សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្លឹប​កំសាន្ត​រាត្រី​នៅក្នុង​អាណាចក្រ​ខណ្ឌ​មានជ័យ​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​

​ក្លឹប​កំសាន្ត​រាត្រី​នៅក្នុង​អាណាចក្រ​ខណ្ឌ​មានជ័យ​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​

ភ្នំពេញ ​៖ ​អាជ្ញាធរ​ខណ្ឌ​គួរ​មាន​វិធានការ​រឹតបន្តឹង​លើ​ផ្នែក​សន្តិសុខ សុវត្ថិភាព​ជូន​ពលរដ្ឋ​ដោយសារ​តែ​ក្លិប​រាត្រី​យីហោ Rain Club​បង្ក​ការរំខាន​សម្បើម​ណាស់ ។ ជាក់ស្តែង កាលពី​រាត្រី​ថ្ងៃទី​២៦​ឈានចូល​ថ្ងៃ​ទី​២៧​ធ្នូ​២០១៧​មាន​សេចក្តី​រយ​ការណ៍​ថា មាន​ក្រុម​អ្នកមាន លុយ​ផឹកស៊ី​សប្បាយ​ចូល​រាំ​នៅ​ក្លិប​រាត្រី​យីហោ Rain Club នៅក្នុង​ទឹកដី​អាណាចក្រ ខណ្ឌមានជ័យ បង្ក​ការវាយប្រហារ​គ្នា​បណ្តាលអោយ​មាន​របួស​ហូរឈាម និង​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត ខាង ។ ប្រភព​មិន​បាន​បញ្ជាក់​លំអិត​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​និង​ជន​បង្ក​ជម្លោះ អោយ​ច្បាស់លាស់​នៅឡើយ ដោយ​ប្រាប់ថា​ពិតជា​មាន​ការ​វ៉ៃ​គ្នា​បែក​ក្បាល​ហូរឈាម ។​

​សូមបញ្ជាក់​ថា ករណី​នេះ​មិនមែន​ជា​លើក​ទី​១​ទេ គឺ​ជា​ញឹកញាប់​ក្លិប​នេះ​តែងតែ​បង្ង​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ខាង​ដោយសារ​កន្លង​មក​ភ្ញៀវ​ដែល​ចូល​កំសាន្ត​ក្នុង​ក្លិប​នេះ​ក្រៅពី​មាន​ការបាញ់បោះ​សេរី​គឺ​បង្ក​ការវាយប្រហារ​គ្នា ។ ពលរដ្ឋ​សំណូមព​រលោក ពេជ្រ កែវ​មុន្នី មេត្តា​ចុះ​ត្រួតពិនិត្យ​និង​ចាត់វិធានការ​រឹតបន្តឹង ផ្នែក​សន្តិសុខ និង សុវត្ថិភាព ដើម្បី​ការរស់នៅ​ដោយ​ភាពសុខសាន្ត​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ក្លិប​នេះ ផង​។ ប្រភព​បាន​អោយដឹងថា​យុវជន​ម្នាក់​រងរបួស​បែកក្បាល​ហូរ​ឈាម​ជោគ​ខ្លួន​ត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជ័យជំនះ​ភ្លាមៗ ដោយសារ​ត្រូវ​យុវជន​ម្នាក់​ទៀត​យក​កែវ​វាយ​បែកក្បាល គ្រាន់​តែ​ដើរទើស​ដៃ ។​ជន​បង្ក​របួសស្នាម​នោះ​ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ​។​

​ករណី​វាយ​គ្នា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០០:២០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅក្នុង​ក្លឹប​កំសាន្ត​រ៉េ​ន (RAIN CLUB) ក្នុង​ដី​លេខ​១៥៨១ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ភ្នំពេញ ។​ប្រភព​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ទូច អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ម្ដុំ​រោងចក្រ​ស៉ីម៉ងត៍ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រងរបួស​បែកក្បាល​ហូរ​ឈាម​ជោគ​ខ្លួន​ត្រូវបាន​មិត្តភ័ក្ត​ដឹក​ទៅ​មន្ទីរពេទ្យ​ជ័យជំនះ​ដេរជាង​៣០​ថ្នេរ​។​

Filed in: ព័ត៌មានជាតិ