លោក វាល៉ីអល លោកឪពុកបងៗប្អូន មកពីប្រទេសប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិកបានអញ្ជើញមកចែកអំណោយជូនដល់អ្នកក្រីក្រ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិននៅអនុវិទ្យាល័យវត្តគរ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ក្នុងនោះផងដែរ លោក វឿង វណ្ណស៊ី អភិបាលរង ក្រុងបាត់ដំបង នឹង លោ ចៅសង្កាត់ វត្តគរលោកគ្រូ អ្នកគ្រូបានអញ្ជើញចូលរួមក្នុងកម្មវិធី។
បន្តមកលោក វាល៉ីអយ បានចែកអំណោយជូនដល់អ្នកក្រីក្រមកពីភូមិ ចំនួន ៥ ភូមិ ស្ថិត ភូមិវត្តគរ សង្កាត់វត្តគរ ភូមិអូរតាគាំ១ ភូមិអូរតាគាំ២ ភូមិដំណាក់ហ្លួង សង្កាត់ទួលតាឯក ក្រុងបាត់ដំបង មានចំនួន ៣៣៤គ្រួសារ ក្នុង១គ្រួសារ ទទួល បានថវិកា ២ម៉ឺនរៀល អង្ករមាន ចំនួន ២៥គីឡូក្រាម សារ៉ុង ១ ប្រេងក្រឡា១ដប ប្រេងខ្យល់១ ។
ក្នុងនោះផងដែរ លោក វាល៉ីអយ លោកឪពុកបងៗប្អូន សប្បុរសជន មកពីប្រទេសអូស្ត្រាលី និង អាមេរិក បានជូន ថវិការដល់ជនពិការមាន ៣៩ នាក់ ក្នុង ១នាក់ទទួល បាន ៨ម៉ឺនរៀល អ្នកមានផ្ទៃពោះ ទទួល បាន៥៥ ដុល្លា លោកគ្រូ អ្នកគ្រូ មេភូមិ ក្រុមការងារ ២១នាក់ ទទួលបាន ៦ម៉ឺនរៀល។
លោក វាល៉ីអាយ សប្បុរសជន មកពីប្រទេសក្រៅបាន កសាងសាលារៀន១ខ្នង មាន៦បន្ទប់ ចំណាយអស់ថវិការមានចំនួន ៧៧៨០០ ដុល្លា អាមេរិក ដែលស្ថិតនៅអនុវិទ្យាល័យវត្តគរ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕