សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្ពុជា​-​វៀតណាម នឹង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ចលនា​បដិវត្តន៍​ពណ៌​

កម្ពុជា​-​វៀតណាម នឹង​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ចលនា​បដិវត្តន៍​ពណ៌​

រាជធានី​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក ង្វៀន ជី​វិញ (Nguyen Chivinh) អនុ​រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ​វៀតណាម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នា​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​២១ ​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។​ ​ក្នុងជំនួប​នោះ​ភាគី ទាំង​ពីរ​សុទ្ធតែ​បានបង្ហាញ​ជំហរ​រួម​គ្នា​ប្រយុទ្ធប្រឆាំង​ចលនា​បដិវត្តន៍​ពណ៌ ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នកព័ត៌មាន នៅ​ក្រោយ​ជំនួប​ថា លោក ង្វៀន ជី​វិញ បាន​ជម្រាបជូន​សម្តេច ហ៊ុន សែន អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​វៀតណាម ដែល​បច្ចុប្បន្ន​មាន​ភាពល្អប្រសើរ​ជាទីបំផុត ហើយ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ និង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ព្រមទាំង​កិច្ចសហប្រតិបត្តិការ ក្រប​ខណ្ឌ កម្ពុជា វៀតណាម ឡាវ គឺ​មាន​ភាពល្អប្រសើរ​ផងដែរ​។​

​ចំណែក​សម្តេច ហ៊ុន សែន ក៏​បាន​ស្នើ​វៀតណាម រួម​ទាំង​កម្ពុជា ជម្រុញ​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត សំខាន់​សហការ​គ្នា​ឲ្យបាន​ស្អិតរមួត ក្នុង​ការចែក​បទពិសោធ​ន៍ និង​ព័ត៌មាន​ពី​គ្នា​ទៅវិញទៅមក ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​នឹង​បដិវត្តន៍​ពណ៌ ៕

Filed in: ព័ត៌មានជាតិ