សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ​គ្រប់គ្រង​ដោយ​លោក​សំរឹទ្ធ​ណ​យ​បើក​ឲ្យ​ឧកញ៉ា​ហ៊ុន​ជា​ចេញ​ឈើ​ប្រណិត​!?

​ច្រកទ្វារ​ទ្វេភាគី​ណាំ​លៀ​គ្រប់គ្រង​ដោយ​លោក​សំរឹទ្ធ​ណ​យ​បើក​ឲ្យ​ឧកញ៉ា​ហ៊ុន​ជា​ចេញ​ឈើ​ប្រណិត​!?

មណ្ឌលគិរី ៖ ច្រកទ្វារ​ទ្វេរ​ភាគី​ណាំ​លៀ​(​ហៅ​ប៉ុស្តិ៍​៧) ក្នុងស្រុក​ពេជ្រ​ដា ខេត្ត​មណ្ឌលគិរី ត្រូវបាន​គេ​ចាត់ទុកថា​ជា​ច្រកទ្វារ​នាំ​ឈើ​ប្រណីត​ខុសច្បាប់​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម យ៉ាង​រលូន​គ្មាន​ការរំខាន ព្រោះ​មេៗ​ប្រចាំ​នៅ​ច្រកទ្វារ​នោះ ដូចជា ប្រធាន​ច្រកទ្វារ មេ​ប៉ុស្តិ៍ កាំកុងត្រូល និង​គយ​ធូ​រលុង ជាមួយ​ក្រុម​ឈ្មួញ​ទាំងនោះ​។​

​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​នៅ​តំបន់​នោះ បាន​ទម្លាយ​ថា ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ឈើ​ប្រណីត​ឆ្លងដែន​តាម​ច្រកទ្វារ​នេះ បាន​យ៉ាង​ងាយស្រួល​យ៉ាងនេះ បើ​គ្មាន​ការបើក​ភ្លើង​ខៀង​ពី​លោក ហឿន សុខ​ណា ប្រធាន​ច្រកទ្វារ​ទ្វារ​ភាគី​ណាំ​លៀ​(​ហៅ​ប៉ុស្តិ៍​៧) ជាពិសេស មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ទ្វារ​ឈ្មោះ សំរិទ្ធ ណ​យ​ដែល​ជា​មន្ត្រី​នគរបាល​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​មណ្ដល​គីរី​ទេ​មិនអាចឡើយ​។​

​ថ្មីៗ​នេះ​ទៀត​មាន​សេចក្តីរាយការណ៍​ថា​ឈើប្រណិត​លោក​ឧកញ៉ា​ហ៊ុន​ជា​ដែល​ជា​មន្ត្រីជាន់ខ្ពស់​នគ​របាល​ជាតិ​ដែល​ធ្លាប់​នាំចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​ក៏​បាន​ង្វែ​រ​ទឹ​សមក​ណាំ​លៀ​ផង​ដែរ​ដោយសារ​មាន​ការសម្របសម្រួល​ពី​លោក​សំរឹទ្ធ​ណ​យ​?​។​លោក​ឧកញ៉ា​ហ៊ុន​ជា​ដែល​គេ​ស្គាល់​ថា​ជា​ក្មួយ​នាយករដ្ឋមន្ត្រី​សម្តេច​ហ៊ុន​សែន​ដែល​សង្វៀនមាន់​នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​ផស់​គាត់​ទើបតែ​ត្រូវបាន​បិទ​ថ្មីៗ​នោះ​ធ្លាប់​បាន​បដិសេធ​ថា​កំ​ជឿ​ផ​ឡេ​(​ភរ​ទេ​)​គេ​យក​ឈ្មោះ​លោក​ទៅប្រើ​ទេ​។​

​ប៉ុន្តែ​សម្រាប់​អ្នករកស៊ី​និ​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​អ្នកទទួលខុសត្រូវរ​ត់​សេវា​នាំចេញ​ឈើ​គេ​ស្គាល់​ថា​ឈ្មោះ​ក្របី​ដែល​ជា​មនុស្ស​ជំនិត​លោក​ឧកញ៉ា​ហ៊ុន​ជា​!?​។​មានការ​កត់ សម្គាល់ថា​៖​ទោះបី​មាន​ការផ្លាស់ប្ដូរ​តំណែង​ស្នងការ​នគរបាល​ខេត្ត និង​តំណែង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​យ៉ាងណាក៏ដោយ ក៏​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​ចេញពី​អាណាចក្រ​ខេត្តំណ្ឌលគិរី​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ជា​ពិសេស​តាម​ច្រក​ណាំ​លៀ​ក្នុងស្រុក​ពេជ្រ​ដា​។​

​បាន​សេចក្តី​ថា​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ណាំ​លៀ​(​ប៉ុស្ដិ៍​៧) នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​លោក ស្វាយ សំ​អ៊ាង ជា​អភិបាលខេត្ត លោក អ៊ុក សំណាង ជា​ស្នងការ​នគរបាល​ខេត្ដែ​លធ្លាប់​អះអាងថា​នឹង​តាមដាន​ពិនិត្យ ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ដែរ បែ​ជា​បាន​រក្សា​ភាព​ស្ងប់ស្ងាត់​ទៅ​វិញ​។​

​សូមបញ្ជាក់​ថា ៖ ច្រក​ណាំ​លៀ​មាន​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​តាម​រថយន្ត​ឡង់​គ្រឺស័​រ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​នេះ​យ៉ាងតិច​ប្រមាណ​១០​គ្រឿងក្នុង​១​ថ្ងៃៗ​ឈ្មួញ​បាន​ដឹក​ចេញពី​ចំណុច​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី ហើយ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ ឬ​តាម​ប៉ុស្ដិ៍​៧​ដែល​ជា​ដែន​សមត្តកិច្ច​គ្រប់គ្រង​ដោយ​លោក សំរិត ណ​យ មេ​ប៉ុស្ដិ៍​ណាំ​លៀ​(​ប៉ុស្ដិ៍​៧​។​​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់