សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​សម្រាប់​ឆ្នាំ​២០១៨​ពុំ​មាន​ការប្រែប្រួល​នោះទេ​

ការនាំចេញ​ផលិតផល​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​សម្រាប់​ឆ្នាំ​២០១៨​ពុំ​មាន​ការប្រែប្រួល​នោះទេ​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូក​សុ​រប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្តន៍​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ទីស្ដីការ ក្រសួង លោក​រដ្ឋមន្ត្រី ប៉ាន សូ​ស័ក្កិ បាន​អះអាង​ថា ការនាំ​ផលិតផល​ របស់​កម្ពុជា ចេញទៅ EU សម្រាប់​ឆ្នាំ​២០១៨​ខាងមុខនេះ មិន​ជា​អ្វី​ត្រូវ​ព្រួយបារម្ភ​នោះទេ ព្រោះ​អ្នក​បញ្ជា ទិញ​នៅ​សហភាព អឺរ៉ុប​បាន​បញ្ជា​ទិញ និង​ចុះកិច្ចសន្យា​រួចរាល់​អស់ហើយ ។ ដូច្នេះ​គ្មាន​បញ្ហា​នោះទេ ។​

​សូមជម្រាបថា សហភាព​អឺរ៉ុប​គឺ​ទីផ្សារ​ដ៏​ធំ និង​សំខាន់​បំផុត​សម្រាប់​ទំនិញ​របស់​កម្ពុ​ជា ដោយ​ប្រទេស​នៅ EU នេះ បាន​អនុគ្រោះ​ពន្ធ​នាំ​ចូល​ដល់​កម្ពុជា ខណ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ ទៅ​អឺរ៉ុប​ភាគច្រើន គឺ​ផលិត​វាយ​ន​ភណ្ឌ អង្ករ និង​ស្ករស រួម​ទាំង​ផលិត​កសិកម្ម​មួយចំនួនទៀត​។​

​យោងតាម​របាយការណ៍​ក្នុង​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​នាំចេញ​ទំនិញ តាម​ប្រព័ន្ធ​អនុគ្រោះ ពាណិជ្ជកម្ម ដែល​មាន​សហភាព​អឺរ៉ុប និង​អាមេរិក​ផង​ដែរ​នោះ មាន​ទឹកប្រាក់​ចំនួន ៩,៥៥៦,២៧១,០៦៦​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ដែល​មាន​ទឹកប្រាក់​សរុប ចំនួន ៨,០១៧,៩៧៧,៣៨១ ដុល្លារ​អាមេរិក គឺ​កើនឡើង​ចំនួន​១៩,២២% ។​

​ការ​ថ្លែង​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប្រៀប​ដូច​បាន​ទះកំផ្លៀង​ទៅលើ កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា និង​អតីត​មេដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៊ី ដែល​កំពុង​រត់​គេច ខ្លួន​នៅ​បរទេស ខណៈ​ដែល​ពួកគេ​ទាំង​ពីរ​នាក់​បាន​ព្យាយាម​អូសទាញ បណ្តា​ប្រទេស EU រួម​ទាំង​សហរដ្ឋអាមេរិ​កឲ្យដាក់ទណ្ឌកម្ម​លើ​រាជរដ្ឋាភិបាលក្រុង​ភ្នំពេញ តាមរយះ​ការបញ្ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ