សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក គួន សុភាព មេ​គយ​ច្រកទ្វា​អូរ​ស្មាច់ និង​លោក យូ ហេង មេ​គយ​ខេត្ត​រួមដៃគ្នា​ប្រមូល​លាភសក្ការៈ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ចូល​ដោយ​គ្មាន​វិក័យ​ប​ត្រ័​បង់ពន្ធ​!

លោក គួន សុភាព មេ​គយ​ច្រកទ្វា​អូរ​ស្មាច់ និង​លោក យូ ហេង មេ​គយ​ខេត្ត​រួមដៃគ្នា​ប្រមូល​លាភសក្ការៈ​ពី​ឈ្មួញ​នាំចូល​ទំនិញ​ចូល​ដោយ​គ្មាន​វិក័យ​ប​ត្រ័​បង់ពន្ធ​!

ឧត្តរមានជ័យ ៖ ចាប់តាំងពី​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាត់តាំង​លោក គួន សុភាព ជា​អនុ ប្រធាន​ឲ្យ​កាន់តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ច្រកទ្វារ​ព្រំដែន​អូរ​ស្មាច់ ជំនួស លោក ហង្ស វណ្ណ និង​ផ្លាស់​លោក​យូ ហេង​មេ​គយ​ខេត្ត​កំពង់ឆ្នាំង អោយទៅ​កាន់​ជា​មេ​គយ​ខេត្តឧត្តមានជ័យ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ប្រព័ន្ធ​ប្រភព​ចំណូល​ពន្ធ និង​លុបបំបាត់​អំពើពុករលួយ​នោះ​មក គេ​នៅតែ​សង្កេតឃើញថា​៖​ដូចជា​គ្មាន​ការប្រែប្រួល​អ្វី​ល​ឡើយ​។​តាម​អ្នករកស៊ី​ឲ្យដឹងថា​៖​លោក គួន សុភាព​និង​លោក​យូ ហេង នៅតែ​មិន​ទាន់​មាន​ឆន្ទៈ​ច្បាស់លាស់ ក្នុងការ​ធ្វើ​កំណែទម្រង់​នៅ​ច្រក​មួយ​នេះ ដើម្បី​បង្កើន​ចំណូល​ពន្ធ​នៅ​ឡើយ​ទេ ដោយ លោក គួន សុភាព នៅតែ​បន្ត​អនុវត្ត​រូបមន្ត​របស់ លោក ហង្ស វណ្ណ ក្នុងការ​រក្សាទុក​ប្រព័ន្ធ​ប្រមូល​លុយ​គ្មាន​វិក្កយបត្រ​ជាច្រើន​ដដែល ។​

​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​មាត់ទ្វារ​ព្រំដែន​អូរ​ស្មាច់​បាន​បង្ហើប​ថា ក្នុង​មួយ​ថ្ងៃៗ ឈ្មួញ​និង​ប្រជាពលរដ្ឋ ដឹក​ទំនិញ​គ្រប់​ប្រភេទ រួម​ទាំង​ម្ហូប​ងា​ហារ​ចេញពី​ប្រទេស​ថៃ តាម​រថយន្ត ម៉ូតូ និង​តាម​រទេះ ចូល​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អូរ​ស្មាច់ ត្រូវបាន​មន្ត្រី​គយ ក្រោម​បញ្ជា​របស់ លោក គួន សុភាព តម្រូវឲ្យ​បង់​លុយ ដោយ​គ្មាន​វិក្កយបត្រ ដែល​ជា​ជា​ឱកាស​សម្រាប់ ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទុយ​ពី​ការប្តេជ្ញា​ចិត្ត​ក្តែងៗ​នៃ​ថ្ងៃ​ចូលកាន់​តំណែង ។​

​ប្រសិនបើ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​លោតឆ័ត្រ​មិន​បាន​បង់លុយ​ជូន លោក គួន សុភាព នឹង​ត្រូវ​ជំនាញ​គយ ប្រដេញ​ចាប់​យក​ទៅ​ផាកពិន័យ​ធ្ងន់​ដោយ​គ្មាន​ការយោគយល់​ដើម្បី​ជា​ការព្រមាន​កុំឲ្យ​គេច​វេសជា​លើក​ទី​ពីរ​។ ប្រភព​បាន​បន្តថា ច្រក​អន្តរជាតិ​អូរ​ស្មាច់ មាន​សកម្មភាព នាំចូល​ទំនិញគេចពន្ធ ច្រើន​ប្រភេទ ដូចជា ប្រេងសាំង គ្រឿង​សំណង់ ភេស្ជ​ជៈ ស្រា​បៀរ គ្រឿង​ហូបចុក ហើយ​ជា​ញឹកញាប់ ក៏​មាន​ការ​នាំចូល​ម៉ូតូ និង​រថយន្ត ចង្កូត​ស្តាំ ជាពិសេស​ម្ហូបអាហារ ខូច​គុណភាព ដោយ​គ្មាន​ការត្រួតពិនិត្យ ឬ​បង់ព​ន្ធ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​ដែល​បញ្ហា​នេះ បាន​ធ្វើឲ្យ​បាត់បង់​វ្រា​ក់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដដែល​។​

​បើ​និយាយ​អំពី​ការរត់ពន្ធ​ប្រេងសាំង​វិញ រថយន្ត​ដឹក​ចូលក្នុង​១​ថ្ងៃៗ​រាប់សិប​តោន​រាប់​ម៉ឺន​លីត្រ ដឹក​យក​មក​លក់ ចែកចាយ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​សៀមរាប យ៉ាង​អនាធិបតេយ្យ​បំផុត មិនដឹងថា លោក គួន សុភាព​មេ​គយ​ច្រក​និង លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ​ដែល​ទើប​ឡើង​ថ្មី សើម​មាត់​សើ​មក​ប៉ុណ្ណា​ទេ ។​

 

Filed in: ព័ត៌មានជាតិ