សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ចោទ​លោក ឌឹ​ម គឹម​សាន ចៅហ្វាយស្រុក​អង្គរបុរី ថា​កំពុង​ធ្វើ​សកម្មភាព​អាករ​ខ្យង​យក​ឈាម​

​ពលរដ្ឋ​ចោទ​លោក ឌឹ​ម គឹម​សាន ចៅហ្វាយស្រុក​អង្គរបុរី ថា​កំពុង​ធ្វើ​សកម្មភាព​អាករ​ខ្យង​យក​ឈាម​

តាកែវ ៖ ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​ដ្ឋ​នៅ​ស្រុក​អង្គរ​បុរី ខេត្តតាកែវ​ពិសេស​គឺ​បងប្អូន​ប្រជាពលរដ្ឋ​រកស៊ី​បើក​អាជីវកម្ម​ខារ៉ាអូខេ​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​រាយការណ៍​អោយដឹងថា​លោក ឌឹ​ម គឹម​សាន អភិបាលស្រុក​អង្គរបុរី បានធ្វើ​សកម្មភាព​ជំរិត​ទារលុយ​យ៉ាងធ្ងន់ធ្ងរ​ពី​ពួក​គាត់​ដោយ​តំរូវអោយ​បង់​លុយ​ចំនួន​១០០​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​សំរាប់​ខា​រ៉​អូ​ខេ​១​បន្ទប់​។

​ប្រភព​បន្តទៀតថា ការដែល​លោក​អភិបាលស្រុក​អង្គរបុរី​គាបសង្កត់​មក​លើ​ពួក​គាត់​បែប​នេះ គឺ​ដូច​អារ​ក​ខ្យង​សម្រក់​ឈាម​អីចឹង​ព្រោះ​ការបើក​អាជីវកម្ម​ខារ៉ាអូខេ​តូចតាច​លក្ខណៈ​គ្រួសារ​នេះ​គឺ​គ្រាន់តែ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ​របស់​ពួកគាត់ ប៉ុន្តែ​ផ្ទុយទៅវិញ​លោក ឌឹ​ម គឹម​សាន បែរជា​មក​ជំរិត​លុយ​ពី​ពួកគាត់​ដែល​រក​សុីកំបុិក​កំប៉ុ​កទុក​គ្រាន់​ទិញ​អង្ករ​កំប៉ុង​សំរា​ប់ចិញ្ចឹម​ឆ្នាំង​ទៅវិញ ។  ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​សាមគ្គី ស្រុក​អង្គរបុរី ខេត្តតាកែវ បាន​រាយការណ៍​អោយ​អ្នកកាសែត​ដឹង​ថា ពួកគាត់​ដែល​ជា​ម្ចាស់​ខារ៉ាអូខេ​ក្នុង​១​ឆ្នាំៗ ម្នាក់ៗ​ត្រូវ ចំណាយលុយ​១០០​ដុល្លារ​បង់​ជូន​លោក ឌឹ​ម គឹម​សាន ដែល​ជា​អភិបាលស្រុក​អង្គរ​បុរី  ។

​ករណីនេះ ពួកគាត់​ដែល​ជា​ម្ចាស់​អាជីវកម្ម​ប្រមាណ​ជាង​១០​ទីតាំង​សរុប ជា​បន្ទប់​មាន​ជាង​៥០​បន្ទប់​នៅ​ក្នុងស្រុក​អង្គរបុរី​ទាំងមូល​ឆ្ងល់​ថា​តើ​លុយ​ទាំងនោះ​ត្រូវ​បង់​ជូន​លោក ឌឹ​ម គឹម​សាន ដើម្បី​អ្វី​នោះឡើយ​?  ។ ក្នុង​១​ឆ្នាំៗ លោក​អភិបាលស្រុក​អង្គរបុរី​រូបនេះ​អាច​រក​លុយ​បាន​ពី​បន្ទប់​ខារ៉ាអូខេ​រាប់ពាន់​ដុល្លារ​ចាយ​លេង ។

​ម្ចាស់​ខារ៉ាអូខេ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បានបញ្ជាក់​ថា សព្វថ្ងៃ​ខារ៉ាអូខេ​ពួកគាត់​ស្ងាត់​ភ្ញៀវ​ណាស់​រក​ប្រាក់​ពុំ​សូ​បាន​នោះទេ​។ ហេតុដូច្នេះ​ហើយ ទើប​ពួកគាត់​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​លោក ឡាយ វណ្ណៈ  អភិបាលខេត្ត​តាកែវ មេត្តា​ជួយ​អន្តរាគមន៍​កុំអោយ​លោក​អភិបាលស្រុក​អង្គរបុរី ឌឹ​ម គឹម​សាន ជំរឹត​ទារលុយ​ពួកគាត់​ធ្ងន់ធ្ងរ​បន្តទៀត ។

​ជុំវិញ​សេចក្តីរាយការណ៍​ចោទប្រកាន់​ខាងលើ​នេះ ការិយាល័យ​និពន្ធ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការ​ប្រតិកម្ម​បំភ្លឺ​ពី​លោ​កឌឹម គឹម​សាន​បាន​នៅឡើយ​ទេ​ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ៕

 

Filed in: ព័ត៌មានជាតិ