រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃតាមរយះលិខិតផ្ញើជូនអភិបាលខេត្ត រាជធានី បានស្នើសុំឲ្យក្រុមប្រឹក្សា ឃុំ/សង្កាត់ ធ្វើការស្រង់ឈ្មោះសមាជិក ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខតំណែងទាំងអស់ ដើម្បីរៀបចំបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានិតិកាលទី៤ ឆ្នាំ២០១៨ខាងមុខ៕