សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​និង​អភិបាលខេត្ត រង​កា​រិះគន់ ថា បើកដៃ​អោយ​ឈ្មួញ​ឈើ​ឈ្មោះ ស៊ី ស និង វាសនា ផាន់​ថា​នា ហៅ​ស្នា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱ​រាល់​ខេត្តពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ​

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​និង​អភិបាលខេត្ត រង​កា​រិះគន់ ថា បើកដៃ​អោយ​ឈ្មួញ​ឈើ​ឈ្មោះ ស៊ី ស និង វាសនា ផាន់​ថា​នា ហៅ​ស្នា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ជួរ​ភ្នំក្រវាញ និង​ភ្នំ​ឱ​រាល់​ខេត្តពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ​

​ខេត្ត​ពោធិ៏សាត់​៖​យោងតាម​សេចក្ដីរាយការណ៍​ពី​ខេ​ត​ពោធិ៍សាត់​បាន​អោយដឹងថា​៖​ឈ្មួញ​ឈើ​ដ៏​ល្បី​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ឈ្មោះ ស៊ី ស និង ឈ្មោះ វាសនា ផាន់​ថា​នា ហៅ​ស្នា កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​អារ​និង​ជ្រៀក​ឈើ ផ្ដាច់មុខ​យ៉ាង​អាធិបតេយ្យ​នៅ​តំបន់​អូរ​ត្រាវ និង​អំពិល នៃ​ទឹកដី​ខេត្ត​ពោធិ័សាត់ រួច​ដឹក​ចេញ​តាម​រយៈ រថយន្ត​កែឆ្នៃ​(​បង្កុង​+​អា​រ៉េវ​)​និង​គោយន្ត​កន្ត្រៃ ចេញ​តាន​ផ្លូវ​ច្រក​អូ​ត្រាវ​ខេត្ត​កំពង់ស្ពឺ​។​មាន​សេចក្តី​រាយាក​រណ៍ថា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ ស៊ី ស នេះ​ក៏​លេច​ចេញ​មក​វិញ ធ្វើ​សកម្មភាព​កាន់តែ កក្រើក លើស​ដើម បន្ទាប់​ពី​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​បញ្ជា​អោយ​ចាប់ខ្លួន ហើយ​រត់​គិច​មួយរយៈ​តូច​ប៉ុណ្ណោះ ។​

​ដោយឡែក​ឈ្មោះ វាសនា ផាន់​ថា​នា (​ហៅ​ស្នា​) ជា​មេការ​ឈ្មួញ​ឈើ​រូបនេះ ទើបតែ​ចេញពី​ពន្ធនាគារ​មិន​បាន​មួយ​ប៉ព្រិចភ្នែក​ផង​ក៏​ចាប់ផ្ដើម​ធ្វើ​ព្យុះ​ភ្លៀង ហើយ​សមត្ថកិច្ច​ក្នុង​ខេត្តពោធិ៍សាត់​មិន​ហ៊ាន​ចេញ​មុខ​បង្ក្រាប​នោះ​ឡើយ​។​

​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ភ្នំ​ក្រវ៉ា​ញ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ចំណុច​អវិជ្ជមាន​ធំៗ​ដែល​បង្ក​អោយ​ប្រជាពលរដ្ឋ​រិះគន់ គឺ​ថា​ឈ្មួញ​កាប់​ឈើ​ជា​ទ្រុង​ធ្រាយ​ធំ នៅក្នុង​ភូមិសាស្ត្រ នៃ​ទឹកដី​ខេត្ត​ពោធិ៍សាត់​ដោយ​រលូន​ដែល​គេ​ជឿ​ថា បាន​បង់​លុយ​ដាក់​ខែ​អោយ លោក​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​និង​អ្នកមាន​អំណាច​ធំ​ជាងគេ​នៅក្នុង​ខេត្ត ក្នុង​មួយ​ខែ​ខ្ទង់​ម៉ឺន​ដូល្លា ដោយ​ទំនាក់ទំនង​តាមរយៈ​(​អ្នក​បើ​រថយន្ត​ផ្ទាល់​ខ្លួន​ឈ្មោះ​បូរ )​។​

​ប្រភព​ពី​សមត្តកិច្ច​មូលដ្ឋា​ននិយាយថា​៖​បើ​សមត្ថកិច្ច​គ្រប់​ជំនាញ​ក្នុង​ខេត្ត​ម្នាក់​ណា​ហ៊ាន​បង្ក្រាប​!!!​បើ​អ្នកណា​ហ៊ាន​គឺ​គ្រាន់តែ​ឃាត់​សួ​នាំ​ប៉ុណ្ណោះ​ក៏​ត្រូវ​លោក​អភិបាលខេត្ត​ទូរស័ព្ទ​គំរាម​ដក​តំណែង​ឬ​គំរាម​ចាប់ខ្លួន​មិនខានឡើយ ។​ឯ​អ្នកកាសែត​វិញ​នោះ​គឺជា​ឆ្អឹង​ទទឹង​ករ​ពួក​សមត្តកិច្ច​និង​ឈ្មួញ​ព្រោះ គ្រាន់តែ​ចុះទៅ​ថត​រូបនោះ ក៏​ត្រូវ​គំរាម ឬ​រៀបចំ​អន្ទាក់ ចាប់​ដាក់គុក ផងដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​បាន​អះអាង​ថា ឈ្មួញ​ឈើ​ខាងលើ បាន​ដាក់​កម្លាំង របស់គេ បិទ​មិន​អោយ នាក់​កាប់​ឈើ តូចតាច ដឹក​ចុះមក​ក្នុង​ខេត្ត​ពោធិ៍សាត់​ទេ គឺ​គេ​បង្ខំ​អោយ​ប្រជាពលរដ្ឋ​លក់​ឈើ​អោ​ពួកគេ​ក្នុង​តម្លៃ​ថោក​។ ឈ្មួញ​ឈើ​ទាំងនេះ​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ​តាម​ច្រក​អូ​ត្រាវ យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដោយ​រលូន ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​លោក​អភិបាល​ខេ​ត​ពោធិ៍សាត់ អង្គភាព ព័ត៌មាន​យើង មិន​អាច​សំុការ​ទំនាក់ទំនង​បាន​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។​ទោះយ៉ាងណា អង្គភាព សារព័ត៌មាន​យើង រងចាំ​ទទួល​ស្វាគមន៍ រាល់​ការបកស្រាយ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់