សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ដ​បុក​រថយន្ដ​បណ្តាលឲ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ពីរ​នាក់​នៅ​ស្រុក​ស្នួល​

រថយន្ដ​បុក​រថយន្ដ​បណ្តាលឲ្យ​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ពីរ​នាក់​នៅ​ស្រុក​ស្នួល​

ក្រចេះ ៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡេីង​ដោយ​រថយន្ដ​ខ្នាត​ធំ​បុក រថយន្ដ​បន្ត​គ្នា​ចំនួន​៤​គ្រឿង ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ពី​ជើង​ទៅ​ត្បូង បណ្ដាលឲ្យ​មនុស្ស​ស្លាប់​១​នាក់​និង​រងរបួស​ចំនួន​២​នាក់​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្នួល​_ ភ្នុំពេញ​ត្រង់ចំនុច​ភូមិ ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​ខែ​ធ្នូ​ឆ្នាំ​២០១៧​នេះ​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​បា​ឲ្យដឹងថា រថយន្ដបុក​បន្តកន្ទុយ​គ្នា​បណ្ដាល​ឲ្យ​ព្រូ រថយន្ដ ម្នាក់​បាន​ស្លាប់ និង​កន្លែង កើតហេតុ និង​រងរបួស​ចំនួន​ន​២​នាក់​។​

​រថយន្ដ ម៉ាក​នី​សាន់​ពណ៍​ខៀវ ពាក់​ស្លាក​លេខ​កំពង់ចាម ៣A១០៣០ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ គ្រោយពេល​កើតហេតុ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​និង​អ្នក​រួម​ដំណើរ​ជា​ព្រូឡាន​ឈ្មោះ ផាត ម៉េង ហួត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ត្រពាំង​ឬ​ស្សី ឃុំ​រការ ប្រាំ ស្រុក ខេត្ត​ត្បូងឃ្មុំ​បាន​ស្លាប់​និង​កន្លែងកើតហេតុ​។ ហេ​ី​យ​រថយន្ដ​ហុីយ៉ាន់ដាយ ព​ណ៍សរ ពាក់​ស្លាក់​ភ្នុំពេញ​2G 9255 អ្នកបើកបរ​ឈ្មោះ កែម ចាន់​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្នួល​ស្រុក​ស្នួល បាន​រងរបួស​ស្រាល បាន​បើករថយន្ដ​រ៉េ​ចង្កួត​ទៅ បុក រថយន្ដ ម៉ាក​តូ​យូ​តា (Hiyas)​ព​ណ៍ស ពាក់​ស្លាក់​លេខ ភ្នុំពេញ 3D 2300 អ្នកបើកបរ​ឈ្មោះ​ម៉ាន់​ហុីម​អី ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម និង​អ្នករួមដំណើរ ឈ្មោះ ម៉ាន់​អា​រី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រស់នៅ រស់នៅ​ស្រុក​ពេជ្រ​ចិន្ដា ខេត្ត​មណ្ឌល​គី​រី រង​របួសស្រោល បន្ទាប់​មក​រ៉េ​ចង្គួត​បុករថយន្ដ​សាំង យ៉ុង ព​ណ៍សរ ពាក់​ស្លាក​លេខ ភ្នុំពេញ 2A A2295 អ្នកបើកបរ ឈ្មោះ កែវ សុ​ហេង ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ រស់នៅ​ស្រុក​ស្នួល និង​អ្នករួមដំណើរ ឈ្មោះ​ពៅ អាយុ​២០​រស់នៅ​ស្រុក​ស្នួល អ្នក​ទាំង​ពីរ​មិន​រងរបួស​ទេ​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្នួល​រូបនោះ​បាន​បន្តទៀតថា ប​ច្ច​ប្បន្ន វត្ថុតាង​រថយន្ដ​ទាំង​៤​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នរគ​បាល​ស្រុក​ស្នួល​ចំណែកឯ​សាកសព​ត្រូវបាន​ប្រគល់​គ្រួសារ នៃ​សព​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕
​ដោយ ៖ កិះ ខន​

 

Filed in: សន្តិសុខសង្គម