សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រយៈពេល​១១​ខែ កម្ពុជា​ទទួលបាន​ចំណូល​ជាង​៦៦​ម៉ឺន​ដុល្លារ​ពី​វិស័យ​ជលផល

រយៈពេល​១១​ខែ កម្ពុជា​ទទួលបាន​ចំណូល​ជាង​៦៦​ម៉ឺន​ដុល្លារ​ពី​វិស័យ​ជលផល

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន បានបង្ហាញ​នូវ​របាយការណ៍​ផ្លូវការ​មួយ ដោយ​បាន​បញ្ជាក់ថា រយៈពេល​ពេល​១១​ខែ ឆ្នាំ​២០១៧ ចំណូល​ពី​វិស័យ​ជលផល មាន​ប្រមាណ​៦៦​ម៉ឺន​ដុល្លារ​អាមេរិក​។​

​តាម​របាយការណ៍​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា រយៈពេល​១១​ខែ ឆ្នាំ​២០១៧ ដែល​គិត​ចាប់ពី​ខែ​មករា ដល់​ខែ​វិច្ឆិកា ចំណូល​ពី​វិស័យ​ជលផល មាន​ចំនួន ២,៦៦៦,១១១,៣១៩​រៀល (​ប្រមាណ​៦៦​ម៉ឺន​ដុល្លារ​អាមេរិក​) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៦ កើនឡើង​ចំនួន ៦៥៦,៣០៧,១៨០​រៀល​។​

​របាយការណ៍​បាន​បន្តថា ការនាំ​ចេញ​ផល​នេសាទ​ស្រស់ អនុវត្ត​បាន​ចំនួន ៨,៨២០​តោន បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​ចំនួន ៦២០​តោន​។ ចំណែក​ផល​នេសាទ​កែច្នៃ អនុវត្ត​បាន​ចំនួន ៤,៧៦០​តោន កើនឡើង​ចំនួន ១៦០​តោន​។​

​ទាក់ទង​បទល្មើស​នេសាទ​របាយការណ៍​ឲ្យដឹងថា សម្រាប់​១១​ខែ ឆ្នាំ​២០១៧ សំណុំរឿង​បទល្មើស ជលផល​មាន​ចំនួន ៣៤៨​ករណី ក្នុង​នោះ​បទល្មើស​ទឹកសាប​មាន​ចំនួន ៣១៣​ករណី និង​សមុទ្រ​មាន​ចំនួន ៣៥​ករណី​។ ក្នុង​នោះ​មន្ត្រី​ក្រសួង​កសិកម្ម​បាន​ចុះ​រុះរើ និង​បំផ្លាញចោល​វត្ថុតាង​បទល្មើស​ជលផល​រួមមាន​៖ របាំង​ស្បៃ​មុង និង​សាច់​អួន​ប្រវែង ១០២,៣៣១​ម៉ែត្រ លូ​ស្បៃ​មុង និង​សាច់​អួន​ចំនួន ១,៨៧៧​មាត់ បង្គោល​-​ចម្រឹង​ចំនួន ៣៦,៦៨២​ដើម របាំង​ព្រួល​ឬ​ស្សី​ប្រវែង ២០៣​ម៉េត្រ ឧបករណ៍​ឆក់​ត្រី​ចំនួន ១៨​គ្រឿង​។​

​ចំណែក​ការលែង​ត្រី​ចម្រុះ​ចូល​ក្នុង​បឹង​ធម្មជាតិ​ចំនួន ៥,០៤៥​គី​ឡូ និង​ពិន័យ​អន្តរការណ៍​ចំនួន ៧០​ករណី ស្មើ​នឹង​ទឹកប្រាក់​ចំនួន ២០១,៧៥០,០០០​រៀល (​ប្រមាណ​៥​ម៉ឺន​ដុល្លារ​អាមេរិក​)៕

 

Filed in: ព័ត៌មានជាតិ