សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កំទេច​មាន់​ជល់​៩២​ក្បាល​ជា​ភស្តុតាង​បទល្មើស នៅ​ឃុំ​អរិយ​ក្សត្រ​មា​ន័យ​ថា​គេ​ចង់​គ្រប​ទុក​បទ​ល្មើស​ហើយ​?

​កំទេច​មាន់​ជល់​៩២​ក្បាល​ជា​ភស្តុតាង​បទល្មើស នៅ​ឃុំ​អរិយ​ក្សត្រ​មា​ន័យ​ថា​គេ​ចង់​គ្រប​ទុក​បទ​ល្មើស​ហើយ​?

កណ្ដាល ​៖ ​នគរបាល​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ នេះ​បានថ្វើការ កម្ទេច​មាន់​ជល់​ចំនួន​៩២​ក្បាល​តាម​ដិការ​តុលាការ ដែល​ជា​ភស្តុតាង​ក្នុង​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​កាលពី​ថ្ងៃ​ទី​៥​ធ្នូ​ឆ្នាំ​ឈ​២០១៧ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី កូនប្រសារ​លោក​ហ៊ុន សាន ។​

​លោក​ហុក វ៉ាន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្ត​កណ្តាល និង ជា​ចៅក្រម​ស៊ើបសួរ ព្រមទាំង​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បាន​ចេញដិ​ការ​ឲ្យ​កំទេច​ដោយសារ យល់ឃើញថា​”​ការថែរក្សា​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល មាន​ការលំបាក​និង​ចំណាយ​សោហ៊ុយ​ផ្សេងៗ​និង​ដើម្បី​បង្ការ​កុំឱ្យ​មាន​បទល្មើស​កើតឡើង​ជា​ថ្មី និង ដើម្បី​ពន្លឿ​ននីតិវិធី​នៃ​ការ​ស៊ើប​សួរ​ឱ្យបាន​ឆាប់រហ័ស គប្បី​ចៅក្រម​ស៊ើបសួរ​កម្ទេចចោល​នូវ​មាន់​ជល់​ចំនួន​៩២​ក្បាល​នេះ “?!​។​

​គួររំលឹកថា ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ នៅ​ឃុំ​អរិយ​ក្សត្រ ខេត្ត​កណ្ដាល និង នៅ​ស្រុក​បាទី ខេត្តតាកែវ លោក ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្តទៀត ។ រីឯ​អ្នកលេង​ល្បែង​ជល់​មាន់​៦៤​នាក់​ក្នុងចំណោម​១៥០​នាក់​ដែល​ចាប់បាន ត្រូវបាន​តុលាការ​តុលាការ​ជំនុំជម្រះ​ភ្លាម រួច​ផ្តន្ទាទោស​មួយ​ខែ​តែ​ទោស​នេះ​ត្រូវ​ព្យួរ ហើយ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ។​

​ឯ​ម្ចាស់​សង្វៀន​ឈ្នោះ ថៃ ផានី ហៅ​ម៉ាប់​អូស្ត្រាលី ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពីបទ «​ភ្នាក់ងារ​ល្បែងស៊ីសង​ខុសច្បាប់​» តាម​មាត្រា​៥​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​។​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល​បញ្ជាក់ថា សម្រាប់​វត្ថុតាង​ដែល​ត្រូវបាន​រឹបអូស​វិញ លោកស្នងការ បានបញ្ជាក់​ថា រថយន្ត​មាន​ចំនួន​ជិត​៦០​គ្រឿង ម៉ូតូ​ជាង​១០០​គ្រឿង ព្រម​ទាំង​មាន់​ជល់​ជាង​១០០​ក្បាល​។​សូមបញ្ជាក់​ថា​ក្នុងចំណោម​មាន់​ជល់​ទាំង​១០០​ក្បាល​នោះ​មាន់​ខ្លះ​មានតម្លៃ​១​ក្បាល​រហូតដល់​១​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ការ​បង្រាប​សង្វៀនមាន់​ខុស​ច្បាប់​ដ៏​ធំ​នេះ​គឺ បន្ទាប់ពី​មាន​បទបញ្ជា​ដាច់​ណាត់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បញ្ជា​ឱ្យ​ម្ចាស់​សង្វៀន​ជល់​មាន់​ល្មើសច្បាប់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្ត​កណ្តាល និង​នៅ​ស្រុក​បាទី ខេត្តតាកែវ ។ «​ខ្ញុំ​បញ្ជា​ឱ្យ​អ្នក​នៅ​ពីក្រោយ​ខ្នង ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្ត​កណ្តាល ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ជាបន្ទាន់​។ បើ​ពួកគេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឱ្យខាងតែបាន ដើម្បី​ចាត់វិធានការ តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង ឬ​បន្ធូ​បន្ថយ បើ​ទោះ​អ្នក​ទាំងនោះ​ជា​ក្មួយ ឬក៏​ក្មួយ​ប្រសា​របស់​ខ្ញុំ​ក៏​ដោយ​»​។​

​ប្រតិបត្តិការ​ក្នុង​រូបភាព​ដ៏​ធំ​បែប​នេះ ក៏​បាន​កើតឡើង​ដូច​ទៅនឹង​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ទី​៤​ធ្នូ នៅក្នុង​ទឹកដី ស្រុក​បាទី ខេត្តតាកែវ អាណាចក្រ​របស់ លោក ឡាយ វណ្ណៈ ផងដែរ​។​ក្រោយ​ការបង្ក្រាប​នេះ​វា​លេច​ចេញ​នៅ​បទល្មើស​ពុករលួយ​ដែល​សមត្តកិច្ច​បាន​ខុបឃឺត​ជាមួយ​ម្ចាស់​សង្វៀន​។​ក្រៅពី​សមត្តកិច្ច​ស្នងការ​នគរបាល​ខេត្ត​កណ្តាល​លោក​អ៊ាវ​ចំរើន​បាន​បង្ហោះ​នាម​បណ្ណ័​អ្នកកាសែ​តជិត​២០០​នាក់​ដែល​ទៅ​ទទួល​លុយ​ពី​ម្ចាស់​សង្វៀនមាន់​ផងដែរ​។​
​អ្នកខ្លះ​យល​ថា​ជា​ល្បិច​របស់​លោក​ស្នងការ​ចង់​លាងជម្រះ​ព​តិមាន​ថា​លោក​មាន​ចំណែក​ឃុប​ឃឺត​ជាមួយ​ម្ចាស់​សង្វៀន​។​តែ​រឿង​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​បន្ទាប់​ពី​មាន​ការពន្យល់​ពី​លោក​ទេស​រដ្ឋមន្ត្រី​ឱម​យ៊ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អពើរពុករលួយ​។​ដូច្នេះ​ទង្វើរ​បំផ្លាញ​មាន់​ចំនួន​៩២​ក្បាល​ដែល​ជា​ភស្តុតាង​នៃ​បទល្មើស​អាច​បង្ហាញ​ថា​រឿង​មួយ​នេះ​គេ​គ្រប​ទុក​ហើយ​!!!៕

 

Filed in: ព័ត៌មានជាតិ