សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Walmart បន្ត​បញ្ជា​ទិញ និង​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​យក្ស​របស់​អាមេរិក Walmart បន្ត​បញ្ជា​ទិញ និង​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​

រាជធានី​ភ្នំពេញ ៖ តាមរយៈ​សេចក្តីប្រកាស​របស់​ខ្លួន ក្រុមហ៊ុន​យក្ស​អាមេរិក Walmart បាន​កោតសរសើរ​កម្ពុ​ជា​ថា ជា​ប្រទេស​ស្រស់ស្អាត ហើយ​ចាត់​ទុក​សន្តិភាព ស្ថិរភាព​អាច​ព្យាករណ៍​បាន និង​នីតិរដ្ឋ​គឺជា​កត្តា​សំខាន់ ដែល​ក្រុមហ៊ុន​មួយ​នេះ​យក​ធ្វើជា​មូលដ្ឋាន​ក្នុង​ការបន្ត​បញ្ជា​ទិញ និង​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​ប្រទេស​មួយ​នេះ​។ នៅ​ឆ្នាំ​២០១៨ ខាងមុខនេះ ក្រុមហ៊ុន នឹង​ចាប់ផ្តើម​នាំ​ផលិតផល​ធ្វើដំណើរ​ដូចជា​កាបូប និង​វ៉ា​លី​ស​ពី​កម្ពុជា​ថែម​ទៀត​។​

​តាមរយៈ​លិខិត​ផ្លូវការ​មួយ​របស់​ក្រុមហ៊ុន Walmart  ដែល​បាន​ផ្ញើជូន​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​កន្លង​ទៅ ដោយ​បាន​ថ្លែងអំណរគុណ​សម្តេច ហ៊ុន សែន ដែល​បាន​ទទួល​ជួបពិភាក្សា​ការងារ និង​ផ្លាស់ប្តូរ​ព័ត៌មាន​អំពី​ភាព​កាន់តែ​ប្រសើរ​នៃ​លក្ខខណ្ឌ​ការងារ​នៅ​កម្ពុជា ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ការពង្រឹង​លក្ខខណ្ឌ​ការងារ និង​បង្កើន​ការ​គាំពារ​សង្គម​ជូន​កម្មក​រ​កម្មការិនី​ទាំង​នៅក្នុង និង​ក្រៅ​ប្រព័ន្ធ​៕

Filed in: ព័ត៌មានជាតិ