សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជា​កសិករ​ក្នុង​ស្រុក​កំពង់ត្រាច នៅ​បន្ត​ប្រើ​ឧបករណ៍​ប្រមូល​ផល​ស្រូវ​តាមបែប​បុរាណ​

​ប្រជា​កសិករ​ក្នុង​ស្រុក​កំពង់ត្រាច នៅ​បន្ត​ប្រើ​ឧបករណ៍​ប្រមូល​ផល​ស្រូវ​តាមបែប​បុរាណ​

ខេត្ត​កំពត ៖ ប្រជា​កសិករ​នៅ​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច នៅតែ​ប្រើ​ឧបករណ៍​ប្រមូល​ផល​ស្រូវ​តាម​បែប​បុរាណ តាំងពី​ដូនតា​រហូត​មក​ទា​ល់​សព្វថ្ងៃ ប៉ុន្តែ​គិត​មកដល់​ខែ​ធ្នូ​នេះ​ពួកគាត់​បាន​ច្រូតកាត់ និង​រៀបចំ​ទុកដាក់​ផល​ស្រូវ​
​បាន​រួចរាល់​អស់ហើយ​។​

​បងប្រុស ទូច ភ្លូ​ច អាយុ​៥១​ឆ្នាំ នៅ​ភូមិ​អូ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច បាន​ប្រាប់ឲ្យដឹង​ថា ទោះបីជា​មាន​ម៉ាស៊ីន​ច្រូតស្រូវ​បែប​សម័យ​ទំនើប​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ត្រាច នៅតែ​ប្រើប្រាស់​ឧបករណ៍​ដែល​ចាស់ៗ​បែប​បុរាណ គឺ​នៅតែ​ប្រើពាក្យ​ថា «​បោក​ស្រូវ ដាក់​ក្នុង​លុង​»​។ បងប្រុស ទូច ភ្លូ​ច បាន​ប្រាប់​បន្តថា ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់ត្រាច គ្រប់​ផ្ទះ​នៅតែ​ប្រើប្រាស់​បោក​ស្រូវ​ដាក់​លុង រហូត​តាំងពី​យូរយារ​ណាស់​មកហើយ​។​

​បងប្រុស ទូច ភ្លូ​ច និយាយថា ការ​ច្រូតស្រូវ​មិនបាច់​ចង់​ធ្វើ​កណ្ដាប់​ដូច​ស្រុក​ទេស គេ​ទេ​អ្នក ច្រូត​គ្រាន់តែ​ច្រូត​បាន​ហើយ​រាយ​ចោល​ក្នុង​ស្រែ ហើយ​អ្នក​ប្រមូល​យក​មក​បោក​ចេះតែ​ប្រមូល​បន្ត ហើយ​រំកិល​លុង​នោះ​តាម​កន្លែង​មាន​ស្រូវ​ដែល​ច្រូត​ហើយ​។​

​ថ្លែង​ដូចគ្នានេះ​ផងដែរ បងស្រី ប៊ុយ សា​មីន អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​អូ​ច្រនៀង បាន​ប្រាប់ឲ្យដឹង​ថា ប្រជា​កសិករ​នៅ​ក្នុង​ឃុំ​កំពង់ត្រាច នៅតែ​បន្ត​ប្រើ​យក​លុង​សម្រាប់​បោក​ស្រូវ​នេះ​តាំងពី​ដូនតា​មក​ម្ល៉េះ​។ បងស្រី ប៊ុយ សា​មីន បន្តថា បើ​ច្រូត​ម៉ាស៊ីន​ចំបើង គោ​មិន​ស៊ី​ទេ ព្រោះ​ធំក្លិន​ប្រេង​ម៉ាស៊ីន​។​

​ដោយឡែក លោក ចាន់ រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពត បាន​ប្រាប់ឲ្យដឹង​ថា ការប្រមូល​ផល​ស្រូវ​របស់​ប្រជា​កសិក​នៅ​ខេត្ត​កំពត នៅ​ខែ​ធ្នូ​នេះ បាន​ប្រមូល​ផល និង​រៀបចំ​ទុកដាក់​រួចរាល់​អស់ហើយ​៕

Filed in: ព័ត៌មានជាតិ