សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ដ​មិន​ស្គាល់​ម៉ាក់​បុក​ម៉ូតូ​បណ្ដាលឲ្យ​ស្លាប់​១​នាក់​របួសធ្ងន់​២​នាក់ នៅ​ស្រុក ស្នួល​

រថយន្ដ​មិន​ស្គាល់​ម៉ាក់​បុក​ម៉ូតូ​បណ្ដាលឲ្យ​ស្លាប់​១​នាក់​របួសធ្ងន់​២​នាក់ នៅ​ស្រុក ស្នួល​

ក្រចេះ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង បង្ក​ដោយ​រថយន្ដ​មិន​ស្គាល់​ម៉ាក បាន​បុក​ម៉ូតូ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា បណ្ដាលឲ្យ​មនុស្ស​១​នាក់​បាន​ស្លាប់​និង​កន្លែង និង​ពីរ​នាក់​រងរបួស​ធ្ងន់ នៅលើ​ផ្លូវជាតិ​លេខ​៧៦ ក្រចេះ​- មណ្ឌល​គី​រី ស្ថិតនៅ​ភូមិ ក្រញូង​សែន​ជ័យ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក ស្នួល ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​។​

​លោក​ចាន់ សុ​គីម​អធិការនគរបាល​ស្រុក​ស្នួល​បានឲ្យដឹងថា កើតឡើង​ដោយសារ​រថយន្ដ​មិន​ស្គាល់​ម៉ាក​បាន​បុក​ម៉តូ ក្នុងទិសដៅ បញ្ជ្រាសទិស​គ្នា ធ្វើដំណើរ​ពី​លិច​ទៅ​កើត ដល់​ចំនុចកើតហេតុ​ខាងលើ បាន​បុក​ម៉តូ បណ្ដាលឲ្យ​អ្នកបើក​ម៉តូ ឈ្មោះ ជិន អេង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​អ្នករួមដំណើរ ចំនួន​២​នាក់​ទៀត​រងរបួស​ធ្ងន់ ទី​១៖​ឈ្មោះ​ពៀក ស្រី ពេ​ជ ភេទ ស្រី អាយុ ១០​ឆ្នាំ និង​ទី​២៖​ឈ្មោះ ពៀក ស្រី ពេញ ភេទ ប្រុស​អាយុ ៧​ឆ្នាំ របួស​បាក់ជើង​ស្ដាំ ហើយ​ជនរងគ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ វាល​បី​ចក្រី​ហេង ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​លោក​បាន បន្ដទៀតថា ក្រោយ​ទទួលដំណឹង​កម្លាំង​នគរបាល​ជំនាញ​របស់​លោក​បាន​ចុះ​ដល់​កន្លែងកើតហេតុ​បាន​ហៅ រថយន្ដ​សង្គ្រោះ​យក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​ស្រុក​ស្នួល ហើយ​ចំណែក​សាកសព​បាន​ប្រគល់​ឲ្យ​គ្រួសារនែ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​បច្ចុប្បន្ន​នេះ កម្លាំង​នគរបាល​ជំនាញ​របស់​លោក កំពុង​ស្រាវ​ជ្រាយ​រក​រថយន្ដ បង្កហេតុ​ខាងលើនេះ​៕
​ដោយ​៖​កិះ​ខន​

 

Filed in: គ្រោះថ្នាក់ចរាចរណ៍