សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការប្រកាស​សុំ​លុយ​ចិន​ដោយ​គណបក្ស​ហ្វុនស៊ិនប៉ិច​ផ្ទុយ​ពី​ច្បាប់​គណបក្សនយោបាយ​?

​ការប្រកាស​សុំ​លុយ​ចិន​ដោយ​គណបក្ស​ហ្វុនស៊ិនប៉ិច​ផ្ទុយ​ពី​ច្បាប់​គណបក្សនយោបាយ​?

ភ្នំពេញ ៖​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច កាលពី​ថ្ងៃ​ទី​២៥ ធ្នូ បាន​ប្រកាស​ប្រាប់​កាសែត​ថា​៖​ទ្រង់​បាន​ដាក់សំណើ​ទៅកាន់ លោក វ៉ាង វៃ​គួង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឲ្យជួយ​ដល់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ដោយ​ទ្រង់​អះអាងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​គណបក្ស​ធំ​ទី​២ ហើយ​ជា​គណបក្ស​ក្រ​គ្មានអ្វី​សោះ​។ ករណិយ៍​នេះ​សម្ដេច​ក្រុមព្រះ​អះអាង​ថា ភាគី​ចិន​បាន​សន្យា​យក​សំណើសុំ​របស់​ព្រះអង្គ ទៅ​រាយការណ៍​ជូន​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​។ សម្ដេចក្រុមព្រះ​ឲ្យដឹងថា ចិន​បាន​ជួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​យូរហើយ និង​បន្ត​ជួយ​ជា​បន្ត​ទៀត​៖ «»​។​ការប្រកាស​ចំហរ​សុំ​លុយ​ចិន​ដោយ​មេគនបក្ស​មួយ​នេះ​បានថ្វើឲ្យ​មាន​ការងឿងឆ្ងល់​ថាតើ​ខុសឬ​ត្រូវ​បើ​យោង​តាម​គណបក្ស​នយោបាយ​ដែល​ទើប​កែប្រែ​ថ្មីៗ​នេះ​?​។​

​អ្នកវិភាគ​នយោបាយ និង​សង្គម​ស៊ីវិល មើលឃើញថា សំណើ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចិន ផ្ដល់​ជំនួយ​ដល់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច មិនបាន​ធ្វើឲ្យ​គណបក្ស​រាជានិយ​មមួយ​នេះ ចំណេញ​ប្រជាប្រិយភាព​នោះទេ​។ ផ្ទុយទៅវិញ ពួក​គាត់​យល់ថា ការសុំ​ជំនួយ​ពី​ប្រទេស​ចិន នឹង​ធ្វើឲ្យ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ប្រឈម​នឹង​ការអនុវត្ត​ផ្លូវច្បាប់ ដែល​សំណើ​នេះ បាន​ប្រឆាំង​ទៅនឹង​ច្បាប់​គណបក្សនយោបាយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដួចផ្ដើម​គំនិត​បង្កើត​ឡើង​។​

​លោក​បណ្ឌិត មាស នី វិភាគ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​ឲ្យមាន​ស្តង់ដារ​តែមួយ គឺ​ក្រសួង​មហាផ្ទៃ​មិនចាំបាច់​ស៊ើបអង្កេត​នោះទេ គឺ​អាច​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​បាន ក្នុង​ករណី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន​។​លោក​បណ្ឌិត មាស នី បាន​ប្រៀបធៀប​វិធានការ​លើ​សម្ដេច​ក្រុមព្រះ​ប្រកាស​សុំ​ជំនួយ​ពី​ចិន និង​បទចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​រដ្ឋាភិបាល​ចោទថា ទទួល​យក​ជំនួយ​ពី​សហរដ្ឋអាមេរិក​ថា អាច​ជា​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពី​រ​។​

​លោក​បណ្ឌិត មាស នី ចង់ដឹងថា ហេតុអ្វី​បាន​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច អាច​ទទួល​ជំនួយ​ពី​ចិន​បាន​។​ថ្មីៗ​នេះ​សម្តេច​នាយករដ្ឋមន្ត្រី​តេជោ ហ៊ុន សែន បាន​ប្រឆាំង​ដាច់ខាត ចំពោះ​គណបក្ស​ណា ដែល​ទទួល​ជំនួយ ឬ​ហិរញ្ញវត្ថុ​ពី​បរទេស​ដោយ​សម្តេច​ចាត់ទុក​ការទទួលយក​ជំនួយ​ទាំងនោះ ជា​ការលក់​ក្បាល​បម្រើ​ឲ្យ​បរទេស​។​

​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ មាត្រា ២៩​ថ្មី បានចែង​ថា គណបក្សនយោបាយ ត្រូវ​បាន​ហាមឃាត់​មិនឲ្យ​ទទួល​វិភាគទា​ន ទោះ​ជា​រូបភាព​ណាក៏ដោយ ពី​ស្ថាប័ន​បរទេស ក្រុមហ៊ុន​បរទេស ជនបរទេស ឬ​អង្ក​ការ ដែល​មាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស​។ ក្នុង​ករណី​ល្មើស​ច្បាប់ មាត្រា ៣៨​ថ្មី ចែង​អំពី​ទោសទណ្ឌ​ថា ក្រសួង​មហាផ្ទៃ​អាច​ព្រមាន មាន​វិធានការ ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​បណ្ដោះអាសន្ន ឬ​ករណី​ធ្ងន់ធ្ងរ​អាច​ប្ដឹង​សុំ​រំលាយ​គណបក្សនយោបាយ​។​

Filed in: ព័ត៌មានជាតិ