សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច ហ៊ុន សែន ប្រកាសថា កម្មករ កម្មការិនី​នឹង​ត្រូវ​ទទួលបាន​ប្រាក់​សោធន៍​និវត្តន៍​

សម្តេច ហ៊ុន សែន ប្រកាសថា កម្មករ កម្មការិនី​នឹង​ត្រូវ​ទទួលបាន​ប្រាក់​សោធន៍​និវត្តន៍​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណ​ថា ចាប់ពី​ឆ្នាំ​២០១៩​ទៅ កម្មករ កម្មការិនី​ខ្មែរ​នឹង​ទទួលបាន​ប្រាក់ សោធន៍​និវត្តន៍ ( ប្រាក់រឺ​ត្រែក ) ដូច​មន្ត្រីរាជការ​និង​កងកម្លាំង​ប្រដាប់អាវុធ​ដូចគ្នា ។ សម្តេច​ថ្លែង​ដូច្នេះ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ជាង​មួយ​ម៉ឺន នាក់ នៅ​រោងចក្រ​តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ។​

​សម្តេច ហ៊ុន សែន បាន​ប្រាប់​កម្មករ​ថា ចាប់ពី​ឆ្នាំ​២០១៩​ទៅ កម្មករ កម្មការិនី នឹង​ទទួល បាន​ប្រាក់​សោធន៍​និវត្តន៍​ដូច​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ដែរ ។ ប៉ុន្តែ​កម្មករ កម្មការិនី មិនមែន​ធ្វើការ​មួយឆ្នាំ ឬ ពីរ​ឆ្នាំ នឹង​ទទួលបាន​ប្រាក់​សោធន៍​និវត្តន៍​នោះទេ គឺ​ត្រូវ​ធ្វើការ​ជា​បន្ត បន្ទាប់ រហូត​គ្រប់​ឆ្នាំ​ដែល​ត្រូវ​ទទួលបាន​ប្រាក់​សោធន៍​និវត្តន៍​នេះ ។ ដូច្នេះ​កម្មករ កម្មការិនី​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ ហើយ​កុំ​លង់​ជឿ​តាម​ការ​ញុះញង់​របស់​មនុស្ស​មួយចំនួន​ឲ្យសោះ ។​

​សម្តេច​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់ផ្ទះ​ជួល​ឲ្យ​កម្មករ​កម្មការិនី​ទាំងអស់​ដែល​បាន សន្យាថា នឹង​មិន​ដំឡើងថ្លៃ​ផ្ទះ​នោះ​ទេ ខណ​ដែល​ប្រាក់បៀវត្ស​កម្មករ កម្មការិនី​ដែល​នឹង​ត្រូវ​បាន ដំឡើង​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៨​នេះ​តទៅ ៕

 

Filed in: ព័ត៌មានជាតិ