សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាត់ខ្លួន​អា​ជីករ​ម្នាក់ រួម​និង​សាច់​សត្វព្រៃ និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​

​ឃាត់ខ្លួន​អា​ជីករ​ម្នាក់ រួម​និង​សាច់​សត្វព្រៃ និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​

ខេត្ត​ស្ទឹងត្រែង ៖ សត្វព្រៃ​ជាច្រើន​ប្រភេទ​លើ​ទីផ្សារ ស្ទឹងត្រែង​រង​ការបង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​និង​ខេត្ត​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ​ឆ្នាំ​២០១៧ ស្ថិត​នៅ​ផ្សារ​សាមគ្គី​ស្ទឹងត្រែង ភូមិ​ត្រពាំង​ព្រីង សង្កាត់​
​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។

​ប្រភព​ឲ្យដឹងថា នៅវេលា​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​ចុះ​ដល់​គោលដៅ​ទីតាំង និង​បញ្ជា​ឲ្យ​ចាប់​បង្ក្រាប និង​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​លក់​សាច់​ព្រៃ​នោះ​ផងដែរ​។ ក្រោយ​ការបង្ក្រាប​រឹបអូស​អាជីវកម្ម​ល្មើស ច្បាប់​ខាង​កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​មក​បញ្ជាការដ្ឋាន​ដោយ​មាន​ការចូលរួម​ពិនិត្យ​ពី​សំណាក់​លោក​ព្រះរាជ​អ្ញារ​ង​អម​សាលាដំបូង​ខេត្ត​រួម​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផង​ដែរ​។

​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យដឹងថា ស្ថិតក្នុង​សកម្មភាព​ចុះ​បង្ក្រាប​ទីតាំង​លក់​សាច់​ព្រៃ​ខុសច្បាប់​កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ម្ចាស់​ឈ្មោះ ហួត តារា ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​រាជានុកូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង​។

​លោក សុខ សេ​ដា មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​ក្រុង​ស្ទឹងត្រែង​ឲ្យដឹងថា វត្ថុតាង​ចាប់​យក​ដោយ​កម្លាំង​កង​រាជ​អាវុធហត្ថ​រួម​មាន​សាច់​ជ្រូកព្រៃ​ចំនួន​៤៥​គីឡូក្រាម​អណ្តើក​ចំនួន​៣​ក្បាល​ទម្ងន់​១៥​គីឡូក្រាម​ក្រពះ​ប្រម៉ា​ក្រៀម​ចំនួន​៣​សត្វរ​ញី​រស់​ចំនួន​៥​ក្បាលសត្វ​ត្រកួត​រស់​ចំនួន​៣​ក្បាល​ទម្ងន់​១៦​គីឡូក្រាម​។ ក្រោយ​ធ្វើ​កំណត់ហេតុ​រួម​កម្លាំង​កង​រាជ​អា វុ​អធ​ហត្ថ​បានប្រគល់​វត្ថុតាង​ល្មើសច្បាប់​ទៅអោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បន្ត​នីតិវិធី​។ ជាក់ស្តែង​សត្វព្រៃ​រស់​ត្រូវបាន​នាំ​ទៅ​សង្គ្រោះ​នៅ​តំបន់​មាន​សុវត្ថិភាព ចំណែក​សាច់​ព្រៃ​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​បរិវេណ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​៕

 

Filed in: ព័ត៌មានជាតិ