សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប កុសល​ទា​ហ៊ាន​សឹក​រង​ខេត្តមណ្ឌលគិរី​ឈ្មួញ​ចាស់វស្សា​ដែល​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ខេត្ត យូរ​ឆ្នាំ​

ចាប កុសល​ទា​ហ៊ាន​សឹក​រង​ខេត្តមណ្ឌលគិរី​ឈ្មួញ​ចាស់វស្សា​ដែល​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ខេត្ត យូរ​ឆ្នាំ​

​មណ្ឌលគិរី​៖ ឈ្មោះ​ចាប កុសល មាន​តួនាទី​ជា​មេគ​២ វរ​:​អន្តរាគមន៍​លេខ​១​យោធា​សឹក​រង​ខេត្តមណ្ឌលគិរី​តែ​គាត់​ត្រូវបាន​គេ​ស្គាល់​ថា​ជា មេ​ឈ្មួញ​បទល្មើស​ព្រៃឈើដ៌​សកម្ម​ម្នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​យ៉ាង​គគ្រឹកគគ្រេង យកទៅលក់​នៅ​ស្រុក​យួន​ជា​រៀងរាល់ថ្ងៃ ។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា​៖​កាលពី​ថ្ងៃ ១៣ ខែ ធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ ទា​ហ៊ាន​និង​ជា​មេ​ឈ្មួញ​ឈើ​ឈ្មោះ ចាប កុសល​នេះ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី ចំណុច​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បំរុង​លួច​ឆ្លងដែន​យកទៅលក់​នៅ​ស្រុក​យួន ហើយ​ត្រូវ​បរាជ័យ ។​ទោះជា​យ៉ាងណា​សមត្តកិច្ច​មិន​ហ៊ាម​ក្អក​ជាមួយ​ម្សៀ​ចាប​កុសល​ឡើយ​បើទោះជា​ចាប់​បាន​ឈើ​មាន​ភស្តុតាង​ជាក់ស្តែង​ក៏ដោយ​។​

​សម្រាប់​ខេត្ត​មណ្ឌលគិរី មេ​ឈ្មួញ ចាប កុសល នេះ​ប្រជាពលរដ្ឋ​ស្គាល់​យ៉ាង​ច្បាស់​ព្រោះ ជា​អ្នក​ពូកែ​ខាង​បាញ់បោះ​ដោយសឹរី នឹង​គំរាម​បាញ់សម្លាប់​អ្នកកាសែត​ដែល​ហ៊ាន​សួ​នាំ​គាត់​រឿង​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជាច្រើន​ដង​ទៀត​ផង​? ។​ពី​មុនទា​ហ៊ាន​ឈ្មោះ​ចាប់កុសល​នេះ​អាង​លោក ឃិន ម៉េង​ស្រេង អតីត​មេ​សឹក​រង​ខេត្ត​មណ្ឌលគិរី​ជា​បង្អែក ចឹង​បើទោះបីជា​មេ​ឈ្មួញ​ចាប កុសល ធ្វើ​អ្វី​ខុសក៌​ដោយ​ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ធើ​អី​ដែរ​។​

​មកដល់ពេលនេះ​មេ​ឈ្មួញ​ចាប កុសល បាន​ចេញ​មុខ​រកស៊ី​បទល្មើស​ព្រៃឈើ បើកចំហរ ដោយ​សំអាង​ខ្នង​លោក សាន គីម​អឿន មេ​សឹក​រង​ថ្មី​របស់​ខ្លួន ជា​អ្នក​នៅ​ពីក្រោយ​ខ្នង ?​។​ជាក់ស្តែង​សេចក្តីរាយការណ៍​ឲ្យដឹងថា​៖​មេ​ឈ្មួញ ចាប កុសល បាន​បញ្ជា​បក្សពួក​ឱ្យ ចូល​ទៅ​កាប់​ទន្ទ្រាន​ព្រៃឈើ ក្នុង​ដែន​អភិរក្ស​ជីវៈ​ចំ​ម្រុះ​បរិស្ថាន​ភ្នំ​ព្រិច ដោយ​គេ បាន​អះអាង​ថា ខ្លួន​ជា​អ្នកធំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​អ្នកណា​ហ៊ាន បង្ក្រាប​ទេ​!(​ស៊ិក​) !  ។​

​បើ​យោង​តាម​សេចក្តីរាយការណ៍​មួយ​បានឲ្យដឹងថា កន្លងទៅ​នេះ​មេ​ឈ្មួញ​ចាបកុសល បាន​លួច​ដឹកជញ្ជូន​ឈើ​ដោយ​សហការ​មេ​ឈ្មួញ​ឈើ​ឈ្មោះ​សឹង្ហ សំ​អុល​ជា​ឧកញ៉ា​និង​ជា​មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ប្រមាណ​ជាង​៥០០​ម៉ែត្រ​គីប​។​បច្ចុប្បន្ន​កំណាត់ឈើ​របស់​មេ​ឈ្មួញ​រូបនេះ​បាន​លាក់​ស្តុក​ក្នុងព្រៃ​ប្រមាណ​ជាង ៥០០​ម៉ែត្រ​គីប​ថែមទៀត​ផង ដែល​មិន​ទាន់​បាន​ដឹកជញ្ជូន​ចេញ​នៅឡើយ​ទេ​។​

​ករណីយ៍​ម្សៀរ​ចាបកុសល​យក​តួនាទី​ជាំ​ទា​ហ៊ាន​សឹក​រង​ខេត្តមណ្ឌលគិរី​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ គេ​រង់ចាំ​មើល​ថា តើ​គណ​:​កម្ម​ការប្រឆាំង​បទ​ល្មើ​ល​ធនធានធម្មជាតិ ដែល​ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​ផ្ទៃ​ប្រទេស​និង​មាន ឧត្តមសេនីយ ហុង វិណុល ជា​អ្នកទទួល​ផែន ហ៊ាន​ចុះ​បង្ក្រាប​សកម្មភាព​រប​ស់មេ​ឈ្មួញ ចាប កុសល មេគ​២ នៃ​វរៈ​អន្តរាគមន៍​លេខ​១ និង​ត្រូវ​ជា​ប្អូនថ្លៃ​លោក សាន គឹម​អឿន មេបញ្ជាការ​សឹតរង​ខេត្ត​មណ្ឌលគិរី ដែរឬទេ ? ។​បើ​ពឹង​មន្ត្រី​ក្នុង​ខេត្ត​មណ្ឌលគិរី ពី​ថ្នាក់លើ​ដល់​ក្រោម​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ត្រូវ​ថ្នាំ​សណ្តំ​ទាំងអស់​ហើយចឹង​នោះ​!!!​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់