សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ACU នឹងរៀ​ចំ​សិក្ខាសាលា​ក្រោម​ប្រធានប​ទអ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​

ACU នឹងរៀ​ចំ​សិក្ខាសាលា​ក្រោម​ប្រធានប​ទអ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​

​រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ ( ACU ) បាន​ជូនដំណឹង​ដល់​អ្នកសារព័ត៌មាន ទាំងអស់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធានបទ “​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​”​រយៈពេល​មួយ​ថ្ងៃ (​មាន​អាហារ​ថ្ងៃត្រង់​) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ៨៖៣០​នាទី ព្រឹក នៅ​អង្គភាព ប្រឆាំង អំពើពុករលួយ​។​

​យោងតាម​សេចក្តីជូនដំណឹង ACU នឹង​ទទួល​ចុះ​ឈ្មោះ​អ្នក សារព័ត៌មាន​ដែល​មាន​បំណង​ចូលរួម (​រួម​ទាំង​សារព័ត៌មាន​ដែល​បាន​លុបឈ្មោះ​) ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ធ្នូ ឆ្នាំ​2017 វេលា​ម៉ោង 17:00​នាទី នៅ​អង្គភាព​ផ្ទាល់ ឬ​តាមរយៈ​ទូរស័ព្ទ​ដូចខាងក្រោម ៖
​លោក ឡឹ​ក ពុំ​បូរិន 093 823285
​កញ្ញា អ៊ឹង សៀក​អៀង 089 809345
​កញ្ញា ឡូ​វ សុខ​លាង 070 859507
​កញ្ញា ហុង ស្រី​វេត 088 898 2827
​កញ្ញា អ៊ុំ ផា​ណុង 086 832 270
​កញ្ញា ស្រី បុប្ផា 017 516 007​។​

​អាស្រ័យហេតុនេះ សូម​អ្នកសារព័ត៌មាន ទាំងអស់​ជ្រាប​ជា​ដំណឹង និង​សូម​អញ្ជើញ​ចូលរួម​ឲ្យបាន​ច្រើន​កុះករ​៕

 

 

Filed in: ព័ត៌មានជាតិ