ៉ក់ យកទៅ​ប្រគល់ឱ្យ​ប្រជាពលរដ្ឋ ចំណែក​ណាមួយ​សិន ពេល ដែល​រូប​លោក​រត់​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​មក​ឈ្មោះ កូនប្រុស របស់​ឈ្មោះ សេង ចាយ បាន​ចប់សព្វគ្រប់​ហើយ ទើប​ឈ្មោះ សេង ចាយ ប្រគល់​លុយ​គ្រប់​មក​ឱ្យ​រូបលោក ( សួន គឹម​សុង )​។ អញ្ចឹង​ហើយ​ស្របពេល​ដែល​យើង​កំពុង​រត់​ឯកសារ​ធ្វើ​ប្លង់​កម្ម សិទ្ធិ​យើង​ត្រូវ​យក​លុយ​ពី​ផ្ទះ​ទៅ​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​គ្រប់​សិន ទើប​ពួកគាត់​អនុញ្ញាត​ឱ្យ​យើង​យក​ឯកសារ​ទៅ​រត់ការ ។​

​លោក សួន គឹម​សុង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កន្លងមក​មិន​ដែល​មាន​បញ្ហា​អ្វី​ជាមួយគ្នា​នោះ​ទេ គឺ​បានន័យថា មនុស្ស​ទុកចិត្ត​គ្នា​ដូច​បង​ដូច​ប្អូន​ហើយ​ហ្នឹង ។ ទើបតែ​ពេល​ឈ្មោះ សេង ញ៉ក់ និង​ឈ្មោះ សេង លាង ប្រគល់​សិទ្ធិ​ឱ្យ​លោក សួន គឹម​សុង ចុះ​ទៅ​ដោះស្រាយ​ជា​មួយ​ចំនួន ២៩​គ្រួសារ ដែល​បាន​លក់​ដី​មកឱ្យ​ក្រុមហ៊ុន​ចំនួន ៣២​ប័ណ្ណ ស្មើនឹង ៥៦​ហិកតា ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដូច​មាន​នៅក្នុង​លិខិត​ប្រគល់​សិទ្ធិ​ចុះ​ថ្ងៃ​ទី ០២ ខែ​ឧសភា ឆ្នាំ​២០០៦ និង​លិខិត​ប្រគល់​សិ់ទ្ធិ​ចុះ​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ​២០០៩ នេះ​ស្រាប់ ។ ដូច្នេះ​ពេល​វេលា​នៃ​ការចុះ​ដោះ ស្រាយ គឺ​មាន​រយៈពេល​បី​ឆ្នាំ អញ្ចឹង​ហើយ​ការចំណាយ​ក្នុង​ការ​រត់​ឯកសារ និង​ការទាមទារ​ថ្លៃ​របស់​ប្រជាពលរដ្ឋ គឺ​មាន​ការ កើនឡើង ទើប​រូបលោក​ត្រូវការ​លុយ​កាក់​ខ្លះ​ដើម្បី​បង្វិល ហើយក៏​បាន​លក់​ដី​របស់ខ្លួន​មួយកន្លែង ស្ថិតនៅ​ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ទំហំ ១.១០​ហិកតា ឱ្យទៅ​ឈ្មោះ សេង ញ៉ក់ ក្នុងតម្លៃ ៨០​ម៉ឺន​ដុល្លារ ។

​ក្រោយមក​ដី​ដែល​ខ្ញុំ ( លោក សួន គឹម​សុង )​លក់​ទៅ​ឱ្យ​ឈ្មោះ សេង ញ៉ក់ នោះ និង​ហាងឆេង​ដី​ធ្លាក់​ចុះ​ឈ្មោះ សេង ចាយ ក៏​បាន​ប្រាប់​មក​ខ្ញុំ​វិញ​ថា ដី​ដែល​បង​សុង​ឯង​លក់​ឱ្យ​កូន​នោះ មិនចាំបាច់​កាត់ឈ្មោះ​មកវា​ទេ ហើយ​ចំពោះ​លុយ ដែល​បង​សុង​ឯង​យក​ពី​ខ្ញុំ (​ឈ្មោះ សេង ចាយ​)​នោះ គឺ​បង​សុង​ឯង​មក​ធ្វើ​លិខិត​ខ្ចី​លុយ​ខ្ញុំ​វិញ​ចុះ ។ ហើយ​ខ្ញុំ​ក៏​យល់ព្រម ព្រោះ​អាង​តែ​មនុស្ស​រកស៊ី​ជាមួយ​គ្នា ម្យ៉ាង​លុយ​នោះ គឺ​គ្មាន​យក​ទៅ​ដោះ​បញ្ហា​ណា​ផ្សេង​ឯណា គឺ​យក​មក​ដោះស្រាយ​ដី ៥៧​ហិកតា នៅ​អង្គស្នួល​ដដែល​ហ្នឹង ។ ប៉ុន្តែ​ក្រោយមក​ពេល​ដែល​ដោះស្រាយ​ដី​នៅ​អង្គស្នួល បាន​ចប់សព្វគ្រប់​ហើយ ខ្ញុំ​បាន ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ប្រគល់​ឱ្យទៅ​ឈ្មោះ​កូន​របស់​ឈ្មោះ សេង ចាយ រួចហើយ ឈ្មោះ សេង ចាយ មិន​បាន​ប្រគល់​លុយ​ចំនួន ១៥០.០០០០​ដុល្លារ (​មួយ​លាន​ហាសិប​ម៉ឺន​ដុល្លារ​)​មក​ឱ្យ​ខ្ញុំ​ដូច​ការ​និយាយ​គ្នា​ឡើយ បែរជា​ឱ្យ​ខ្ញុំ​រក​ម៉ូយ​មក​ទិញ​ដី​សិន​ទៅ បាន​មាន​លុយ​ឱ្យ​គ្រប់ ។ ក៏ប៉ុន្តែ​តាំងពី​អ្នក​ទិញ​គេ​ហ៊ាន​ទិញ​ក្នុង​មួយ​ម៉ែត្រការ៉េ ១៨​ដុល្លារ រហូតដល់ ៤០​ដុល្លារ ក៏​នៅតែ​ឈ្មោះ សេង ញ៉ក់ មិន​ព្រម​លក់ ទើប​ខ្ញុំ​សុំ​ឱ្យ​បូកបញ្ជី​គិត​លុយ​ឱ្យ​ខ្ញុំ គេ​មិន​ព្រម​ចូល​ខ្លួន​មក​បូកបញ្ជី​ជាមួយ​ខ្ញុំ​ទេ ព្រោះ​គេ​ជាប់រវល់​ការ ងារ​ប៉ា​ក្មេក​របស់គេ (​ឈ្មោះ សេង ញ៉ក់​)​ព្រោះ​ប៉ា​ក្មេង​របស់គេ គឺជា​អ្នក​ឧកញ៉ា ។

​ខ្ញុំ (​សួន គឹម​សុង​) ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សុំ​ឱ្យ​ជម្រះបញ្ជី​តាម​កិច្ចសន្យា ព្រោះ​ខ្លាច​ហួស​អាជ្ញា​យុ​កាល ។ ប៉ុន្តែ​តុលាការ​មិន​ទាន់​ចាត់ការ​រឿង​របស់​ខ្ញុំ​ផង បែរជា​តុលាការ​ចាត់ការ​តាម​បណ្តឹង​របស់​ឈ្មោះ សេង ញ៉ក់ និង​ឈ្មោះ សេង លាង ប្តឹង​រូបខ្ញុំ​ថា រំលោភ​សេចក្តីទុកចិត្ត និង​ចេញ​ដីកា​ឱ្យ​ប៉េអឹម​យក​មក​កោះហៅ​ខ្ញុំ​ដល់ផ្ទះ ទើប​ប្រពន្ធ​ខ្ញុំ​រន្ធត់​ចិត្ត​រហូតដល់ គាំងបេះដូង​ស្លាប់​យ៉ាងនេះ ។​

​លោក សួន គឹម​សុង បាន​សំណូមពរ​ថា សូម​ឱ្យ​សង​ជីវិត​ប្រពន្ធ​គាត់​មក​វិញ និង​សូម​ឱ្យ​បូកបញ្ជី​ទូទាត់​គ្នា​ទៅ បើ​ឃើញ ថា ចំនួន​លុយ​ដែល​គាត់​ទទួលយក​ពី​ឈ្មោះ សេង ចាយ លើស​ពី​ចំនួន​អ្វី​ដែល​បាន​និយាយ​គ្នា​គាត់​សុខចិត្ត​សង​វិញ តែ​បើ​នៅ​ខ្វះ សូម​ប្រគល់​ឱ្យ​មក​គាត់​ចុះ និង​សូម​ឱ្យ​សម្តេច​តេជោ នាយករដ្ឋមន្ត្រី មេត្តា​ផ្តល់​យុត្តិធម៌​ឱ្យ​រូប​លោ ក​ផង ។​

​ដោយឡែក លោក សេង ចាយ និង​លោក សេង ញ៉ក់ ភ្នាក់ងារ​ហើយ​ពុំ​ទាន់​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​ទេ នៅថ្ងៃនេះ ៕

 

2015_12_16a (1) 2015_12_16a (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់