សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​ស្រុក​ស្នួល​

​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មួយ​ខ្នង​បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​ស្រុក​ស្នួល​

ក្រចេះ ៖​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​អគ្គី​ភយ័​ឆាប់ឆេះ​ផ្ទះ​ពលរដ្ឋ​១​ខ្នង​ខូចខាត​ទាំងស្រុង​ដោយ​ឆ្លង​ចរន្តអគ្គិសនី ស្ថិតនៅ​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​។​

​លោក ចាន់ សុ​គីម​អធិការនគរបាល​ស្រុក​ស្នួល​បាន​បញ្ជាក់​តាម​ទូរស័ព្ទ ឲ្យដឹង​ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​អស់​រយះពេល​២​ទៅ​៣​ម៉ោង ទើប​រលត់​អណ្ដាត់ ភ្លើង​តែ​មិន​ទាន់​រលត់​ទាំងស្រុង​នោះទេ ហើយខ​ណះពេល​នេះ​មន្ត្រី​ជំនាញរ​បស់​លោក កំពុង​បាញ់​ទឹក​ពន្លត់ ដោយ​ប្រេី​ទឹកអស់​០១​ឡាន​ហើយ​ទើប​រលត់​ទាំងស្រុង​ទៅវិញ​។​

​លោក​អធិការ​ស្រុក​បាន​បន្ត​ទៀត​ថា​ផ្ទះ​ពលរដ្ឋ​ដែល​ល​រងគ្រោះ​អគ្គី​ភយ័​នោះ​មាន​ចំនួនផ្ទះ​១​ខ្នង​ខូចខាត​ទាំងស្រុង​មាន​ទំហំ​សរុប​៤×៥​ម៉ែត្រ នឹង​ទឺកប្រាក់​សរុប​អស់​ជា​ង​២​លាន​រៀល​មាស​៤​ជី​នឹង​សម្ភា​រះ​ផ្ទះបាយ​ត្រូវ​ខូចខាត​ទាំងស្រុង គឺ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។​ហើយ​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ឡុង បូ ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ក្បាល​ត្រាច​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​ខេត្ត​ក្រចេះ​។​

​លោក អធិការនគរបាល​ស្រុក​ស្នួល បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ​នេះ​គឺ​មាន​ការបញ្ជា​ពី​លោក លន់ សុផាត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​ខណៈនោះ​ក៏​មាន​វត្តមាន​លោក អធិការនគរបាល​ស្រុក​ស្នួល បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ នឹង​បញ្ជា​កម្លាំង​ជួយ​ក្នុង​ការ​ពន្កត់​នឹង​រារាំង មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​ដល់​លំនៅដ្ឋាន​របស់​ពលរដ្ឋ​ផ្សេងទៀត ហើយ​លោក​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​មូលដ្ឋាន​នីមួយៗ ត្រូវ​ប្រុងប្រយ័ត្ន​ភ្លើង​ផ្សែង​(​ដូចជា​ធូប​ទៀន​ជាដើម​)​ជាពិសេស​ខ្សែ​ចរន្តអគ្គិសនី​មុនពេល​ចាកចេញ​ពី​ផ្ទះសម្បែង​ពីព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង​នឹង​រដូវ​ធ្លាក់​ខ្យល់​ផង​ហើយ​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ផង ៕
​ដោយ ៖ កិះ​ខន​

 

Filed in: ព័ត៌មានជាតិ