សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជំងឺ​ផ្តាសាយ​បក្សី H5N1 រាលដាល​ដល់​ខេត្ត​កំពង់ធំ​

ជំងឺ​ផ្តាសាយ​បក្សី H5N1 រាលដាល​ដល់​ខេត្ត​កំពង់ធំ​

​រាជធានី​ភ្នំពេញ ៖ តាមរយៈ​បណ្តាញ​សង្គម Facebook របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួង​សុខាភិបាល បានប្រកាសថា ពេល​នេះ​ជំងឺផ្ដាសាយបក្សី H5N1 បាន​ផ្ទុះ​រាលដាល ដល់​ស្រុក​ស្ទោង នៅ​ខេត្ត​កំពង់ធំ​ថែម​ទៀត បន្ទាប់​ពី​វាយលុក​នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ នា​ខេត្ត​កំពង់ចាម​កន្លងទៅ​នោះ ប៉ុន្តែ​ករណី​ថ្មី​នេះ អ្នកជំនាញ​ពុំ​ទាន់​រកឃើញ​ថា មានការ​ឆ្លង​ទៅ​លើ​មនុស្ស​នៅឡើយ​ទេ​។

​នៅលើ​បណ្តាញ​សង្គម​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួង​សុខាភិបាល​បានសរសេរថា «​ថ្មីៗ​នេះ​មាន​ការផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី H5N1 កើត​លើ​សត្វ​បក្សី​ជា​បន្តបន្ទាប់​គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម និង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ករណី​ផ្ទុះ​ទាំងបី​នេះ ពុំ​ទាន់​រកឃើញ មានការ​ឆ្លង​មក​លើ​មនុស្ស​នៅ​ឡើយ​ទេ តែ​មន្ត្រី​ជំនាញ ក្រសួង​សុខាភិបាល កំពុង​បន្ត​តាម​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត ចំពោះ​សុខភាព​មនុស្ស​»​។​

​សូមបញ្ជាក់​ថា តាម​របាយការណ៍​ក្រសួង​សុខាភិបាល​ចាប់តាំងពី​ឆ្នាំ ២០០៥ ដល់​២០១៤ ប្រទេស​កម្ពុជា​ធ្លាប់​កើត​មាន​ជំងឺផ្តាសាយបក្សី ដែល​បាន​ឆ្លង​ពី​សត្វ​បក្សី មក​មនុស្ស ចំនួន​៥៦​ករណី ដែល​ក្នុងនោះ ៣៧​ករណី​បាន​ស្លាប់​បាត់បង់​ជីវិត​។ ឆ្នាំ​២០១៣ ជំងឺ​នេះ​បាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ដែល​ក្នុងនោះ​មាន ១៤​ករណី​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន​៩​ករណី និង​៤​ករណី​បាន​ស្លាប់​៕

 

Filed in: ព័ត៌មានជាតិ