សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ឃួង ស្រេង​៖​ប្រាប់​ទៅ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ឲ្យ​ត្រៀម​ខ្លួន​នៅ​ដើមឆ្នាំ​២០១៨​នេះ​និង​បើក​យុទ្ធនាការ​ស្ដារអណ្ដូង​លូ ប្រឡាយ​៤​ខណ្ឌ​កណ្ដាល​ក្រុង ដើម្បី​បញ្ជៀ​ស​ការលិចលុង​

លោក​ឃួង ស្រេង​៖​ប្រាប់​ទៅ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ឲ្យ​ត្រៀម​ខ្លួន​នៅ​ដើមឆ្នាំ​២០១៨​នេះ​និង​បើក​យុទ្ធនាការ​ស្ដារអណ្ដូង​លូ ប្រឡាយ​៤​ខណ្ឌ​កណ្ដាល​ក្រុង ដើម្បី​បញ្ជៀ​ស​ការលិចលុង​

ភ្នំពេញ​៖ លោក​ឃួង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ បាន បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ  លើ​គម្រោង​អភិវឌ្ឍន៍​បណ្ដាញ​លូ ប្រឡាយ​ក្នុង​រាជធានី​ភ្នំពេញ ជា​បន្ទាន់​ដើម្បី​ឲ្យ​មន្ទីរ​ជំនាញ ពាក់ព័ន្ធ បន្ដ ចុះ​យុទ្ធនាការ ស្ដារអណ្ដូង​លូ ប្រឡាយ លូ និង​ក្នុង​រាជធានី​ភ្នំពេញ ឲ្យទាន់​រដូវប្រាំង នេះ ក្នុង​គោលបំណង​បញ្ជៀ​ស​ការលិចលុង នៅ​ដូវ​វស្សា ឆ្នាំក្រោយ​នេះ  ។ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ដ​ទៅ​នា​រសៀល​ថ្ងៃច​ន្ទ ៨​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧  ។  ជា​លទ្ធផល ក្នុង​អង្គប្រជុំ នេះ​បាន​សម្រេច ជារួម​មាន ចាប់ផ្ដើម​បើក​យុទ្ធនាការ​ស្ដារលូ​៤​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ផ្តើម​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៨ ក្នុង​ប្រវែង​៤៦០​គីឡូម៉ែត្រ​។ រៀបចំ​ស្ដារ​ប្រឡាយ ដាក់លូ ដើម្បី​រំដោះ​ទឹក​ភាគខាងត្បូង និង​ខាងលិច​ព្រលានយន្តហោះ​។ រៀបចំ​ការងារ​សាងសង់​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ និង​បង្កើន​កម្លាំង​ការ​បូម នៅ​ស្ថានីយ៍​បឹងទំពុន ដើម្បី​រំដោះ​ទឹក និង​កាត់បន្ថយ​ការលិចលង់ ទឹកជំនន់​ទឹកភ្លៀង​ជា​អតិបរមា នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ​។

​លោក​ម៉េត មាស​ភ័ក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ពេល​បញ្ចប់​កិច្ចប្រជុំ​នេះ​ថា​៖ ក្នុង​កិច្ចប្រជុំ​នោះ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​អង្គភាព​ស្ថាប័ន លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​ក្នុង​កោ​ល​បំណង​ពិនិត្យ​របាយការណ៍​ក៏ដូចជា​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​លូ​ប្រឡាយ​នៅ​រាជធានី​ភ្នំពេញ គឺ​ធ្វើ​យ៉ាងម៉េច​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច ដែល​កន្លងមក​ដោយ​មាន​ការ​ជន់​ដោយ​ជំនន់​ទឹកភ្លៀង ។ បើ​តាម​អ្នកនាំពាក្យ កិច្ចការ​ផ្តោត​សំខាន់​រួមមាន គឺ​បញ្ហា​លូ ដែល​ជា​ការ​បន្ត​កិច្ច​ការងារ​ក្នុង​អង្គប្រជុំ​កាលពី​សប្តាហ៍​មុន ហើយ​នៅ​ដើម​ខែ​មករា​ឆ្នាំ​២០១៨​ខាងមុខនេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ក្នុងការ​ស្តារលូ ជាពិសេស​ក្នុង​៤​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​ខណ្ឌ​ដូនពេញ ចំការមន ៧​មករា និង​ខណ្ឌ​ទួលគោក ដែល​ក្នុង​យុទ្ធនាការ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹង​ស្តារលូ​ប្រវែង​ប្រមាណ​ជា​៤០០ គីឡូម៉ែត្រ ។ ក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ធ្វើ​ការបែងចែក​ការងារ​ដល់​មន្ទីរ​អង្គភាព​ជំនាញ​នូវ​តួនាទី​ដាច់ដោយឡែក​ពីគ្នា​រៀងៗ​ខ្លួន រវាង​មន្ទីរ​សាធារណ ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ទទួល​ការងារ​ស្តារ​ប្រព័ន្ធ​លូ​មេ ហើយ​បណ្តា​ខណ្ឌ​ទាំង​៤ ទទួល​ការងារ​ស្តារ​បណ្តាញ​លូ​រង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​រៀងៗ​ខ្លួន ។ លោក​បន្តថា ការ​បែង​ការងារ​ឲ្យដាច់​ចេញ​ពី​គ្នា គឺ​ក្នុង​គោលបំណង​ទទួលខុសត្រូវ​ការងារ​របស់ខ្លួន ដើម្បី​ឲ្យមាន​ភាពទ​ទួលខុសត្រូវលើ​ការងា​ររបស់​ខ្លួន ហើយ​ក្រោយ​ពេល​បញ្ចប់​យុទ្ធនាការ​ស្តារលូ​ហើយ ប្រសិនបើ​ជា​ផ្លូវ ឬក៏​លូ ដែល​បាន​ធ្វើការ​ស្តារ​ទាំង​ប៉ុន្មាន​មិនបាន​ល្អ​ប្រសើរ​នោះ យើង​នឹង​អាច​ដឹង​ចំពោះ​អ្នក​ដែល​ទទួលខុសត្រូវ​ច្បាស់លាស់​។ លោក​បន្តថា ការងារ​ស្តារលូ​មេ​នេះ ត្រូវ​ស្តារ​តាម​ប្រព័ន្ធ​បណ្ត្រា​ហូ​តដល់​ស្ថានីយ៍​បូម​ទឹកដែល​ជា​ទីតាំង​រំដោះ​ទឹកធំ​តែម្តង គឺ​បានន័យថា ស្តារ​បណ្តាញ​លូ​មេ​ហើយ បែរជា​នៅ​ជា​កង់ៗ​ដែល​ធ្វើឲ្យ​មិន​អាច​រំដោះទឹកលូ​បាន​ល្អប្រសើ​រ​នោះទេ ។​

​លោក​ម៉េត មាស​ភ័ក្តី  បាន​បន្ថែមថា ៖ ចំពោះ​ការងារ​ប្រព័ន្ធ​បង្ហូរទឹក​តាម​ប្រឡាយ ដែល​សំដៅ​ទៅលើ​បណ្តា​ខណ្ឌ​ដែល​នៅ​ជាយក្រុង​ដែល​មាន​បញ្ហា​ជន់​លិច​ជំនន់​ទឹកភ្លៀង​ផង​ដែរ​នោះ ជាពិសេស​ក្នុង​តំបន់​ដង​ន័ង្គល​ក្នុងខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បញ្ហា​រំដោះ​ទឹក​នៅ​តំបន់​ភាគខាងត្បូង និង​ភាគ​ខាងកើត ព្រលានយន្តហោះ លើ​ការងារ​ដាក់​បណ្តាញ​លូ ប្រឡាយ ត្រូវបាន​ដាក់​ផែនការ​ធ្វើ​ហើយ​នឹង​គ្រោង​ត្រៀម​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូម​ទឹកលូ​ប្រាំ ដែល​ជា​ចំណុច​មួយ​ក្នុង​ការរំដោះ​ទឹក ដែល​បាន​ហូរ​ចេញពី​ភាគ​ខាងកើត និង​ភាគ​ត្បូង​ព្រលានយន្តហោះ ដើម្បី​ឲ្យ​បន្ត​ហូរ​ចេញ​ទៅ​តំបន់​ជើងឯក ។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាល ក៏​បាន​ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​មួយ​ច្បាស់លាស់ ធ្វើ​ម៉េច​ជំរុញ​ទៅ​លើ​ការងារ​ទាំងអស់​នេះ ឲ្យបាន​ដំណើរការល្អ និង​ដោះស្រាយ​បាន​ទាន់ពេលវេលា មុន​រដូវវស្សា​ឆ្នាំ​ក្រោយ ដោយ​ធ្វើ​យ៉ាង ណា​ព្យាយាម​កាត់បន្ថយ​ជា​អតិបរមា​លើ​បញ្ហា​នៃ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយ​នេះ​៕

Filed in: ព័ត៌មានជាតិ