សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលខេត្ត​ពោធិ៍សាត់​ចុះ​ជួយ​បាញ់​ពន្លត់​អគ្គិភ័យ ដែល​បាន​ឆាបឆេះ​តូប​លក់ដូរ​ប្រជាពលរដ្ឋ​

​អភិបាលខេត្ត​ពោធិ៍សាត់​ចុះ​ជួយ​បាញ់​ពន្លត់​អគ្គិភ័យ ដែល​បាន​ឆាបឆេះ​តូប​លក់ដូរ​ប្រជាពលរដ្ឋ​

ខេត្ត​ពោធិ៍សាត់ ៖ អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នា​វេលា​ម៉ោង ២ និង​១០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ ចុះ​ជួយ​បាញ់​ពន្លត់​អគ្គិភ័យ ដែល​បាន​ឆាបឆេះ​តូប​លក់ដូរ​ប្រជាពលរដ្ឋ​នៅក្នុង​ផ្សារ​ពោធិ៍សាត់​ស្ថិតក្នុង​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ដែល​បច្ចុប្បន្ន​នេះ​បាន​រលត់ទៅវិញ នៅវេលា​ម៉ោង​៤​ជាង​ដោយ​ឆេះ​អស់​៣​តូប​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា គ្រោះ​អគ្គិភ័យ​ទាំង​កណ្តាល​អាធ្រាត​នេះ​បាន​បំផ្លាញ​តូប​របស់​អាជីវករ​អស់​ចំនួន​៣​តូប​ហើយ​មូលហេតុ​ដែល​នាំឲ្យ​កើត​មាន​អគ្គិភ័យ​នេះ​គឺ​អាច​ដោយសារ​ទុស្សេ​ខ្សែភ្លើង​។​

​លោក យឹម សាង​ហៃ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បានឲ្យ​ដឹង​ដែរថា សម្រាប់​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នេះ​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក​អភិបាលខេត្ត​និង​លោកស្នងការ​នគរបាល​ខេត្ត​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គីភ័យ ចំនួន​២​គ្រឿង​។ លោក​អធិការ​បាន​បន្តថា​តូប​លក់​បាយ​ព្រឹក តូប​លក់​ទឹកក្រឡុក និង​តូប​លក់​ផ្លែ គឺ​នៅ​ជាប់​គ្នាៗ ត្រូវ​បាន​ឆេះ​បំផ្លាញ​ស្ទើរ​ទាំងស្រុង​ប៉ុន្តែ​ទំហំ​នៃ​ការបាត់បង់​ទ្រព្យសម្បត្តិ​នោះ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ហើយ​មូលហេតុ​ដែល​នាំឲ្យ​កើត​មាន​អគ្គិភ័​យនេះកម្លាំង​ជំនាញ​កំពុងចុះ​ពិនិត្យ​នៅ​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ