សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្នុង​មួយថ្ងៃ ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ឆ្លងដែន​ចូលទៅ​មើលជំងឺ​នៅ​ប្រទេស​ថៃ​

ក្នុង​មួយថ្ងៃ ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ឆ្លងដែន​ចូលទៅ​មើលជំងឺ​នៅ​ប្រទេស​ថៃ​

​ខេត្ត​ឧត្តរមានជ័យ ៖ មន្ត្រី​ច្រកព្រំដែន​បានឲ្យដឹងថា សព្វថ្ងៃនេះ នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិតក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង មាត់​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នៅ​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង និង​មាត់​ច្រក​ទ្វារ​តំបន់​ជប់​គគី ឬ​ហៅ​ថា​ច្រកទ្វារ​សាយ​តា​គូ មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់ ក្នុង​មួយ​ថ្ងៃៗ នាំគ្នា​ចូល​ទៅ​មើល​ជំងឺ​នៅ​ប្រទេស​ថៃ ខណៈ​ដែល​ពួកគាត់​បាន​ល្បី​តៗ​គ្នា អំពី​ប្រសិទ្ធភាព នៃ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ថៃ​មួយ​នោះ ។ ទន្ទឹម​នោះ​តម្លៃ​សេវា​ព្យាបាល​ក៏​ថោក​ថែមទៀត ។​

​តាម​ប្រជាពលរដ្ឋ​និយាយថា ការព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ ក្នុងស្រុក គឺ​ធ្វើឲ្យ​ពួកគាត់​មាន​ការធុញទ្រាន់ និង​ខាត​ពេលវេលា ព្រោះ​គ្រូពេទ្យ​ក្នុងស្រុក​មិនសូវ​យកចិត្តទុកដាក់​លើ​អ្នកជំងឺ​ឡើយ ហើយ​ថែមទាំង​ប្រើ​សម្តី​មិន​សមរម្យ​ទៀតផង​។ ផ្ទុយទៅវិញ​គ្រូពេទ្យ នៅ​ប្រទេស​ថៃ គឺ​ពួកគេ​មិន​រើសអើង​អ្នក​ជម្ងឺ ដឹក​ចូល​ភ្លាមៗ គ្រូពេទ្យ​ចេញ​មក​ទទួល​យ៉ាង​ប្រញ៉ាប់ប្រញាល់​បំផុត ហើយ​យកចិត្តទុកដាក់ ក្នុង​ការព្យាបាល និង​ថែទាំ​អ្នកជំងឺ​ណាស់ លើស​ពី​នោះ​ក៏​ចំណាយ​ថវិកា​សមរម្យ​ទៀតផង​។​

​យ៉ាងណាក៏ដោយ តាម​ប្រជាពលរដ្ឋ​អះអាងថា ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​នោះ ភាគច្រើន​ប្រជាពលរដ្ឋ​មាន​ជំងឺថ្លើម ទឹកនោម​ផ្អែម និង​លើសឈាម​ជាដើម ៕

Filed in: ព័ត៌មានជាតិ