សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ឈប់​ព្រះសង្ឃ​ហ៊ុន​សារ៉ាត់​មិន​ឲ្យ​គង់នៅ​វត្ត​ព្រោះ បួស​ក្នុង​សាសនា​ព្រះ​ជិន​ស្រី តែ​បំរើ​សាសនា​ផ្សេង !?

បញ្ឈប់​ព្រះសង្ឃ​ហ៊ុន​សារ៉ាត់​មិន​ឲ្យ​គង់នៅ​វត្ត​ព្រោះ បួស​ក្នុង​សាសនា​ព្រះ​ជិន​ស្រី តែ​បំរើ​សាសនា​ផ្សេង !?

សៀមរាប ​៖ ​គួ​រឲ្យ​សោកស្ដាយ​ណាស់ មាន​គ្រហស្ថ​និង​សង្ឃ​មួយចំនួន​តូច​បន្លំ​ខ្លួន​ធ្វើ​ឈ្លើង ធ្វើ​ព្រូន​របស់​ព្រះពុទ្ធសាសនា​មិន​ប្រតិបត្តិ​ត្រូវ​តាម​ធ​ម៏​វិន័យ ដែល​ព្រះ​ជិនស្រី​បាន​សម្ដែង​ទុក្ខ​ក្នុង​ព្រះ​បិដក​ឡើយ ។​ករណីយ៍​ដូច​ព្រះអង្គ​ហ៊ុន​សារ៉ាត់ គង់នៅ​វត្ត​ពោធិញ្ញាណ​អារញ្ញ​សោមនស្ស​ហៅ​វត្ត​ចក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប​ហេតុតែ​ចង់​ល្បី​ខ្លាំងពេក ព្រះអង្គ​សារ៉ាត់ បាន​បង្ហោះ​រូប​ស្ដ្រី​ដោះអាវ​ចេញ​ហើយ​ចាក់​សក្ក័​ខាង​ខ្នង​កាលពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ ២០១៧ ភ្ញាក់ផ្អើល​ដល់​អ្នកលេង​បណ្តាញ​សង្គម និង​អ្នកកាសែត ។​បន្ទាប់​មក​ឭ​ដល់​ព្រះអង្គ​ជុំ​គឹម​ឡេង ព្រះ​មេគណ​ខេត្ត បាន​មាន​សង្ឃដិកា​ទៅ​មន្ត្រី​សង្ឃ​ប្រជុំ​និមន្ដ ព្រះអង្គ​ហ៊ុន​សារ៉ាត់​ចេញពី​វត្ត​ថ្ងៃទី​២៣ ធ្នូ ។​

​ព្រះអង្គ​ហ៊ុន​សារ៉ាត់​ក្នុងនាម​ជា​សង្ឃ​បាន​ប្រកបមុខរបរ ចាក់​ទឹក កាត់​គ្រោះ ទោះ​ទាយ ក្សែ ក​ថា ចាក់​ស​ក្ក័ ដែល​ព្រះពុទ្ធ​សម្ដែង​ទុក​ហើយ​មិន​អនុញាត​ឲ្យ​ប្រព្រឹត្ត​ជាដាច់ខាត​។​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ​ឲ្យឈ្មោះ​ថា មិច្ចា​ទិដ្ឋិ តិរច្ឆាន​វិជ្ជា ការចិញ្ចឹម​ជិវិត​ខុស  សាវក​ព្រះ​ជិន​ស្រី ត្រូវ​ខំ​រៀនសូត្រ​សិក្ខាបទ​វិន័យ ៨​ម៉ឺន ៤ ពាន់​ព្រះ​ធម្ម​ខាន់ ចេះ​ចាំ​ហើយ​យក​ព្រះ​ធ​ម៏​នោះៗ ទៅ​ផ្សពផ្សា​យ​ដល់​ឧបាសក​ឧបាសិការ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចំ​ចាត់​ចោល​កី​លេស​អំពើ​បាប​ផ្សេងៗ ចាប់យក មេត្តាករុណា រស់នូវ​ជា​សុខ  ព្រះ​សម្ដែង​ថា​ឲ្យ​ជឿកម្ម​និង​ផល ។​

​តែ​ព្រះអង្គ​សារ៉ាត់​តាំងខ្លួន​ជា​សាវក័​ព្រះសម្មាសម្ពុទ្ធ​បែជា ខំ​អនុវត្ត សីល​កថា ឲ្យ​មនុស្សជឿ​លើ​មន្ដអាគមន៏​ទៅវិញ​។ ព្រះអង្គ​សារ៉ាត់ ចាក់​ទឹក កាត់​គ្រោះ ចាក់​យន្ដ័ ឲ្យ​អ្នកដ៏ទៃ ព្រះអង្គ​ភ្លេច​មើល​អង្គឯង បណ្ដាល​ឲ្យ​ពុទ្ធបរិសទ័ និង​មន្ត្រី​សង្ឃ​នាំ​គ្នា​បណ្ដេញចេញ​ពី​វត្ត​យ៉ាង​តក់ក្រហល ។​ព្រះអង្គ ឡា​ច​លាង ព្រះ​អនុគុណ​ក្រុង​សៀមរាប មាន​សង្ឃដិការ ឲ្យដឹងថា​៖​ព្រះអង្គ​ហ៊ុន​សារ៉ាត់​ប្រព្រឹត​ខុស​ធំ​ណាស់ តែ​មិន​ដល់​ផ្សឹក​ទេ គ្រាន់​និមន្ដ​ឲ្យចេញ​ពី​វត្ត ហើយ​បើ​លោក​មន្ត​ទៅសុំ​វត្ត​ណា​គង់នៅ​ក៏​ស្រេច​តែ​លោក ។​

​ករណីយ៍​នេះ​ព្រះ​តេជគុណ​ហ៊ុន​សារ៉ាត់​ឲ្យដឹង​តាម​ទូស័​ព្ទ​ថា​៖ វា​ជា​រឿង​នេះ​កាច់​កុង​អំពី​ផលប្រយោជន៏  ព្រោះ​ព្រះអង្គ​មាន​ប្រជាប្រិយ៍ភាព រក​ចំណូល​បាន​ច្រើន​។ តែ​ប្រាក់​នេះ​មួយ​ខែ​យក​ទៅ​ប្រគេន ព្រះគ្រូ​ចៅអធិការ​ព្រះនាម មី​ពេជ្រ ១ ខែ ១​លាន​ឫ​ជាង​១​លាន​រៀល ទុក​កសាង​វត្ត​។​ព្រះ​តេជគុណ​ហ៊ុន​សារ៉ាត់​បញ្ជាក់ថា​៖ រឿង​កើត​ឡើង​ដោយ​អ​យុត្តិធម៏​ចំពោះ​ព្រះអង្គ គឺថា​មាន​ព្រះសង្ឃ នាម​ខុង រកមុខរ​បរចាក់​យន្ដ័ ចាក់​សក្ក័​ដែរ​ហេតុអី​មិន​ដេញ​ចេញ​ពី​វត្ត​ផង ដេញ​អី​តែ​អាត្មា​។ ធម្មតា​កូនចៅ​តែងតែ​មាន​កំហុស ឪពុក​ម្ដាយ​ស្ដីប្រដៅ​ឫ​គួ​ធ្វើ​កិច្ចសន្យា ១​ដង​ឫ​២​ដង​សិន​តែ នេះ​អី​មិន​បាន​និយាយ​គ្នា​សោះ​ស្រាប់​ដេញ​តែម្ដង​។ សូម​មន្ត្រី​សង្ឃ​និង​មន្ទី​ធម្មការ​សាសនា​ខេត្តសៀមរាប​ជួយ​ផ្តល់​យុត្តិធម៏​ផង​!

Filed in: ព័ត៌មានជាតិ